ព្រឹទ្ធាចារ្យភូមិជាមនុស្សមានកិត្យានុភាព រួមកម្លាំងរក្សាជាយដែនចុងប៉ូចប៉ែកខាងលិចនៃមាតុភូមិ

ខេត្ត ដៀនបៀន មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយប្រទេស ឡាវ និងប្រទេស ចិន ជាង ៤៥៥ គីឡូម៉ែត្រ ដោយមានឃុំព្រំដែនចំនួន ២៩ មានក្រុមគ្រួសារជាង ២៥.៧០០ រស់នៅក្នុងភូមិ និគមចំនួន ៣១០ និងបណ្តុំលំនៅឋានចំនួន ៣ នៅលើភូមិសាស្ត្រ ស្រុកចំនួន ៤។

អនុវត្តសារាចរលេខ 01/CT -TTg ចុះថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពី "រៀបចំចលនាប្រជាជនទាំងមូលចូលរួមការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិក្នុងស្ថានការណ៍ថ្មី" ប៉ុស្តិ៍ការពារព្រំដែននៅលើភូមិសាស្ត្រខេត្ត ដៀនបៀន បានសហការជាមួយឃុំព្រំដែន ព្រឹទ្ធាចារ្យភូមិ មេវង្សត្រកូល អ្នកមានកិត្យានុភាពរៀបចំការឃោសនានិងបំផុសចលនាដល់ប្រជាជន ព្រមទាំងជ្រើសរើសសមូហភាព ក្រុមគ្រួសារចុះហត្ថលេខាលើការចូលរួមការពារខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយ ថែរក្សាសន្តិសុខភូមិនិគម។

ពរទធាចារយភមជាមនសសមានកតយានភាព រមកមលាងរកសាជាយដែនចងបចបែកខាងលចនៃមាតភម hinh anh 1ព្រឹទ្ធាចារ្យភូមិព្រមទាំងសហគមន៍ជនជាតិ ហាញី និងកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ រាំច្រៀង ពង្រីកទូលាយរង្វង់ ស្វែ រឹតបន្តឹងសាមគ្គីភាពកងទ័ពនិងប្រជាជននៅជាយដែនចុងប៉ូចប៉ែកខាងលិចនៃមាតុភូមិ

រហូតមកទល់ពេលនេះ ខេត្ត ដៀនបៀន មានសមូហភាពចំនួន ១០០ ឯកជនជាង ១២.៩០០ នាក់ចុះឈ្មោះចូលរួមស្វ័យគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនចំនួន ៣៩៥ គីឡូម៉ែត្រ សមូហភាពចំនួន ៩៨ ឯកជនជាង ១៣.០០០ នាក់ចុះឈ្មោះស្វ័យគ្រប់គ្រងបង្គោលព្រំដែនជាតិចំនួន ១៤៦ សំណង់ព្រំដែនចំនួន ១០ ក្រុមស្វ័យគ្រប់គ្រងចំនួន ៣១៥ ដោយមានសមាជិកជិត ២.២០០ នាក់ចុះឈ្មោះស្វ័យគ្រប់គ្រងអំពីសន្តិសុខ សណ្តាប់ធ្នាប់ភូមិនិគម។

ពរទធាចារយភមជាមនសសមានកតយានភាព រមកមលាងរកសាជាយដែនចងបចបែកខាងលចនៃមាតភម hinh anh 2ព្រឹទ្ធាចារ្យភូមិ លី ស្វៀនភូ នៅឃុំ ស៊ីនធៅ ស្រុក មឿងញ៉ែ (ខេត្ត ដៀនបៀន) ផ្តែផ្តាំ ពិភាក្សាជាមួយយុទ្ធជនវ័យក្មេងនៃប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ តាមផ្លូវដើរល្បាត ត្រួតពិនិត្យបង្គោលតម្រុយ ខ្សែបន្ទាត់ព្រំដែន
ពរទធាចារយភមជាមនសសមានកតយានភាព រមកមលាងរកសាជាយដែនចងបចបែកខាងលចនៃមាតភម hinh anh 3ក្នុងពេលប្រជុំ ជំនួបមុខជាមួយថ្នាក់ដឹកនាំអាជ្ញាធរ ប្រជាជនតាមឃុំព្រំដែននៅលើភូមិសាស្ត្រខេត្ត ដៀនបៀន ម្តងៗ ព្រឹទ្ធាចារ្យភូមិតែងតែរួមចំណែកផ្តល់មតិយោបល់យ៉ាងសកម្មជួយគណៈកម្មាធិការបក្ស អាជ្ញាធរមានបណ្តាដំណោះស្រាយដើម្បីកសាងភូមិនិគមអភិវឌ្ឍ និរន្តរភាព

ដោយមានការរួមដំណើរ  រួមដៃគ្នារបស់អ្នកមានកិត្យានុភាពជាង ១.២៤០ នាក់ ក្នុងនោះមានព្រឹទ្ធាចារ្យភូមិជាង ៣៦០ នាក់ មេវង្សត្រកូលជាង ១១០ ប្រធានភូមិ និគមជិត ១៣០ នាក់ចំណុះសហគមន៍ជនជាតិចំនួន ១៩ នៅលើភូមិសាស្ត្រមានអត្ថន័យដ៏សំខាន់ រួមចំណែកចូលក្នុងការស្ថិរភាព ធានាកិច្ចការពារជាតិ - សន្តិសុខនៅតំបន់ព្រំដែននិងកសាងខឿនប្រជាជនទាំងមូលការពារព្រំដែនរឹងមាំ៕

អត្ថបទ៖ អាញ់យុង - ស៊ន់ទៀន 
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់


សំណើ