ដើម្បីបង្កើតភាពល្អឯកនិងភាពទាក់ទាញឱ្យពិធីប្រកួតនោះ គណៈកម្មការចាត់តាំងបានកំណត់ថាសេះសម្រាប់ប្រណាំងត្រូវជាសេះឈ្មោល ជាសេះពូជក្នុងស្រុក។ សេះបានទទួលពានរង្វាន់លេខ ១ កាលពីរដូវកាលមុនមិនបានចូលរួមប្រកួតក្នុងរដូវកាលនេះទេ។ តាមការប៉ាន់ប្រមាណ អ្នកអញ្ជើញមកទស្សនាពិធីប្រណាំងមានជិត ៧០.០០០ លើកនាក់ ក្នុងនោះមានទាំងភ្ញៀវទេសចរបរទេសជាច្រើនផង។ លទ្ធផល៖ គណៈកម្មការចាត់តាំងបានប្រគល់ពានរង្វាន់លេខ ១ និង ពានរង្វាន់ជើងឯកអោយកីឡាករ វ៉ាងវ៉ាន់ប៉ាវ (ស្រុក ស៊ីម៉ាកាយ) ពានរង្វាន់លេខ ២ អោយកីឡាករ វ៉ាងវ៉ាន់ហ្វុិញ (ស្រុក បាក់ហា) និងពានរង្វាន់លេខ ៣ អោយកីឡាករ វ៉ាងសែវ វឺ (ស្រុក បាក់ហា)។
![]() |
សេះសម្រាប់ដឹកទំនិញទាំងឡាយនិងអ្នកបញ្ជាសេះជាអ្នកស្រែចម្ការស្លូតត្រង់បញ្ចេញថ្វីដៃយ៉ាងប្តូរផ្តាច់ប្រកបដោយស្មារតីក្លាហាននិងសេចក្តីសប្បុរសនៃបងប្អូនបណ្ដាជនជាតិ |
![]() |
ប្រគល់ពានរង្វាន់អោយកីឡាករបញ្ជាសេះទាំងឡាយដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ |
![]() |
ក្ដីសប្បាយរបស់កីឡាករបញ្ជាសេះ វ៉ាងវ៉ាន់ប៉ាវ (ស្រុក ស៊ីម៉ាកាយ) បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រណាំង "សម្រិបជើងសេះលើតំបន់ខ្ពង់រាប - ស" ឆ្នាំ ២០១៩ |
មិនត្រឹមតែបង្ហាញច្បាស់ពីស្មារតីក្លាហាននិងសេចក្តីសប្បុរសនៃបងប្អូនបណ្ដាជនជាតិភាគតិចនៅតំបន់ខ្ពស់ តីបាក់ ប៉ុណ្ណោះទេ ពិធីប្រណាំងសេះនេះនៅថែមទាំងបានឧទ្ទេសនាមដល់ភ្ញៀវទេសចរជាច្រើនអំពីតំបន់ខ្ពង់រាប - ស បាក់ហា សម្បូរទៅដោយអត្តសញ្ញាណ រួមចំណែកបង្កើតចំណុចលេចធ្លោ ដ៏វិសេសវិសាល ក្នុងបណ្តាសកម្មភាព វប្បធម៌ ទេសចរណ៍របស់មូលដ្ឋានទៀតផង៕
ក្វឹកខាញ់