ភូមិ ក្លុងទុម កក់ក្តៅសម្បូរសប្បាយនឹងមុខរបរដាំដំណាំមនចិញ្ចឹមដង្កូវនាង

ភូមិ ក្លុងទុម (ឬហៅថាភូមិ ឌាន់កេត) ចំណុះឃុំ ន្ថនហា ស្រុក ឌឹកត្រុង (ខេត្ត ឡឹមដុង) មានក្រុមគ្រួសារចំនួន ៣១៥ មនុស្សជាង ៨០០ នាក់ ក្នុងនោះចំនួន ៨០% ជាជនជាតិ ក្ហ។

បច្ចុប្បន្ននេះ ក្នុងភូមិមានក្រុមគ្រួសារចូលរួមដាំដំណាំមន ចិញ្ចឹមដង្កូវនាងចំនួន ៦០ ដោយមានផ្ទៃដីចំនួន ១៥ ហិកតា។ ឆ្នាំនេះបានតម្លៃល្អ បងប្អូនជនជាតិលក់សម្បុកនាងក្នុងមួយគីឡូក្រាមៗ ចំនួន ២១៥.០០០ ដុង។

ភម កលងទម កកកតៅសមបរសបបាយនងមខរបរដាដណាមនចញចមដងកវនាង hinh anh 1ជនជាតិ ក្ហ នៅភូមិ ក្លុងទុម ប្រើបច្ចេកវិទ្យាវិទ្យាសាស្ត្រ - បច្ចេកទេសចូលក្នុងការចិញ្ចឹមសត្វប្រើស៊ុមសំណាញ់ចិញ្ចឹមដង្កូវនាង

អោយតែ ២ នាក់ថែទាំដំណាំមនទំហំផ្ទៃដីចំនួន ៦.០០០ ម៉ែត្រការ៉េគ្រប់ចិញ្ចឹមកូនពូជដង្កូវនាងចំនួន ២ ប្រអប់ ផាត់ថ្លៃចំណាយពូជ ជី ថ្លៃឈ្នួលជាដើម បងប្អូនជនជាតិទទួលបានប្រាក់ចំណេញពី ១៧ ទៅ ១៨ លាន ដុងក្នុងមួយលើក។

ភម កលងទម កកកតៅសមបរសបបាយនងមខរបរដាដណាមនចញចមដងកវនាង hinh anh 2បច្ចុប្បន្ននេះ ភូមិ ក្លុងទុម មានក្រុមគ្រួសារចំនួន ៦០ ចូលរួមដាំដំណាំមនដើម្បីចិញ្ចឹមដង្កូវនាងដោយមានផ្ទៃដីចំនួន ១៥ ហិកតា

លោក ឡេ បាយឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ន្ថលហា មានប្រសាសន៍ថា គណៈកម្មាធិការបក្ស អាជ្ញាធរឃុំកំណត់ថាដាំដំណាំ មន ចិញ្ចឹមដង្កូវនាងគឺជាមុខរបរចម្បងមួយក្នុងចំណោមមុខរបរចម្បងៗ ទាំងឡាយ ដើម្បីជួយប្រជាជនអភិវឌ្ឍផលិតកម្ម បំបាត់ភាព អត់ឃ្លាន កាត់បន្ថយភាព ក្រីក្រ។

តាំងពី ៥ ឆ្នាំមុន ឃុំបានសហការជាមួយសមាគមកសិករ បើកបង្រៀនវិជ្ជាជីវៈដាំដំណាំមន ចិញ្ចឹមដង្កូវនាងចំនួន ២ ថ្នាក់ (មួយថ្នាក់ៗ ចំនួន ៣ ខែ) ជួយឧបត្ថម្ភឥតសំណងអោយក្រុមគ្រួសារចិញ្ចឹមដង្កូវនាងនីមួយៗ ក្នុងឃុំចំនួន ២០ លានដុង។

ភម កលងទម កកកតៅសមបរសបបាយនងមខរបរដាដណាមនចញចមដងកវនាង hinh anh 3លោកតា ក្បៀវ អ្នកពាំនាំដង្កូវនាងដំបូងគេបង្អស់មកអោយភូមិ ក្លុងទុម ឃុំ ន្ថលហា ស្រុក ឌឹកត្រុង (ខេត្ត ឡឹមដុង)

ក្រៅពីនេះ អនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព គ្រួសារនីមួយៗ ក៏ទទួលបានការឧបត្ថម្ភពី ១២ ទៅ ១៥ លានដុងទៀតផងដើម្បីធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសត្វចិញ្ចឹម ដំណាំដាំដុះ។ល។

ផ្តើមពីប្រភពទុនខាងលើ ក្រុមគ្រួសារជាច្រើនក្នុងភូមិ ក្លុងទុម បានធ្វើបរិវត្តកម្មចម្ការកាហ្វេចាស់ៗ ស្រែមួយរដូវងាកទៅដាំដំណាំមន ចិញ្ចឹមដង្កូវនាង។ 

ក្រុមគ្រួសារទាំងឡាយបានចេះប្រើបច្ចេកវិទ្យា វិទ្យាសាស្ត្រ - បច្ចេកទេសចូលក្នុងការចិញ្ចឹមសត្វ ប្រើស៊ុមសំណាញ់ចិញ្ចឹមដង្កូវនាងបានជាទិន្នផលសម្រេចបានខ្ពស់ជាបង្គួរ។

ភម កលងទម កកកតៅសមបរសបបាយនងមខរបរដាដណាមនចញចមដងកវនាង hinh anh 4ក្នុងមួយឆ្នាំៗ ក្រុមគ្រួសារទាំងឡាយក្នុងភូមិ ក្លុងទុម ផលិតសម្បុកនាងបានពី ១២០ ទៅ ១៣០ តោន ផលចំណូលចំនួន ២៦ ទៅ ២៨ ពាន់លានដុង

ក្នុងមួយឆ្នាំៗ ក្រុមគ្រួសារទាំងឡាយផលិតសម្បុកនាងបានពី ១២០ ទៅ ១៣០ តោន ផលចំណូលចំនួន ២៦ ទៅ ២៨ ពាន់លានដុង...៕

អត្ថបទនិងរូបថត៖ ជូ ក្វឹកហ៊ុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ


សំណើ