ព្រូនក្រហម - ដំណាំលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅ ហ្វាងស៊ូភី

ដោយមានតម្លៃសេដ្ឋកិច្ចខ្ពស់ ប៉ុន្មានឆ្នាំថ្មីៗ នេះ ដំណាំព្រូនក្រហមបានក្លាយទៅជាដំណាំនាំមកនូវប្រភពចំណូលចម្បង រួមចំណែកដល់ការលុបបំបាត់ភាព អត់ឃ្លានកាត់បន្ថយភាពក្រីក្រអោយគ្រួសារបងប្អូនជនជាតិជាច្រើនគ្រួនៅស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង)។

ពរនករហម - ដណាលបបបាតភាពអតឃលាន កាតបនថយភាពករករនៅ ហវាងសភ hinh anh 1ផ្លែព្រូនក្រហមទុំយឺតជាងបើធៀបនឹងរាល់ប្រភេទព្រូនដទៃទៀត ផ្តល់ផលនៅរវាងចុងខែ មិថុនា ម្លោ៉ះហើយលក់បានថ្លៃ

ព្រូនក្រហមផ្លែទ្រលន់ រសជាតិផ្អែមហើយឆ្ងាញ់។ ផ្លែព្រូនក្រហមទុំយឺតជាងបើ ធៀប នឹងរាល់ប្រភេទព្រូនដទៃទៀត ផ្តល់ផលរវាងចុងខែ មិថុនា ម៉្លោះហើយច្រើនតែលក់បានថ្លៃ (តម្លៃរវាងពី ៤០ ដល់ ៨០ ពាន់ដុងក្នុងមួយគីឡូក្រាម)។

នៅឆ្នាំ ២០១៨ ស្រុក ហ្វាងស៊ូភី បានចេញសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍដើមសារីនិងដើមព្រូនក្រហមនៅលើភូមិសាស្ត្រស្រុកដំណាក់កាលឆ្នាំ ២០១៨ - ២០២០ កំណត់ទិសដៅដល់ឆ្នាំ ២០២៥។

ក្រុមប្រឹក្សាប្រជាជនស្រុក ហ្វាងស៊ូភី ក៏បានចេញសេចក្តីសម្រេចចិត្តស្តីពីការសច្ចានុម័តលើ "គម្រោងអភិវឌ្ឍដើមសារី ដើម ព្រូនក្រហមផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍទេសចរណ៍ក្នុងដំណាក់កាល ២០១៨ - ២០២០ កំណត់ទិសដៅដល់ឆ្នាំ ២០២៥"។ មកទល់ពេល នេះ ព្រូនក្រហម ត្រូវបានដាំលើភូមិសាស្ត្រទូទាំងស្រុកដោយប្រមូលផ្ដុំនៅលើឃុំចំនួន ១០ តាមគម្រោងប្លង់មេដោយមានផ្ទៃដីសរុបជាង ៣៨៣ ហិកតា ក្នុងនោះ មាន ២៥ ហិកតាបានផ្តល់ផលហើយ។

ពរនករហម - ដណាលបបបាតភាពអតឃលាន កាតបនថយភាពករករនៅ ហវាងសភ hinh anh 2លោកស្រី តាយធីសែវ (ខាងស្តាំ) និងអ្នកស្រី តាយធីជុម (ខាងឆ្វេង) រួមជាមួយនឹងកម្មាភិបាលការិយាល័យកសិកម្មស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) មើលផែនទីគម្រោងប្លង់មេនៃតំបន់ដាំព្រូនក្រហម

ក្នុងរយៈពេលខាងមុខ ស្រុក ហ្វាងស៊ូភី នឹងបន្តការអភិវឌ្ឍដើមព្រូនក្រហមតាមទិសដៅចីរភាព ដំណើរការព្រមៗ គ្នាតាំងពីការគ្រប់គ្រងរហូតដល់ការអភិរក្សដើមព្រូនដែលមានទិន្នផល គុណភាពខ្ពស់ហើយបានទទួលស្គាល់មានលទ្ធភាពបន្តពូជល្អប្រសើរបំផុត កែលម្អ ដាំដុះ ធ្វើអាជីវកម្មនិងកែច្នៃ ទន្ទឹមនឹងនោះ ឆ្ពោះទៅរកសេវាកម្មអេកូទេសចរណ៍នៅលើភូមិសាស្ត្រ៕

ង្វៀនចៀន


សំណើ