មី ក្វាង - លក្ខណៈវប្បធម៌ភោជនាហារស្រុកទេស ក្វាង

ក្នុងចំណោមមុខម្ហូបសាមញ្ញជាច្រើនត្រូវបានកំណត់នាមដ្ឋាន មី ក្វាង ត្រូវបានអង្គការឯតទគ្គកម្មទ្វីបអាស៊ីបង្កើតកំណត់ត្រាជាមុខម្ហូបមួយក្នុងចំណោមមុខម្ហូប វៀតណាម ទាំង ១២ សម្រេចបាន "តម្លៃភោជនាហារទ្វីប អាស៊ី"។

គ្រឿងផ្សំសំខាន់ដើម្បីបង្កើតបានជាមី ក្វាង គឺម្សៅអង្ករទឹក។ បន្ទាប់ពីត្រាំអង្ករប្រហែល ៤ ម៉ោងនឹងយកទៅកិនឱ្យម៉ដ្ឋ បន្ទាប់ពីនោះ លាយឱ្យស្មើជាមួយនឹងទឹកក្នុងអត្រាជាក់លាក់មួយដើម្បីពេលចាក់នំ ស្លឹកមីមិនទទឹកពេក ក៏មិនស្ងួតពេក។

ម កវាង - លកខណៈវបបធមភោជនាហារសរកទេស កវាង hinh anh 1អោយចំរសជាតិចានមី ក្វាង ពិតប្រាកដត្រូវបានរោយសណ្តែកដីលីងបន្ថែមដើម្បីបង្កើតក្លិនក្រអូបឈ្ងុយឆ្ងាញ់ ទាក់ទាញ

កត្តាកំណត់តម្លៃនៃចានមី ក្វាង សំខាន់គឺទឹក "គ្រឿង" អាចកែច្នៃពីបង្គា ក្តាម សាច់ជ្រូក សាច់គោ ត្រីផ្ទក់ រហូតដល់ត្រីសាឌីន មាន់ ទាជាដើមអាស្រ័យទៅតាមរសជាតិរបស់អ្នកធ្វើ។ ទឹក "គ្រឿង" ច្រើនតែត្រូវបានរំងាស់ឲ្យរីងទឹក ពេលចាក់ចូលក្នុងចានមីទឹកគ្រាន់តែគ្រប់ល្មម មិនពេញដូចពេលញ៉ាំហ្វើ គុយ ទាវ នំបញ្ចុកឡើយ។ល។ អ្នកខេត្ត ក្វាងណាម ទទួលទានមី ក្វាង ត្រូវតែមានជីរក្រអូប សណ្តែកដី ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយនិងម្ទេសខ្ចី។ គ្រប់មុខទាំងនេះធ្វើឱ្យចានមីកាន់តែឈ្ងុយឆ្ងាញ់ មានជាតិថែមទ់ៀត។

ម កវាង - លកខណៈវបបធមភោជនាហារសរកទេស កវាង hinh anh 2បន្លែស្រស់ ម្ទេសខ្ចី ទឹកត្រីហឹរ... មិនអាចខ្វះបានក្នុងពេលទទួលទានមី ក្វាង ឡើយ
ម កវាង - លកខណៈវបបធមភោជនាហារសរកទេស កវាង hinh anh 3ចាក់នំបណ្តើរ សិប្បការិនីដាំឆ្នាំងទឹកឱ្យពុះបណ្តើរដើម្បីរក្សារសជាតិឆ្ងាញ់សម្រាប់បម្រើអតិថិជន

យោងតាមអ្នកស្រាវជ្រាវ ហូ ស៊ន់ទិញ អតីតនាយករងនៃមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត ក្វាងណាម បានឲ្យដឹងថា មី ក្វាង បានរួមចំណែកក្នុងការរក្សាពង្រីករាល់ចំណេះដឹងប្រជាប្រិយក្នុងសិល្បៈកែច្នៃ បង្ហាញឱ្យឃើញអត្តសញ្ញាណដោយឡែករបស់អ្នកស្រុកទេស ក្វាង៕

អត្ថបទនិងរូបថត៖ ខាញ់ង្វៀន
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់


សំណើ