ភាពស្រស់ស្អាតចែងចាំងពីកម្មវិធី "ចម្រុះពណ៌ភូមិស្រុក" នៅខេត្ត សុកត្រាំង

ផ្ទះសម្បែងទាំងឡាយរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅតំបន់តាំងទីលំនៅឡើងវិញត្រូវបានគ្របដណ្តប់ដោយ អាវថ្មីប្រកបដោយភាពស្រស់ស្អាតចម្រុះពណ៌។ រូបថត៖ CTV ផ្ទះសម្បែងទាំងឡាយរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅតំបន់តាំងទីលំនៅឡើងវិញត្រូវបានគ្របដណ្តប់ដោយ អាវថ្មីប្រកបដោយភាពស្រស់ស្អាតចម្រុះពណ៌។ រូបថត៖ CTV

បុណ្យចូលឆ្នាំប្រពៃណីឆ្នាំ ២០២១ នេះ ក្រុមគ្រួសារខ្មែរជាច្រើននៅភូមិ ដាយអឹន (ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង)ទទួលស្វាគមន៍ឆ្នាំថ្មីដោយក្តីសប្បាយរីករាយថ្មីក្នុងឯលំនៅឋានដ៏ស្រស់ស្អាត កក់ក្ដៅទាំងឡាយ ត្រូវបានតែងលម្អដែលផ្ដើមពីកម្មវិធីមួយមានឈ្មោះថា "ចម្រុះពណ៌ភូមិស្រុក" របស់សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)។

ក្នុងក្របខ័ណ្ឌកម្មវិធី "និទាឃរដូវស្ម័គ្រចិត្ត" កាលពីដើមឆ្នាំនេះ សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ស្រុក មីស្វៀន (ខេត្ត សុកត្រាំង) ជាង ៧០ រូបបានបើកប្រតិបត្តិការដោយព្រមៗ គ្នា អនុវត្តកម្មវិធីមួយដែលមានឈ្មោះថា "ចម្រុះ ពណ៌ភូមិស្រុក" នៅឯទីលំនៅឋាននៃបណ្ដាក្រុមគ្រួសារ ខ្មែរ នៅ លើភូមិសាស្ត្រនៃភូមិ ដាយអឹន (ឃុំ ដាយតឹម ស្រុក មីស្វៀន ខេត្ត សុកត្រាំង)។

ភាពសរសសអាតចែងចាងពកមមវធ "ចមរះពណភមសរក" នៅខេតត សកតរាង hinh anh 1សមាជិកាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ រួមជាមួយនឹងកុមារតូចៗ ជនជាតិ ខ្មែរ នៅឯកម្មវិធី យុវជន "ចម្រុះពណ៌ភូមិស្រុក"។ រូបថត៖ CTV

ក្នុងកម្មវិធី "ចម្រុះពណ៌ភូមិស្រុក" ត្រូវបានធ្វើឡើងជាលើកដំបូងនោះ យុវជន យុវនារីទាំងឡាយ បាន ផ្ដើមដំណើរការ លាបទឹកថ្នាំទ្វារផ្ទះ បៀកម្សៅជញ្ជាំង បិទឥដ្ឋជើងជញ្ជាំងខាងមុខផ្ទះជូនក្រុមគ្រួសារជនជាតិខ្មែរចំនួន ៣០ គ្រួ ព្រមទាំង ផ្ដើមដំណើរការកាប់ឆ្ការគុម្ពោតព្រៃអោយជ្រះស្រឡះ បោសសម្អាតអនាម័យបរិស្ថានតំបន់ទីប្រជុំជន។

ភាពសរសសអាតចែងចាងពកមមវធ "ចមរះពណភមសរក" នៅខេតត សកតរាង hinh anh 2មាមីងបងប្អូន ខ្មែរ សោមនស្សរីករាយពេលបានយុវជន យុវនារីលាបទឹកថ្នាំផ្ទះសម្បែងរបស់ក្រុមគ្រួសារខ្លួននៅឯតំបន់តាំងទីលំនៅថ្មីចំណុះភូមិ ដាយអឹន ឃុំ ដាយតឹម (ស្រុក មីស្វៀន ខេត្ត សុកត្រាំង)។ រូបថត៖ CTV

លោកស្រី ហ្វ៊ិញធីកឹមហុង លេខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ស្រុក មី ស្វៀន មានប្រសាសន៍ឲ្យដឹងថា៖ កម្មវិធីយុវជន "ចម្រុះពណ៌ភូមិស្រុក" គឺជាសកម្មភាពដ៏ជាក់ស្តែងមួយក្នុងចំណោមសកម្មភាពដ៏ជាក់ស្តែងផ្សេងៗ នៃអង្គភាពមូលដ្ឋានសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ នៅលើភូមិសាស្ត្រស្រុក ក្នុងក្របខណ្ឌនៃចង្កោមសកម្មភាពទាំង ៩០ សម្រាប់អបអរសាទរខួបគម្រប់ ៩០ ឆ្នាំនៃថ្ងៃបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ (ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ១៩៣១ - ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១) កន្លងទៅថ្មីៗ នេះ។

ភាពសរសសអាតចែងចាងពកមមវធ "ចមរះពណភមសរក" នៅខេតត សកតរាង hinh anh 3
ភាពសរសសអាតចែងចាងពកមមវធ "ចមរះពណភមសរក" នៅខេតត សកតរាង hinh anh 4
ភាពសរសសអាតចែងចាងពកមមវធ "ចមរះពណភមសរក" នៅខេតត សកតរាង hinh anh 5
ភាពសរសសអាតចែងចាងពកមមវធ "ចមរះពណភមសរក" នៅខេតត សកតរាង hinh anh 6ផ្ទះសម្បែងទាំងឡាយរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅតំបន់តាំងទីលំនៅឡើងវិញត្រូវបានគ្របដណ្តប់ដោយ អាវថ្មីប្រកបដោយភាពស្រស់ស្អាតចម្រុះពណ៌។ រូបថត៖ CTV

"កម្មវិធីនេះសំដៅការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្អូនៗ កុមារីកុមារាយុវជនយុវតីនិង បងប្អូនជនរួមជាតិខ្មែរដែលរស់ នៅៗ តំបន់តាំងទីលំនៅឡើងវិញនេះ។ គណៈកម្មាធិការបក្ស អជ្ញាធរដែនដីបានគិតគូរចាត់ចែងដីលំនៅឋាន ទីលំនៅឋានជូនមាមីងបងប្អូនខ្មែរដើម្បីតាំងទីលំនៅដោយស្ថិរភាពហើយ ចំណែកសម្ព័ន្ធយុវជន កុម្មុយនិស្ត ហូជីមិញ វិញ គឺមានបំណងប្រាថ្នាចូលរួមកម្លាំងកាយកម្លាំងចិត្តមួយចំណែកថែមទៀត ក្នុងគោលបំណងកសាងតំបន់តាំងទីលំនៅថ្មីរបស់មាមីងបងប្អូនអោយក្លាយទៅជាតំបន់លំនៅឋានគំរូមួយដែលមាន ភាពស្អិតល្មួត ជួយគ្នាទៅវិញទៅមក" លេខាសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ស្រុក មីស្វៀន បានចែករំលែកដូច្នោះ៕

ប្រែសម្រួលដោយ៖  ជ័យពិសិដ្ឋ - បឹងបួ


សំណើ