ភូមិ អាកូ យ៉្ហុង លក្ខណៈដ៏ស្រស់ស្អាតរបស់ជនជាតិ អេដេ នៅចំកណ្តាលទីក្រុង

នៅតាមដងផ្លូវធំ ផ្ទះនៃប្រជាជននីមួយៗ នៅក្នុងភូមិ អាកូ យ៉្ហុង សុទ្ធតែមានផ្ទះវែងបែបប្រពៃណីដែលតំណាងឱ្យវប្បធម៌របស់ជនជាតិ អេដេ នៅតាមដងផ្លូវធំ ផ្ទះនៃប្រជាជននីមួយៗ នៅក្នុងភូមិ អាកូ យ៉្ហុង សុទ្ធតែមានផ្ទះវែងបែបប្រពៃណីដែលតំណាងឱ្យវប្បធម៌របស់ជនជាតិ អេដេ

ក្នុងលំហូរដ៏មមាញឹកនៃទីក្រុង ភូមិ អាកូ យ៉្ហុង នៅសង្កាត់ តឹន លើយ ទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) មានរាងរៅដាច់ដោយឡែកដោយមានទិដ្ឋភាពក្សេមក្សាន្ត ស្រឡះស្រឡំ មានលក្ខណៈ បរមបុរាណផង ហើយមានលក្ខណៈសម័យទំនើបទៀតផង។

ទីកន្លែងនេះក៏ត្រូវបានប្រៀបប្រដូចជា "តម្លៃសម្បត្តិដ៏ថ្លៃថ្លាខាងវប្បធម៌" នៃខេត្ត ដាក់ឡាក់ ខណៈពេលនៅតែរក្សាទុកបានលក្ខណៈវប្បធម៌ប្រពៃណីផ្សេងៗ របស់ជនជាតិ អេដេ ដូចជាផ្ទះវែង កំពង់ទឹក គងឃ្មោះ ម្ហូបអាហារ សំពត់សង្កិមជាដើម។

ភម អាក យហង លកខណៈដសរសសអាតរបសជនជាត អេដេ នៅចកណតាលទករង hinh anh 1ជនជាតិ អេដេ ប្រារព្ធពិធីសែនកំពង់ទឹកនៃភូមិ អាកូយ៉្ហុង

ភូមិ អាកូ យ៉្ហុង តាមភាសារបស់ជនជាតិ អេដេ មានន័យថាក្បាលជ្រលងភ្នំ ក្បាល ប្រភពប្រព័ន្ធ ទឹក ក្បាលប្រភពជ្រោះទឹកធ្លាក់ គឺជាប្រភពដើមនៃជីវិត ក៏ជាទីកន្លែងដ៏ ពិសិដ្ឋ ជាកន្លែង ដ៏មាន  សារសំខាន់។ ភូមិនៅមានឈ្មោះជាច្រើនទៀតដូចជា ភូមិ អាកូថូន ភូមិ កូថូន ភូមិ អាកូ យ៉្ហុង។  នាពេលបច្ចុប្បន្ននេះ ដោយមានផ្ទៃដីជាង ៦២ ហិកតា ភូមិមានប្រជាជនរស់ នៅចំនួន ២៧៨ ក្រុមគ្រួសារដោយមានប្រជាជនប្រមាណជា ១.០៤២ នាក់ ក្នុងចំណោមនោះ បងប្អូនជនជាតិ   ភាគតិចមានចំនួន ៦៨ គ្រួសារ ដោយមានមនុស្សចំនួន ៣៣២ នាក់។ 

ភម អាក យហង លកខណៈដសរសសអាតរបសជនជាត អេដេ នៅចកណតាលទករង hinh anh 2ហាងកាហ្វេមួយស្ថិតនៅភូមិ អាកូ យ៉្ហុង ចំណុះសង្កាត់ តឹនលើយ ទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) ទាក់ទាញភ្ញៀវទេសចរច្រើនកុះករដោយសារទីនេះមានទេសភាពដ៏ក្សេមក្សាន្តស្ថាបត្យកម្មបរមបុរាណ
ភម អាក យហង លកខណៈដសរសសអាតរបសជនជាត អេដេ នៅចកណតាលទករង hinh anh 3ក្រុមគងឃ្មោះមួយក្នុងចំណោមក្រុមគងឃ្មោះនៃភូមិ អាកូ យ៉្ហុង
ភម អាក យហង លកខណៈដសរសសអាតរបសជនជាត អេដេ នៅចកណតាលទករង hinh anh 4នៅតាមដងផ្លូវធំ ផ្ទះនៃប្រជាជននីមួយៗ នៅក្នុងភូមិ អាកូ យ៉្ហុង សុទ្ធតែមានផ្ទះវែងបែបប្រពៃណីដែលតំណាងឱ្យវប្បធម៌របស់ជនជាតិ អេដេ 

ផ្តើមពីឧត្តមភាពដែលមានស្រាប់អំពីវប្បធម៌ ភូមិ អាកូ យ៉្ហុង ស្ថិតក្នុងទិស ដៅកំណត់របស់ខេត្ត ដាក់ឡាក់ អំពីការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សនិង ពង្រីក  អត្តសញ្ញាណវប្បធម៌ជនជាតិ អេដេ៕

អត្ថបទនិងរូបថត៖ ហ្វាយធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖  ចន្ថា


សំណើ