មុខរបរផលិតធូបតាមបែបប្រពៃណីរបស់ជនជាតិ នុងអាន

ភូមិ ភៀថាប់ មានប្រជាជនជាង ៥០ គ្រួសារ ១០០ % នៃក្រុមគ្រួសារនៅក្នុងភូមិសុទ្ធតែចេះប្រកបរបរហើយខ្មីឃ្មាតរក្សាមុខរបរផលិតធូបបែបប្រពៃណី ភូមិ ភៀថាប់ មានប្រជាជនជាង ៥០ គ្រួសារ ១០០ % នៃក្រុមគ្រួសារនៅក្នុងភូមិសុទ្ធតែចេះប្រកបរបរហើយខ្មីឃ្មាតរក្សាមុខរបរផលិតធូបបែបប្រពៃណី

ចំពោះជនជាតិ នុងអាន នៅភូមិ ភៀថាប់ ឃុំ ភុកសែន ស្រុក ក្វាងហ្វា (ខេត្ត កាវបាំង) ផលិតធូបគឺជាមុខរបរបែបប្រពៃណីដែលមានតាំងពីយូរយារណាស់មកហើយ។

មខរបរផលតធបតាមបែបបរពៃណរបសជនជាត នងអាន hinh anh 1ដំណាក់កាលលុញឆ្អឹងធូបតាមវិធីហត្ថកម្មនៅ ភៀថាប់

ធើ្វពីវតុ្ថធាតុដើមដូចជាដើមអងា្គសីល សំបកដើមរកា សំបកដើមស្រល់ក្រហម ល្បាយអាចម៍រណា។ល។ ជនជាតិ នុងអាន បង្កើតជាសរសៃធូបដែលមានក្លិនក្រអូបធម្មជាតិ ងាយឆេះហើយរក្សាទុកបានយូរ។ ក្រោយពេលកាប់យកមក ដើមអង្គាសីលត្រូវបានកាត់ជាកំណាត់ៗ ប្រវែងប្រហែល ៤០ សង់ទីម៉ែត្រ បន្ទាប់មកពុះជាចំរៀកតូចៗ ទៅជាឆ្អឹងធូបនីមួយៗ សំបក ដើមរកា (អាចប្រើសំបកដើមស្រល់ក្រហម) តូ្រវបានកិនម៉ត់ដើម្បីច្នៃប ងើ្កតធើ្វជាពណ៌។

មខរបរផលតធបតាមបែបបរពៃណរបសជនជាត នងអាន hinh anh 2ភូមិរបរផលិតធូប ភៀថាប់ របស់ជនជាតិ នុងអាន នៅឃុំ ភុកសែន ស្រុក ក្វាងហ្វា (ខេត្ត កាវបាំង) ល្បីឈ្មោះតាំងពីរាប់រយឆ្នាំមកហើយ

ល្បាយអាចម៍រណាពីតួដើមនៃដើម ចន្ទន៍ក្រស្នា ជាពិសេសគឺស្លឹកនៃដើម បូវហាក់ ជាស្លឹកឈើមួយប្រភេទនៅក្នុងព្រៃត្រូវបានជនជាតិ នុងអាន ប្រើធ្វើជាកាវសម្រាប់បិទភ្ជាប់វត្ថុធាតុជាមួយគ្នា។

ឆ្លងកាត់ដំណាក់កាលជាច្រើនប្រកបដោយភាពហ្មត់ចត់ផ្ចិតផ្ចង់ ជាមួយថ្វីដៃដ៏ប៉ិនប្រសប់ ជនជាតិ នុងអាន ផលិតបានប្រភេទធូបដែលមានសរសៃធូបស្អាតៗ រាងមូលស្មើៗ ត្រូវបានអតិថិជននិយមចូល ចិត្តយ៉ាងខ្លាំង។

មខរបរផលតធបតាមបែបបរពៃណរបសជនជាត នងអាន hinh anh 3ភូមិ ភៀថាប់ មានប្រជាជនជាង ៥០ គ្រួសារ ១០០ % នៃក្រុមគ្រួសារនៅក្នុងភូមិសុទ្ធតែចេះប្រកបរបរហើយខ្មីឃ្មាតរក្សាមុខរបរផលិតធូបបែបប្រពៃណី

មុខរបរផលិតធូបមិនត្រឹមតែពាំនាំមកប្រាក់ចំណូលស្ថិរភាពជូនជនជាតិ នុងអាន ជាច្រើនគ្រួសារនៅក្នុងភូមិ ភៀថាប់ ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការអភិរក្សមុខរបរបែប ប្រពៃណីមួយនេះផ្សារភា្ជប់ជាមួយនឹងវប្បធម៌ខាងព្រលឹងវិញាណ្ញ របស់ជនជាតិ វៀតណាម តាំងពីបុរាណកាលមកម៉្លេះ៕

អត្ថបទនិងរូបថត៖ ហ៊ឺវហាយ-អាន ថាញ់ដាក

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖  សឺន ហេង


សំណើ