ភូមិ ម្លៀង ទីកន្លែងរក្សាទុកនូវវប្បធម៌ ម៉្នុង

ដងផ្លូវចូលទៅកាន់ភូមិ ម្លៀង ត្រូវបានក្រាលកៅស៊ូ ទិដ្ឋភាពនៃការរស់នៅនិងទេសភាពធម្មជាតិនៃភូមិនិគមប្រកបដោយសុខក្សេមក្សាន្ត បរមបុរាណ ដងផ្លូវចូលទៅកាន់ភូមិ ម្លៀង ត្រូវបានក្រាលកៅស៊ូ ទិដ្ឋភាពនៃការរស់នៅនិងទេសភាពធម្មជាតិនៃភូមិនិគមប្រកបដោយសុខក្សេមក្សាន្ត បរមបុរាណ

ភូមិ ម្លៀង ឃុំ ដាក់លៀង ស្រុក ឡាក់ (ខេត្ត ដាក់ឡាក់) ជាភូមិដ៏កម្រមួយក្នុងចំណោមភូមិទាំងឡាយដែលរក្សាទុកបាននូវតម្លែវប្បធម៌រូបី អរូបីប្រពៃណីផ្សេងៗ របស់តំបន់ តីង្វៀន។

ភម មលៀង ទកនលែងរកសាទកនវវបបធម មនង hinh anh 1ដងផ្លូវចូលទៅកាន់ភូមិ ម្លៀង ត្រូវបានក្រាលកៅស៊ូ ទិដ្ឋភាពនៃការរស់នៅនិងទេសភាពធម្មជាតិនៃភូមិនិគមប្រកបដោយសុខក្សេមក្សាន្ត បរមបុរាណ

ម្លៀង ជាភូមិដ៏ស្រស់ស្អាតមួយរបស់ជនជាតិ ម៉្នុង មានប្រជាជនប្រមាណជា ១៥០ ក្រុមគ្រួសារ ដោយមានមនុស្សជិត ៧០០ នាក់។

ទិដ្ឋភាពនៃការរស់នៅនិងទេសភាពធម្មជាតិដ៏សុខក្សេមក្សាន្ត បរម បុរាណនៃភូមិ ម្លៀង ដូចជាដែនដី តីង្វៀន តាំងពីរាប់រយឆ្នាំមុនក្នុងអតីតកាលឯណោះ។

ភម មលៀង ទកនលែងរកសាទកនវវបបធម មនង hinh anh 2មនុស្សចាស់ អ្នកមានប្រជាប្រិយភាពក្នុងភូមិ ម្លៀង អោយតម្លៃយ៉ាងខ្លាំងលើការអភិរក្ស ថែរក្សាតម្លៃ វប្បធម៌ប្រពៃណីទាំងឡាយរបស់ភូមិនិគម

នាបច្ចុប្បន្ននេះ នៅទីនេះនៅតែរក្សាទុកបានរបៀបរបបនៃការតាំងទីលំនៅពិសេសដាច់ដោយឡែករបស់ជនជាតិ ម៉្នុង ដោយមានការលាយបញ្ចូលគ្នាជាមួយជនជាតិ អេដេ។

ភម មលៀង ទកនលែងរកសាទកនវវបបធម មនង hinh anh 3ភូមិ ម្លៀង មានគងឃ្មោះបុរាណជាច្រើនឈុតដែលមានអាយុកាលពី ១០០ ដល់ ២០០ ឆ្នាំ ដែលជាភូមិត្រូវបានស្រុក ឡាក់ (ខេត្ត ដាក់ឡាក់) ជ្រើសរើសសម្រាប់អភិរក្សទេសភាពវប្បធម៌គងឃ្មោះ

អ្នកភូមិនៅតែប្រកបរបរសិប្បកម្មប្រពៃណីដដែលនៅតែថែរក្សាបានទំនៀម ទម្លាប់ ពិធីបុណ្យប្រជាប្រិយ វប្បធម៍គងឃ្មោះ វប្បធម៌មាតាធិបតេយ្យ វប្បធម៌ គ្រឿងភោជនាហារដដែល។ល។

ភម មលៀង ទកនលែងរកសាទកនវវបបធម មនង hinh anh 4ឧបករណ៍កសិកម្មនិងរបស់របរប្រើប្រាស់ផ្សេងៗ សម្រាប់ការប្រជុំជីវភាពប្រចាំថ្ងៃ ត្រូវបានជនជាតិ ម៉្នុង សៀតស៊កជុំវិញជញ្ជាំងផ្ទះ

អញ្ជើញមកកាន់ភូមិ ម្លៀង នៅក្បែរទំនប់បឹង ឡាក់ យើងទាំងអស់គ្នានឹងទទួលបានអារម្មណ៍យល់ឃើញពីតំបន់ តីង្វៀន ដ៏មហាសាល រហោ ឋានមួយ រួមជាមួយនឹងតម្លៃវប្បធម៌ ប្រពៃណីទាំងឡាយនៃបងប្អូនជនជាតិ ម៉្នុង៕

អត្ថបទនិងរូបថត៖ អ៊ីក្វាង ប-ក្រុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ដោយ៖  ជ័យពិសិដ្ឋ


សំណើ