មុខមាត់ថ្មីនៅតំបន់ដឹត - ដ

មុខមាត់ថ្មីនៅតំបន់ដឹត - ដ

ជាមួយទម្រង់រូបភាពសេដ្ឋកិច្ចជាច្រើនក្នុងវិស័យដាំដុះ ចិញ្ចឹមសត្វ វារីវប្បកម្ម... ជីវភាពរស់នៅរបស់បងប្អូនជនជាតិទាំងឡាយនៅលើស្រុកកំណើតនៃវរនារីតំបន់ដីក្រហម វ៉ធីសៅ បច្ចុប្បន្ននេះ បានលើកកម្ពស់យ៉ាងច្បាស់ក្រឡែត ជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីស្រុក ដឹត - ដ (បារៀ - វុងតាវ) សម្រេចនូវគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព សម្រេចស្តង់ដារស្រុកជនបទថ្មី...

មខមាតថមនៅតបនដត - ដ hinh anh 1ទិដ្ឋភាពរួមនៃភូមិ តឹនធន់ ឃុំ ឡុងតឹន ស្រុក ដឹត - ដ (ខេត្ត បារៀ - វុងតាវ) កន្លែងដែលមានបងប្អូនជនជាតិ ចឺរ៉ រស់នៅ

អញ្ជើញមកកាន់ ដឹត - ដ នាបណ្ដាថ្ងៃនៃខែ សីហា នេះ មិនពិបាកនឹងប្រទះឃើញការផ្លាស់ប្តូរជាច្រើននៅតំបន់អតីតមូលដ្ឋានបដិវត្តន៍។ នោះ គឺខ្សែផ្លូវ វ៉ធីសៅ ធំទូលាយ ស្រឡះស្រឡំមាន ៤ គន្លងឆ្លងកាត់ទីរួមស្រុក ដឹត - ដ នោះគឺផ្លូវចូលទៅកាន់ភូមិ តឹនធន់ ឃុំ ឡុងតឹន មានប្រវែងសរុបជិត ២,២ គីឡូម៉ែត្រទើបតែបានវិនិយោគធ្វើល្អប្រសើរជាងមុន ចំណាយថវិកាសរុបជាង ៤,៥ ពាន់លានដុង គឺបណ្ដាខ្សែផ្លូវគមនាគមន៍ដែលសុទ្ធតែបានក្រាលកៅស៊ូ ចាក់បេតុងមាំទាំ...។

មខមាតថមនៅតបនដត - ដ hinh anh 2ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ស្រុក ដឹត - ដ បានសហការជាមួយគណៈកម្មការជនជាតិខេត្តធ្វើលទ្ធកម្មនិងឯកភាពឧបត្ថម្ភកូនពូជ (ពពែ គោ) ជូនគ្រួសារជនជាតិភាគតិចចំនួន ២៤ គ្រួដែលមានស្ថានភាពលំបាកលំបិននៅលើភូមិសាស្ត្រ

ជាស្រុកនៅប្របមាត់សមុទ្រចំណុះខេត្ត បារៀ - វុងតាវ បច្ចុប្បន្ននេះ ស្រុក ដឹត - ដ មានប្រជាជនជាង ២ ម៉ឺនគ្រួសារដោយមានសមាសភាពជនជាតិជាច្រើនដូចជា៖ គិញ ចឺរ៉ ចិន ខ្មែរ នុង មឿង តៃ ចាម អេដេ …។

មខមាតថមនៅតបនដត - ដ hinh anh 3ទម្រង់រូបភាពដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់របស់គ្រួសារបង លឿងវ៉ាន់យុងនៅភូមិ តឹនហ្វា ឃុំ ឡុងតឹន ស្រុក ដឹត - ដ (ខេត្ត បារៀ - វុងតាវ) ដែលមានទ្រង់ទ្រាយរោងផ្ទះសំណាញ់ចំនួន ៨ លើផ្ទៃដីសរុប ៨.០០០ ម៉ែត្រការ៉េ

យោងតាមថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនស្រុក ដឹត - ដ បានឲ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ស្រុកបានដំណើរការផ្សព្វផ្សាយអនុវត្តរាល់គោលនយោបាយ ឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារកៀកខ្សែបន្ទាត់ក្រីក្រ គ្រួសារទើបតែរួចផុតពីភាពក្រីក្រអំពីសុខាភិបាល ការអប់រំ លំនៅដ្ឋាន ឥណទានអនុគ្រោះការកសាងទម្រង់រូបភាពកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព...។

ហេតុដូច្នេះហើយ ដល់ដំណាច់ឆ្នាំ ២០១៩ ទូទាំងស្រុកមានគ្រួសារក្រីក្រត្រឹមតែ ១៧០ គ្រួប៉ុណ្ណោះ ស្មើនឹងអត្រាជាង ១% នៃចំនួនប្រជាជន។ ក្នុងនោះ គ្រួសារក្រីក្រជាជនជាតិភាគតិចនៅមានតិចតួចណាស់។

មខមាតថមនៅតបនដត - ដ hinh anh 4ភូមិនេសាទ ភឿកហាយ នៅទីរួមស្រុក ភឿកហាយ ស្រុក ដឹត - ដ គឺជាភូមិនេសាទចំណាស់មួយនៃខេត្ត បារៀ - វុងតាវ ប្រជាជនភាគច្រើនរស់នៅដោយសារអូសសំណាញ់ នេសាទត្រី កែច្នៃជលផល

ទន្ទឹមនឹងភាពជោគជ័យក្នុងការងារកាត់បន្ថយភាពក្រីក្រ កម្មវិធីកសាងជនបទថ្មីនៅស្រុក ដឹត - ដ ក៏ទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ដោយមានឃុំចំនួន ១០០% ត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មី ក្នុងនោះ មានឃុំចំនួន ២ សម្រេចស្តង់ដារជនបទថ្មីកម្រិតខ្ពស់នៅសល់ឃុំចំនួន ៤ កំពុងខិតខំប្រឹងប្រែងសម្រេចស្តង់ដារជនបទថ្មីកម្រិតខ្ពស់។

មខមាតថមនៅតបនដត - ដ hinh anh 5ទម្រង់រូបភាពដាំម្រេចលើតំបន់ដីក្រហមបាសាល់ ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅស្រុក ដឹត - ដ (បារៀ - វុងតាវ)

ដើម្បីទទួលបានជោគជ័យនេះ ក្នុងដំណាក់កាលពីឆ្នាំ ២០១១ - ២០១៩ ស្រុកបានកៀរគរប្រភពថវិកាសរុបជាង ៣.០០០ ពាន់លានដុងដើម្បីវិនិយោគកសាង បង្ហើយដោយសុក្រឹតហេដ្ឋារចនាសម្ព័ន្ធជនបទ កកើតឡើងបណ្ដាតំបន់ផលិត កម្ម កសិកម្មឯកវប្បកម្មប្រពលវប្បកម្មទម្រង់រូបភាពអនុវត្តបច្ចេកវិទ្យាខ្ពស់ ...។

ហេតុដូច្នេះ ហើយស្រុក ដឹត - ដ តែងតែជាស្រុកនាំមុខគេនៃខេត្ត បារៀ - វុងតាវ ក្នុងកិច្ចការកសាងជនបទថ្មី។ មុខមាត់ជនបទនៅលើភូមិសាស្រ្តស្រុកនិយាយរួមនិងឃុំនានានិយាយដោយឡែកបានមានការប្រែមុខមាត់ថ្មីជាច្រើន សេដ្ឋកិច្ចអភិវឌ្ឍតាមទិសដៅចីរភាព ជីវភាពខាងសម្ភារៈស្មារតីរបស់ប្រជាជនកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

មខមាតថមនៅតបនដត - ដ hinh anh 6ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២០ ស្រុក ដឹត - ដ បានជួយឧបត្ថម្ភសាងសង់ផ្ទះថ្មីចំនួន ៧ ខ្នងជូនបងប្អូនជនជាតិភាគតិចមានស្ថានភាពរស់នៅលំបាកលំបិន

ជាមួយនឹងរាល់លទ្ធផលដែលសម្រេចបាននោះ បក្ខភាគ អាជ្ញាធរនិងបងប្អូនបណ្តាជនជាតិស្រុក ដឹត - ដ ជឿជាក់ថានឹងក្លាយជាស្រុកសម្រេចស្តង់ដារជនបទថ្មីនៅចុងឆ្នាំ ២០២០ នោះ៕

អត្ថបទនិងរូបថត៖ ញូយ៉ាង - អានហៀវ


សំណើ

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ
ខេត្ត កៀនយ៉ាង រឹតបន្ដឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ
មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) ជូនអំណោយក្នុងឳកាសទិវាកុមារអន្តរជាតិ
ទីក្រុង ហូជីមិញ ​អនុវត្ត​គម្លាត​​សុវត្ថិភាព​សង្គម​ដើម្បីបង្កើនការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញត្រួតពិនិត្យការងារបង្ការការឆ្លងរាលដាលជំងឺនៅទីក្រុង ហូជីមិញ
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង ជាមួយនឹងស្មារតី "ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ"