ភ្លក់រសជាតិភោជនាហាររបស់ជនជាតិ សេដាំង

ជីវភាពរស់នៅរបស់ជនជាតិ សេដាំង ផ្សារភ្ជាប់ជាមួយព្រៃភ្នំ ស្រែចម្ការបានជាភោជនាហារមានលក្ខណៈដ៏ល្អឯក សម្បូរទៅដោយអត្តសញ្ញាណ។ ចំពោះជនជាតិ សេដាំង អង្ករខ្សាយគឺជាស្បៀងអាហារចម្បង។ ក្នុងមួយថ្ងៃពួកគាត់ទទួលទានអាហារពីរពេលជាសំខាន់ អាហារពេលព្រឹកនិងអាហារពេលល្ងាច។ អង្ករត្រូវបានចម្អិនជាបាយដោយវិធីផ្សេងៗ គ្នា ជាទូទៅគឺប្រើឆ្នាំងនិងដាក់ក្នុងបំពង់ឫស្សី។

ភលករសជាតភោជនាហាររបសជនជាត សេដាង hinh anh 1ជនជាតិ សេដាំង ឧទ្ទេសនាមមុខម្ហូបពិសេសដាច់ដោយឡែកជនជាតិក្នុងពិធីមហោស្រពភោជនាហាររបស់ជនជាតិ សេដាំង នៅស្រុក ទូមើរ៉ុង (ខេត្ត កនទុម)

ជនជាតិ សេដាំង និយមចូលចិត្តមុខម្ហូប ត្រូវបានកែចៃ្នពីសាច់សត្វព្រៃ បន្លែគ្រប់ប្រភេទបេះបោចពីធម្មជាតិ។ វាអាចជាសាច់ ជ្រូក កណ្ដុរ បក្សី កណ្ដុរភ្នំ ត្រីឆ្លាំងបន្តិចបន្តួចជាដើម បន្លែបណ្ណង្គជាតិមួយក្តាប់ដុះតាមដងជ្រោះស្លឹក មន ទំពាំងព្រិចជាដើម។ ការកែច្នៃមុខម្ហូបរបស់ ជនជាតិ សេដាំង ទោះបីមិនក្បូរក្បាច់ ក៏ប៉ុន្តែជាលក្ខណៈវប្បធម៌ភោជនាហារ។

ភលករសជាតភោជនាហាររបសជនជាត សេដាង hinh anh 2មុខម្ហូបដ៏ល្អឯក ប្លែកភ្នែកមួយចំនួន ពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ សេដាំង នៅជើងភ្នំ ង៉ុកលិញ

ដូចជាមុខម្ហូបបន្លែបណ្ណង្គជាតិ ពួកគាត់ទុកគ្រាន់តែចម្អិនជាមួយបង្កង ក្តាម ត្រីទឹកជ្រោះប៉ុណ្ណោះ ប៉ុន្តែមិនចម្អិនជាមួយសាច់សត្វនៅលើគោកសោះឡើយ មាន់ដុតសម្រាប់អោយអ្នកទើបសម្រាលកូនរួច។ល។

ភលករសជាតភោជនាហាររបសជនជាត សេដាង hinh anh 3មុខម្ហូបដ៏ល្អឯក ប្លែកភ្នែកមួយចំនួន ពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ សេដាំង នៅជើងភ្នំ ង៉ុកលិញ
ភលករសជាតភោជនាហាររបសជនជាត សេដាង hinh anh 4មុខម្ហូបកណ្តុរព្រៃអាំងរបស់ជនជាតិ សេដាំង នៅឃុំ ម៉ាំងរី មុខម្ហូបចម្លែក "នាដកាជើងវែង" ឬក៏ហោថាតាឡនតន វេចស្លឹកចាព្លូចៀន

ភេសជ្ជៈមិនអាចខ្វះបានគឺស្រាឪទឹន។ វិធីបិតស្រាប្រពៃណីរបស់ជនជាតិ សេដាំង នៅតែផ្សព្វផ្សាយបន្តគ្នា មកដល់សព្វថ្ងៃនេះ។ វត្ថុធាតុដើមសម្រាប់បិតស្រាជាទូទៅត្រូវបានប្រើប្រាស់គឺមើមដំឡូងមី ស្រូវ មីយេ អង្ករខ្សាយ អង្ករដំណើប ពោត។ ដំបែស្រាត្រូវបានផលិតពីដើម Mosla dianthera Maxim ដុះនៅក្នុងព្រៃ៕

អត្ថបទនិងរូបថត៖ វ៉ាន់ភឿង
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង


សំណើ