"យកដំណាំរយៈពេលខ្លីចិញ្ចឹមរយៈពេលវែង" ជួយប្រជាកសិករខេត្ត ប៊ិញភឿក កែលម្អប្រាក់ចំណូល

ក្នុងប៉ុន្មានឆ្នាំកន្លង ក្រុមគ្រួសារកសិករឬអ្នកក្រីក្រជាច្រើននៅខេត្ត ប៊ិញភឿក បានឆ្លៀតប្រើប្រាស់ដីចម្ការកៅស៊ូនិងចម្ការស្វាយចន្ទីក្នុងសម័យកាលស្ថាបនាជាមូលដ្ឋានដើម្បី "យកដំណាំរយៈពេលខ្លីចិញ្ចឹមរយៈពេលវែង"។

ក្រុមគ្រួសារលោក ឌៀវយុង នៅឃុំ ឌឹកហាញ់ ស្រុក ប៊ូយ៉ាម៉ឹប បន្ទាប់ពីទូទាត់ចម្ការកៅស៊ូជិត ១,៥ ហិកតាបានសម្រេចចិត្តកែប្រែដីមកធ្វើស្រែវិញ។ លោក ឌៀវយុង បានឲ្យដឹងថា៖ "ដើម្បីជៀសវាងខ្ជះខ្ជាយដីក្នុងរយៈពេលរង់ចាំចម្ការដំណាំផ្តល់ផល ក្រុមគ្រួសារខ្ញុំដាំឆ្លាស់ស្រូវក្នុងចម្ការស្វាយចន្ទីដើម្បីរកប្រាក់ចំណូលបន្ថែម"។

"យកដណារយៈពេលខលចញចមរយៈពេលវែង" ជយបរជាកសករខេតត បញភឿក កែលមអបរាកចណល hinh anh 1ការប្រមូលផ្តុំជ័រកៅស៊ូនៅតាមស្រុក ភូរៀង ប៊ូយ៉ាមុឹប... ខេត្ត ប៊ិញភឿក
"យកដណារយៈពេលខលចញចមរយៈពេលវែង" ជយបរជាកសករខេតត បញភឿក កែលមអបរាកចណល hinh anh 2ការប្រមូលទិញស្វាយចន្ទីនៅឃុំ ឌឹកហាញ់ ស្រុក ប៊ូយ៉ាម៉ឹប

សហករណ៍កសិកម្មផ្លែស្វាយចន្ទីក្រហមនៅឃុំ ឡុងហ៊ឹង ស្រុក ភូរៀង ដាំរុក្ខជាតិឱសថគឺប្រទាលមហាជម្ពូនិងប្រទាលរមៀតសមើមតូចដោយមានផ្ទៃដីសរុបប្រហែល ៧០ ហិកតា។ ផ្ទៃដីទាំងអស់នេះត្រូវបានបណ្តាសមាជិករបស់សហករណ៍ដាំឆ្លាស់ក្នុងចម្ការកៅស៊ូទើបតែដាំថ្មីកំពុងនៅតូច។ នេះជាបណ្តាប្រភេទដំណាំថ្មី ត្រូវបានវាយតម្លៃថា ជាប្រភពបង្កើតប្រាក់ចំណូល "យកដំណាំរយៈពេលខ្លីចិញ្ចឹមរយៈពេលវែង"។

"យកដណារយៈពេលខលចញចមរយៈពេលវែង" ជយបរជាកសករខេតត បញភឿក កែលមអបរាកចណល hinh anh 3ចម្ការកៅស៊ូ ដើមស្វាយចន្ទីមិនទាន់ដល់ពេលប្រមូលផល ប្រជាកសិករខេត្ត ប៊ិញភឿក ឆ្លៀតដាំឆ្លាស់បណ្តាប្រភេទដំណាំរុក្ខជាតិឱសថ ដំណាំរយៈពេលខ្លី

ការថែទាំប្រភេទដំណាំរយៈពេលខ្លីទាំងនេះមិនធ្វើឲ្យប៉ះពាល់ដល់ការដាំនិងថែទាំដំណាំកៅស៊ូ ស្វាយចន្ទីឡើយ។ ផ្ទុយទៅវិញ វានៅមានគុណប្រយោជន៍ជៀសវាងការសឹករេចរឹលដី កាត់បន្ថយពលករធ្វើស្មៅឲ្យចម្ការកៅស៊ូ ស្វាយចន្ទី រួមចំណែកដោះស្រាយការងារធ្វើនិងកែលម្អប្រាក់ចំណូលជូនពលករមានជីវភាពរស់នៅលំបាកលំបិន ក្រុមគ្រួសារបងប្អូនជនជាតិភាគតិចពីមួយជំហានទៅមួយជំហាន៕

អត្ថបទ៖ កាហ្គឿយហ៍
រូបថត៖ កាហ្គឿយហ៍ - វូស៊ិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់


សំណើ