មុខរបរត្បាញសំពត់សង្កិមរបស់ជនជាតិ ម៉្នុង នៅខេត្ត ប៊ិញភឿក

យោងតាមទស្សនទានរបស់ជនជាតិ ម៉្នុង ផ្ទះណាមានសង្កិមច្រើនគឺជាអ្នកមានស្តុកស្តម្ភ ថ្លៃថ្នូរ។ សង្កិមច្រើនតែត្រូវបានប្រើប្រាស់ក្នុងឱកាសពិធី បុណ្យទាន ចូលឆ្នាំថ្មីនិងអំឡុងថ្ងៃសំខាន់ៗ ត្រូវបានប្រើជាជំនូនជូនកូនក្រមុំ ដន្លងទាំងសងខាងក្នុងថ្ងៃរៀបមង្គលការរបស់ជនជាតិ ម៉្នុង។

ជនជាតិ ម៉្នុង ត្បាញសំពត់សង្កិមដោយវិធីសាស្រ្តហត្ថកម្ម ដូច្នេះហើយ ជា ធម្មតាសំពត់មួយផ្ទាំងចំណាយពេលយ៉ាងហោចណាស់ពី ៣ ទៅ ៤ សប្តាហ៍។ ឆ្លងតាមរយៈដៃទាំងគូដ៏ប៉ិនប្រសប់របស់លោកយាយៗ បងស្រីៗ ព្រមជាមួយ កីតម្បាញសំពត់សង្កិមមួយផ្ទាំងៗ លេចចេញជារូបរាងបន្តិចម្តងៗ។

មខរបរតបាញសពតសងកមរបសជនជាត មនង នៅខេតត បញភឿក hinh anh 1ការទទួលស្គាល់តម្បាញសំពត់សង្កិមរបស់ជនជាតិ ម៉្នុង នៃខេត្ត ប៊ិញភឿក ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ គឺជាបុរេលក្ខណៈវិនិច្ឆ័យរួមចំណែកផ្សព្វផ្សាយ នាំផលិតផលសំពត់ឈោងឈានទៅឆ្ងាយជាកម្លាំងចលករដើម្បីប្រជាជនបន្តថែរក្សា ពង្រីកមុខរបរប្រពៃណី

សំពត់សង្កិមកាន់តែចម្រុះពណ៌គឺកាន់តែលំបាកក្នុងការត្បាញ បង្ហាញពីភាពហ្មត់ចត់ ល្អិតល្អន់់់និងវិចិត្រសិល្បៈសោភ័ណភាពរបស់អ្នកត្បាញ។ សំពត់សង្កិមមានក្បូរក្បាច់រចនាជាច្រើន ប៉ុន្តែល្អឯកនៅតែជាក្បូរក្បាច់រចនាទាំងឡាយជិតស្និទ្ធជាមួយនឹងធម្មជាតិ ពលកម្ម ផលិតកម្ម។ អាចបែងចែករចនាទៅជា ៤ ប្រភេទសំខាន់ៗ៖ ធរណីមាត្រ សត្វ រុក្ខជាតិនិងឧបករណ៍ពលកម្ម ត្រូវបានច្នៃលម្អជាមួយនឹងពណ៌សម្បុរមាននៅក្នុងធម្មជាតិ។ តាមលំដាប់លំដោយថ្នេរក្បូរក្បាច់រចនានីមួយៗ នៅលើសំពត់សង្កិមតំណាងសម្រស់លក្ខណៈវប្បធម៌របស់ជនជាតិ ម៉្នុង។

មខរបរតបាញសពតសងកមរបសជនជាត មនង នៅខេតត បញភឿក hinh anh 2នាថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ប៊ិញភឿក បានរៀបចំពិធីប្រគល់បណ្ណទទួលស្គាល់តម្បាញសំពត់សង្កិមរបស់ជនជាតិ ម៉្នុង នៃខេត្ត ប៊ិញភឿក ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ
មខរបរតបាញសពតសងកមរបសជនជាត មនង នៅខេតត បញភឿក hinh anh 3ស្ត្រីជនជាតិ ម៉្នុង ត្បាញសំពត់សង្កិម
មខរបរតបាញសពតសងកមរបសជនជាត មនង នៅខេតត បញភឿក hinh anh 4ផលិតផលសំពត់សង្កិមសម្រេចរួចរាល់ដោយមានលំអានថ្នេរជាពណ៌សម្បុរគួអោយទាក់ទាញភ្នែកជាខ្លាំង

មានអត្តសញ្ញាណវប្បធម៌ដោយឡែកដែលខ្លួនមានស្រាប់ នៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២២ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានចេញសេចក្តីសម្រេចចិត្តលេខ 1838/QĐ-BVHTTDL ទទួលស្គាល់ "មុខរបរហត្ថកម្មប្រពៃណី របរត្បាញសំពត់សង្កិមរបស់ជនជាតិ ម៉្នុង នៅឃុំ ប៊ូយ៉ាម៉ឹម ស្រុក ប៊ូយ៉ាម៉ឹម និង បណ្តាឃុំ ដាក់ញ៉ាវ ដុងណាយ ថសឺន ភូសឺន ស្រុក ប៊ូវដាំង ខេត្ត ប៊ិញភឿក" គឺជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

នាថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ កន្លង ទៅថ្មីៗ នេះ នៅមណ្ឌលអភិរក្សវប្បធម៌ជនជាតិ ស្ទៀង សុក បប ប មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ប៊ិញភឿក បានរៀបចំពិធីប្រកាសសេចក្តីសម្រេចចិត្តនេះ៕

អត្ថបទនិងរូបថត៖ កហ្គឿយហ៍
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង


សំណើ