ម្ជូរព្រឹក្ស - ដំណាំផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅ ផុងឌៀន

ការដាំដំណាំម្ជូរព្រឹក្សមិនត្រូវការទឹកច្រើនទេ គ្រាន់តែដាក់ជីសរីរាង្គ បោចស្មៅ... តែប៉ុណ្ណោះ។ ក្រោយរយៈពេលប្រហែល ៤ ខែ ដំណាំអាចផ្តល់ផលផ្កាហើយអូសបន្លាយក្នុងអំឡុងពេល ២ ខែ។ 
អនុវត្តការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ គ្រួសារប្រជាជនមួយចំនួននៅឃុំ ផុងអាន ស្រុក ផុងដៀន បានដាំដោយជោគជ័យម្ជូរព្រឹក្សជាង ៤ ហិកតា

ផ្កាម្ជូរព្រឹក្សអាចកែច្នៃជាផលិតផលផ្សេងៗ ដូចជា៖ តំណាប់ផ្កាម្ជូរព្រឹក្ស ទឹកខ្លឹមម្ជូរព្រឹក្ស តែគ្រាប់ម្ជូរព្រឹក្ស... សម្រាប់ព្យាបាលជំងឺ ក្អក បន្ថយសម្ពាធឈាម បង្ការជំងឺមហារីក...។
ដំណាក់កាលយកគ្រាប់ផ្កាម្ជូរព្រឹក្សនៅគ្រួសារមួយនៅឃុំ ផុងអាន ស្រុក ផុងដៀន

ដោយមានតម្លៃមធ្យមពី ១០.០០០ ដល់ ១៥.០០០ ដុងក្នុងមួយគីឡូក្រាមផ្កាស្រស់ តម្លៃផ្កាក្រៀមពី ៣៥០.០០០ ដល់ ៤០០.០០០ ដុងក្នុងមួយគីឡូក្រាម ដំណាំម្ជូរព្រឹក្សផ្តល់ប្រាក់ចំណូលមធ្យមជាង ២០០ លានដុងក្នុងមួយហិកតា។ 
ទម្រង់រូបភាពដាំដំណាំម្ជូរព្រឹក្សនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជំហានដំបូងដោះស្រាយការងារធ្វើតាមរដូវកាលអោយពលករជាច្រើននៅមូលដ្ឋាន

ជាប្រភេទដំណាំមានលទ្ធភាពសម្របខ្លួននឹងលក្ខខណ្ឌអាកាសធាតុ ដីស្រទាប់លើរបស់មូលដ្ឋាន ថែមទាំងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងច្រើនប្រភេទដំណាំប្រពៃណីផ្សេងៗ ម្ជូរព្រឹក្សបានបើកចេញនូវក្តីរំពឹងថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យបងប្អូនមាមីងកសិករនៅស្រុក ផុងឌៀន៕
អត្ថបទនិងរូបថត៖  ហូកូវ

សំណើ