ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយមិនគួរពិសារក្នុងពេលកូនខ្ចី។
អ្នកម្តាយមិនគួរពិសាអាហារដែលមានផ្ទុកប៊ីចេងឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន បើកូនបៅទឹកដោះ។ ដូចនេះ អ្នកម្តាយមិនគួរញ៉ាំអាហារដែលមានប៊ីចេងឡើយ។

អ្នកម្តាយក៏មិនគួរញ៉ាំសូកូឡាដែរ ព្រោះក្នុងនោះអាចធ្វើឲ្យរាងកាយអ្នកម្តាយមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ជាពិសេស បើកូនបៅទឹកដោះម្តាយ នឹងធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលកូន ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់បេះដូងកូនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នឹងអាចធ្វើឲ្យកូនរករឿងយំ មិនព្រមគេង ថែមទាំងធ្វើឲ្យក្រពះកូនរំលាយអាហារមិនបានល្អផងដែរ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីអាហារទាំងនេះ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី