ម្ចាស់ឆ្នោត ជាព្រះសង្ឃនិមន្តទទួលសន្លឹកឆ្នោតនៅសង្កាត់លេខ ៦ ទីក្រុង សុកត្រាំង ខេត្ត សុកត្រាំង។ រូបថត៖ ទ្រុងហៀវ
នាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ ម្ចាស់ឆ្នោតជាង ៦៩ លាននាក់ក្នុងទូទាំងប្រទេសបានអញ្ជើញចេញទៅបោះ ឆ្នោតនៅមណ្ឌលបោះឆ្នោតចំនួន ៨៤.៧៦៧ កន្លែង អនុវត្តសិទ្ធិនិងកាតព្វកិច្ចប្រជាពលរដ្ឋ សម្រាប់ជ្រើសតាំងតំណាង រាស្ត្ររដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២១ - ២០២៦។
រួមជាមួយម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស ម្ចាស់ឆ្នោតជាបងប្អូនជនជាតិ សាសនិកដែលរស់នៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែនបានអញ្ជើញចូលរួមការបោះឆ្នោតសម្រាប់ជ្រើសតាំងតំណាងរាស្ត្រនៃរដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១ - ២០២៦ យ៉ាង សស្រាក់សស្រាំ រួសរាន់ម្នីម្នា។ បងប្អូនម្ចាស់ឆ្នោតមានទំនុកទុកចិត្តថា អ្នកត្រូវបានជ្រើសតាំងនឹងបំពេញតួនាទី ទំនួលខុសត្រូវនៃអ្នកតំណាងមួយរូបដែលជ្រើសតាំងដោយប្រជាជន គោរពពាក្យសន្យាចំពោះប្រជាជន ខិតខំប្រឹងប្រែងអស់ពីកម្លាំងចិត្តនិងប្រាជ្ញាបម្រើដល់ផលប្រយោជន៍រួមរបស់ប្រទេសជាតិ។
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មានវៀតណាម) សូមបង្ហាញជូនដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់នូវរូបភាពមួយចំនួនកត់សម្គាល់អំពីបរិយាកាសនៃសកម្មភាពម្ចាស់ឆ្នោតជាបងប្អូនជនជាតិ សាសនិកដែលអ្នករស់នៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន អញ្ជើញចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់រដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១ - ២០២៦ ដូចតទៅ៖




ម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ជើរ៉ នៅឃុំ ស៊ន់ធៀន ស្រុក ថុងញ៉ឹត ខេត្ត ដុងណាយ បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។ រូបថតចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម

បងប្អូនជនជាតិ ខ្មែរ នៅស្រុកព្រំដែន ទ្រីតូន ទិញបៀន រួមជាមួយម្ចាស់ឆ្នោតជាង ១,៦៣ លាននាក់ ក្នុងទូទាំងខេត្ត អានយ៉ាង បានអនុវត្តសិទ្ធិនិងកាតព្វកិច្ចបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្នុងរូបថត៖ មុន ពេលចូលបន្ទប់បោះឆ្នោត ម្ចាស់ឆ្នោតសុទ្ធតែត្រូវបានវាស់សីតុណ្ហភាពរាងកាយបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ រូបថត៖ ថាញ់សាង

ម្ចាស់ឆ្នោតជាជនជាតិ ម៉ុង នៅភូមិ ណឹមយ៉ាត់ឃុំ ផុងឡាយស្រុក ធន់ចូវខេត្ត សឺនឡា អញ្ជើញចេញទៅបោះឆ្នោត។ រូបថត៖ ហ៊ឺវក្វៀត







ដំណឹងនិងរូបថត៖ ទីភា្នក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ ជ័យ ពិសិដ្ឋ - សុគន្ធ នីថា - បឹងបួ