យុទ្ធជនឈរជើងជួរមុខនៅទីកន្លែងរងនូវកម្លាំងរលក កម្លាំងខ្យល់បោកបក់ឥតស្រាកស្រាន្តរបស់មាតុប្រទេស

យុទ្ធជនយាមល្បាតលើផ្ទៃសមុទ្រនៃកោះ ផានវិញ យុទ្ធជនយាមល្បាតលើផ្ទៃសមុទ្រនៃកោះ ផានវិញ

ដើម្បីបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់បក្ស រដ្ឋនិងប្រជាជនជឿទុកចិត្តប្រគល់ឱ្យនោះ យុទ្ធជនកងទ័ពជើងទឹកដែលឈរជើងនៅលើកោះទាំងឡាយនៃស្រុក ទ្រឿងសា (ខេត្ត ខាញ់ហ្វា) បានបំពេញកាតព្វកិច្ចដោយ ស្ងាត់ៗ យាមល្បាតទាំងយប់ទាំងថ្ងៃសម្រាប់ការពារយ៉ាងរឹងម៉ាំអធិបតេយ្យភាពសន្តិសុខព្រំដែន នៃដែនសមុទ្រ ដែនអាកាស។

យទធជនឈរជើងជរមខនៅទកនលែងរងនវកមលាងរលក កមលាងខយលបោកបកឥតសរាកសរានតរបសមាតបរទេស hinh anh 1ទោះបីនៅមានការលំបាកវេទនា នឿយហត់ក៏ដោយ ក៏ប៉ុន្តែតែយុទ្ធជនទាំងឡាយនៅតែញញឹម អស់ពីចិត្តពីថ្លើមដើម្បីភារកិច្ច

យុទ្ធជនកងទ័ពជើងទឹកទាំងនោះតែងតែលើកជ្រោងស្មារតីទទួលខុសត្រូវក្នុងការរក្សាការពារដែនសមុទ្រនិងដែនអាកាសដើម្បីប្រជាជនក្នុងទូទាំងប្រទេសបានសោយសុខជាមួយនឹងជីវភាពរស់នៅប្រកបដោយក្តីសុខក្សេមក្សាន្ត។

យទធជនឈរជើងជរមខនៅទកនលែងរងនវកមលាងរលក កមលាងខយលបោកបកឥតសរាកសរានតរបសមាតបរទេស hinh anh 2យុទ្ធជនយាមល្បាតលើផ្ទៃសមុទ្រនៃកោះ ផានវិញ
យទធជនឈរជើងជរមខនៅទកនលែងរងនវកមលាងរលក កមលាងខយលបោកបកឥតសរាកសរានតរបសមាតបរទេស hinh anh 3យុទ្ធជនដើរយាមល្បាតលើកោះ អានបាង
យទធជនឈរជើងជរមខនៅទកនលែងរងនវកមលាងរលក កមលាងខយលបោកបកឥតសរាកសរានតរបសមាតបរទេស hinh anh 4យុទ្ធជនដើរយាមល្បាតលើកោះ ផានវិញ

ទោះបីនៅមានការលំបាកលំបិនជាច្រើនក៏ដោយ ក៏ប៉ុន្តែយុទ្ធជននៅទីកន្លែងដែលតែងរងនូវកម្លាំងរលក កម្លាំងខ្យល់បោកបក់ឥតស្រាកស្រាន្តនៅតែកាន់ខ្ជាប់កាំភ្លើង ត្រៀមខ្លួនជាស្រេចលះបង់ក្តីសុភមង្គលផ្ទាល់ខ្លួន ដើម្បីសម្រេចរួចរាល់ភារកិច្ចការពារដែនសមុទ្រ កោះដ៏ពិសិដ្ឋនៃមាតុភូមិ៕

អត្ថបទនិងរូបថត៖ មិញឌឹក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ ធីតា


សំណើ