ភាពអ៊ូអរនៃបុណ្យហែអ្នកតារបស់ជនជាតិ ចិន ទីក្រុង ហូ ជីមិញ

បុណ្យហែអ្នកតា (ឬហៅថាពិធីបុណ្យបង្ហោះគោម) ត្រូវបានប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មីនៃខែទី ១ ជាឱកាសដើម្បីអ្នករាល់គ្នាសុំសេចក្តីសុខ លើករាសីរំដោះគ្រោះ ចង់បានសុខសាន្ត សុភមង្គលពេញមួយឆ្នាំ។

ជារៀងរាល់ឆ្នាំ នាឱកាសនេះ សហគមន៍ជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ រៀបចំសកម្មភាពជាច្រើនដូចជា៖ សម្តែងសិល្បៈច្រៀងរាំប្រពៃណីរបស់ជនជាតិ ចិន ដង្ហែរសិល្បៈតាមដងវិថី សម្តែងរបាំម៉ុងសាយ តោ នាគ បង្ហាញការលេងល្បែងប្រជាប្រិយឡើងវិញ ។ល។ នេះជាព្រឹត្តិការណ៍វប្បធម៌ សិល្បៈប្រចាំឆ្នាំ ជាពិធីបុណ្យគំរូតួយ៉ាងរបស់ទីក្រុង ហូ ជីមិញ នាឱកាសដើមនិទាឃរដូវ៕

ភាពអអរនៃបណយហែអនកតារបសជនជាត ចន ទករង ហ ជមញ hinh anh 1ក្បួនដង្ហែឆ្លងកាត់អគារសមាគមនិកាយ ចិន អូនឡាំង នៅលើផ្លូវ ឡាវទឺ ខណ្ឌលេខ ៥ ជាសំណង់មួយមានអាយុកាលជាងមួយរយឆ្នាំ។ រូបថត៖ អានហៀវ
ភាពអអរនៃបណយហែអនកតារបសជនជាត ចន ទករង ហ ជមញ hinh anh 2នាំមុខក្បួនដង្ហែគឺឡានផ្កាដោយមានរូបសំណាកលោកប្រធាន ហូ ជីមិញ។ រូបថត៖ អានហៀវ
ភាពអអរនៃបណយហែអនកតារបសជនជាត ចន ទករង ហ ជមញ hinh anh 3ទិដ្ឋភាពពិធីបុណ្យហែអ្នកតារបស់សហគមន៍ជនជាតិ ចិន នៅមជ្ឈមណ្ឌលវប្បធម៌ខណ្ឌលេខ ៥ ទីក្រុង ហូ ជីមិញ។ រូបថត៖ អានហៀវ
ភាពអអរនៃបណយហែអនកតារបសជនជាត ចន ទករង ហ ជមញ hinh anh 4ការសម្តែងរាំម៉ុងសាយនៅលើបង្គោលដែក - មុខវិជ្ជាសិល្បៈមួយត្រូវបានហាត់សមយ៉ាងផ្ចិតផ្ចង់របស់សហគមន៍ជនជាតិ ចិន។ រូបថត៖ អានហៀវ
ភាពអអរនៃបណយហែអនកតារបសជនជាត ចន ទករង ហ ជមញ hinh anh 5ការសំដែងវប្បធម៌របស់សិល្បករជនជាតិ ចិន នៅមជ្ឈមណ្ឌលវប្បធម៌ខណ្ឌលេខ ៥ ទីក្រុង ហូជីមិញ។ រូបថត៖ អាន ហៀវ
ភាពអអរនៃបណយហែអនកតារបសជនជាត ចន ទករង ហ ជមញ hinh anh 6បរិយាកាសតាំងពិព័រណ៌សិល្បៈក្នុងសហគមន៍ជនជាតិ ចិន នៅមជ្ឈមណ្ឌលវប្បធម៌ខណ្ឌលេខ ៥ ទីក្រុង ហូ ជីមិញ បានទាក់ទាញភ្ញៀវអន្តរជាតិជាច្រើន។ រូបថត៖ អានហៀវ
ភាពអអរនៃបណយហែអនកតារបសជនជាត ចន ទករង ហ ជមញ hinh anh 7មាមីងបងប្អូនជនជាតិ ចិន សម្របខ្លួនក្នុងបរិយាកាសដ៏អ៊ូអរនៃបុណ្យហែអ្នកតានៅទីក្រុង ហូជីមិញ។ រូបថត៖ អាន ហៀវ
ភាពអអរនៃបណយហែអនកតារបសជនជាត ចន ទករង ហ ជមញ hinh anh 8តារាសម្ដែងមហាជនជនជាតិ ចិន ប្រែខ្លួនជាតួអង្គក្នុងរឿងព្រេងនិទាន។ រូបថត៖ អាន ហៀវ
ភាពអអរនៃបណយហែអនកតារបសជនជាត ចន ទករង ហ ជមញ hinh anh 9យុវនារីជនជាតិ ចិន ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីដង្ហែក្បួននៅតាមដងផ្លូវនៃខណ្ឌលេខ ៥ ទីក្រុង ហូជីមិញ ដើម្បីអបអរស្វាគមន៍ពិធីបុណ្យហែអ្នកតា។ រូបថត៖ អាន ហៀវ
ភាពអអរនៃបណយហែអនកតារបសជនជាត ចន ទករង ហ ជមញ hinh anh 10ការសម្តែង "របាំនាគ" ប្រពៃណីនៅតាមដងផ្លូវដោយក្រុមសត្វតោ នាគក្នុងសហគមន៍ជនជាតិ ចិន។ រូបថត៖ អាន ហៀវ

ដំណឹងនិងរូបថត៖ អានហៀវ
ប្រែសម្រួលដោយ៖ យ័ញលើយ


សំណើ