មនុស្ស​យន្ត​ទំនើប​បំផុតអាច​បញ្ចេញ​ទឹកមុខ​និង​កាយវិការ​ដូច​មនុស្ស​ពិតៗ

មើលទៅប្រហាក់ប្រហែលនឹងមនុស្សយន្តក្នុងរឿង I, Robot ដែលជាខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្រ្ត។ មនុស្សយន្តរបស់ប្រទេស អង់គ្លេស មួយនេះ គឺជារ៉ូបូតពិតៗ ហើយត្រូវបានចាត់ទុកជា “មនុស្សយន្តទំនើបបំផុតក្នុងពិភពលោក”។

មនុស្សយន្តមួយនេះត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍របស់ ចក្រភព អង់គ្លេស មានឈ្មោះថា Ameca មានកាយវិការនិងទឹកមុខដូចមនុស្សមែនទែន។

ក្រុមហ៊ុន Engineered Arts ដែលមានមូលដ្ឋាននៅទីក្រុង ខនវ៉ល ដែលហៅខ្លួនឯងថាជា “អ្នករចនាម៉ូតឈានមុខគេរបស់ ចក្រភពអង់គ្លេស និងជាអ្នកផលិតមនុស្សយន្តកម្សាន្ត” បានដាក់បង្ហាញរ៉ូបូតនេះនៅលើ YouTube។

មនសស​យនត​ទនើប​បផតអាច​បញចេញ​ទកមខ​នង​កាយវការ​ដច​មនសស​ពតៗ hinh anh 1មនុស្សយន្តមួយនេះត្រូវបានក្រុមហ៊ុន Engineered Arts ដាក់ឈ្មោះថា Ameca 

ទស្សនិកជនភាគច្រើនបានសម្តែងការភ្ញាក់ផ្អើលចំពោះរបៀបដែលម៉ាស៊ីននេះចេះបញ្ចេញទឹកមុខនិងកាយវិកាដូចមនុស្ស។ អ្នកប្រើប្រាស់ YouTube ម្នាក់បានសរសេរថា “ខ្ញុំដឹងថា ពួកយើងខ្លាច AI ប៉ុន្តែនេះគឺជាមនុស្សយន្តដំបូងបង្អស់ដែលមិនបានបំភ័យខ្ញុំទេ។ វាឡូយណាស់”។

មនសស​យនត​ទនើប​បផតអាច​បញចេញ​ទកមខ​នង​កាយវការ​ដច​មនសស​ពតៗ hinh anh 2មនុស្សយន្តអាចថ្វើចលនាយ៉ាងរលូន ចេះបង្ហាញទឹកមុខដូចមនុស្សពិតៗ

ម្នាក់ទៀតនិយាយថា “ភ្នែកវាឡូយអស់ទាស់។ គេយកចិត្តទុកដាក់ណាស់អំពីគ្រាប់ភ្នែក នៅពេលនិយាយដល់ការបង្កើតអ្វីមួយដែលមើលទៅដូចមានជីវិត។ វាមានចលនា ការផ្តោតអារម្មណ៍ ការធ្មេចភ្នែក ការយកចិត្តទុកដាក់ចំពោះអ្វីដែលវាចាប់អារម្មណ៍”។

មនសស​យនត​ទនើប​បផតអាច​បញចេញ​ទកមខ​នង​កាយវការ​ដច​មនសស​ពតៗ hinh anh 3មនុស្សយន្តអាចថ្វើចលនាយ៉ាងរលូន ចេះបង្ហាញទឹកមុខដូចមនុស្សពិតៗ

មនុស្សមួយចំនួនបានប្រៀបធៀប Ameca ទៅនឹងស៊េរីភាពយន្ត NS-5 ចេញពីរឿង I, Robot ដែលជាខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រឆ្នាំ ២០០៤ សម្តែងដោយលោក វីល ស្មីត ដែលឃើញមនុស្សយន្តឆ្លាតវៃបំពេញតួនាទីសេវាកម្មសាធារណៈនៅក្នុងពិភព ឌីស្តូភៀន (Dystopian)៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា


សំណើ