ភូមិនិគមរបស់ជនជាតិ កុងនៅតំបន់ព្រំដែន ពុងបន

នៅខេត្ត ដៀនបៀន បច្ចុប្បន្នជនជាតិ កុង មានជាង ២០០ គ្រួសារ ដោយមានមនុស្សជាង ៩០០ នាក់ ស្នាក់នៅភូមិចំនួន ៦ ស្ថិតក្នុងស្រុកចំនួន ៣ គឺ ដៀនបៀន មឿងញែ និង ណឹមប៉ូ។ ដោយឡែកនៅភូមិ ពុងបន ចំណុះឃុំ ប៉ា ធើម ស្រុក ដៀនបៀន ជនជាតិ កុង មានជាង ៥០ ក្រុមគ្រួសារ មានមនុស្សជាង ២៣០ នាក់។

ភមនគមរបសជនជាត កងនៅតបនពរដែន ពងបន hinh anh 1ស្ពានយោល ពុងបន យ៉ាងរឹងមាំសង់ឆ្លងកាត់ជ្រោះ ណឹមណួ បង្កលក្ខខណ្ឌងាយស្រួលជូនបងប្អូនជនជាតិ កុង នៅភូមិ ពុងបន ធ្វើដំណើរទៅមក ផ្ដោះប្ដូរពាណិជ្ជកម្មបានយ៉ាងងាយស្រួល

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ទទួលបានការយកចិត្តទុកដាក់របស់បក្សរដ្ឋដោយមានគោលនយោបាយជួយឧបត្ថម្ភដ៏ចាំបាច់ជាច្រើន ជីវភាពរស់នៅរបស់ជនជាតិ កុង នៅភូមិ ពុងបន ស្ថិរភាពបណ្តើរៗ ហើយ។ ជាពិសេស តាំងពីឆ្នាំ ២០១១ មក គម្រោង "អភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជនជាតិទាំងឡាយ ខេត្ត ដៀនបៀន ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដល់ឆ្នាំ ២០១៥ តម្រង់ទិសដៅដល់ឆ្នាំ ២០២០" បានរួមចំណែកផ្លាស់ប្តូរជីវភាពរស់នៅរបស់ជនជាតិ កុង នៅទីនេះ។

ភមនគមរបសជនជាត កងនៅតបនពរដែន ពងបន hinh anh 2ភូមិ ពុងបន នៃបងប្អូនជនជាតិ កុង នៅឃុំព្រំដែនប៉ាធើម ស្រុក ដៀនបៀន (ខេត្ត ដៀនបៀន) ស្ថិតនៅជាក្សេមក្សាន្តក្បែរដងជ្រោះ ណឹមណួ រដូវច្រូតស្រូវរបស់បងប្អូនជនជាតិ កុង
ភមនគមរបសជនជាត កងនៅតបនពរដែន ពងបន hinh anh 3សិស្សសាលាជាកូនក្មួយបងប្អូនជនជាតិ កុង នៅពេលធ្វើដំណើរមកពីសាលារៀន

ផ្តើមពីប្រភពទុនវិនិយោគនៃគម្រោង បណ្តាស្ពានបោះថ្មីធ្វើពីបេតុង ដែកថែបត្រូវបានសាងសង់និងដាក់ឱ្យប្រើប្រាស់។ ១០០% នៃកុមារាកុមារីនៅ ក្នុងភូមិបានចូលសាលារៀនហើយ។ ផ្លូវទៅកាន់បណ្តាភូមិរបស់ជនជាតិ កុង ឥឡូវធ្វើដំណើរបានដោយម៉ូតូ លែងត្រូវដើរដូចជាងមួយទសវត្សរ៍មុននេះ ហើយ…៕

អត្ថបទនិងរូបថត៖ ស៊ន់ ទៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ