ទួទាំងតំបន់រួម មានប្រព័ន្ធបណ្ដាល្អាងភ្នំនិងបណ្តាកេរតំណែលប្រវត្តិសាស្រ្ត។ ប៊ិចដុង គឺជាឈ្មោះនៃល្អាងភ្នំដ៏ស្អាតមួយ។ នៅក្បែរល្អាងមានវត្ត ប៊ិចដុង ដែលជាអារាមបុរាណផ្សារភ្ជាប់នឹងភ្នំ។ ពី ប៊ិចដុង ភ្ញៀវទេសចរបន្តដំណើរដោយជិះទូកទៅទស្សនាតាមកុក។ តាមកុក មានន័យថាល្អាង ៣ រួមមាន៖ ល្អាងកា (ល្អាងធំជាងគេ) ល្អាង ហាយ (ល្អាងទីពីរ) និងល្អាងបា (ល្អាងទីបី)។
![]() |
ផ្លូវចូលទៅកាន់ តាមកុក |
ល្អាងកា មានប្រវែង ១២៧ ម៉ែត្រមាត់ល្អាងមានទំហំ ២០ ម៉ែត្រ ឆ្លងផុតភ្នំធំមួយគឺជាល្អាងធំបំផុត ស្អាតបំផុត។ នៅក្នុងល្អាងផ្ទាំង សំណឹកធម្មជាតិនៃថ្មកំបោរពីលើពិដានសំយ៉ុងចុះ ភ្លឺផ្លេកដូចគុជទាំងផ្ទាំងៗ សែនអស្ចារ្យហើយប្រកបដោយភាពអាថ៌កំបាំង។ ល្អាងទាំង ៣ ស្ថិតនៅជាប់គ្នា ត្រូវបានធម្មជាតិប្រតិស្ថានសណ្ដូកបណ្តោយតាមដងទន្លេ ង៉ូដុង។ ជារៀងរាល់ឆ្នាំ មណ្ឌលទេសចរណ៍តាមកុក - ប៊ិចដុង ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសរាប់សិបម៉ឺនលើកនាក់មកទស្សនាគយគន់៕
![]() |
សម្រស់ដែលធម្មជាតិបង្កើតឡើង |
![]() |
បេនថាញ់ (កំពង់អាទិទេព) |
![]() |
វិហារ ថាយវី ទីសក្ការបូជាបណ្ដាសេច្ត រាជវង្ស តឹ្រន សិ្ថតនៅកណ្តាលធម្មជាតិដ៏មហស្ចារ្យអន្លង់អន្លោច |