ភពចំនួន ៥ ​នៃ​ប្រព័ន្ធ​សុរិយគតិនឹងទន្ទឹមគ្នា នៅ​ចុងខែ​នេះ

នៅចុងខែនេះ ភពទាំង ៥ នៃប្រព័ន្ធសុរិយគតិ នឹងអាចមើលឃើញពីផែនដី ជាផ្នែកនៃការទន្ទឹមគ្នានៃភពដ៏កម្រ។

នៅថ្ងៃទី ២៨ ខែ មីនា ភពព្រហស្បតិ៍ ភពពុធ ភពអ៊ុយរ៉ានុស ភពព្រះអង្គារ និង ភពសុក្រ រំពឹងរះទន្ទឹមស្របគ្នានៅក្នុងផ្នែកតូចមួយនៃផ្ទៃមេឃ ក្រោយថ្ងៃលិចភ្លាមៗ។ ភពពីរភ្លឺជាងគឺ ភពពុធនិងភពព្រហស្បតិ៍ នឹងអាចមើលឃើញនៅជិតជើងមេឃ ខណៈភពសុក្ររំពឹងរះភ្លឺជាងមុននៅលើមេឃ។

ភពចនន ៥ ​នៃ​បរពនធ​សរយគតនងទនទមគនា នៅ​ចងខែ​នេះ hinh anh 1

នៅថ្ងៃទី ២៨ ខែ មីនា ភពព្រហស្បតិ៍ ភពពុធ ភពអ៊ុយរ៉ានុស ភពព្រះអង្គារ និង ភពសុក្រ រំពឹងរះទន្ទឹមស្របគ្នានៅក្នុងផ្នែកតូចមួយនៃផ្ទៃមេឃ ក្រោយថ្ងៃលិចភ្លាមៗ

ទោះបីជាត្រូវការមានកែវយឹតដើម្បីមើលឃើញ ភពអ៊ុយរ៉ានុស ក៏ដោយ ក៏ប៉ុន្តែ ភពព្រះអង្គារ គួរតែអាចមើលបានដោយភ្នែកទទេនៅក្បែរប្រហែល ១ ភាគ ៤ នៃព្រះចន្ទ។

ខណៈវាមិនមែនជារឿងចម្លែកក្នុងការឃើញភពពីរ ឬបីរះទន្ទឹមគ្នានៅលើមេឃ ការរះទន្ទឹមគ្នានៃភពទាំងប្រាំគឺជារឿងមិនធម្មតានោះឡើយ។ វាធ្លាប់បានកើតឡើងកាលពីឆ្នាំមុន ព្រមទាំងក្នុងឆ្នាំ ២០២០ និង ២០១៦ ផងដែរ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖អៀងថាន់


សំណើ