រកឃើញខ្យងយក្សបុរាណ មានអាយុកាល ១១៥ លានឆ្នាំនៅ អង់គ្លេស

ផូស៊ីលដ៏ធំសម្បើមមួយទម្ងន់ជិត ៩៦ គីឡូក្រាម និងមានអង្កត់ផ្ចិតប្រហែល ០,៦ ម៉ែត្រ ត្រូវបានរកឃើញនៅលើកោះវាយ (Isle of Wight) នៃ ចក្រភពអង់គ្លេស កាលពីថ្ងៃ សុក្រ ទី ១២ មិថុនា កន្លងទៅនេះ។

រកឃើញខយងយកសបរាណ មានអាយកាល ១១៥ លានឆនានៅ អងគលេស hinh anh 1
រកឃើញខយងយកសបរាណ មានអាយកាល ១១៥ លានឆនានៅ អងគលេស hinh anh 2
រកឃើញខយងយកសបរាណ មានអាយកាល ១១៥ លានឆនានៅ អងគលេស hinh anh 3
រកឃើញខយងយកសបរាណ មានអាយកាល ១១៥ លានឆនានៅ អងគលេស hinh anh 4
រកឃើញខយងយកសបរាណ មានអាយកាល ១១៥ លានឆនានៅ អងគលេស hinh anh 5
ខ្យងយក្សបុរាណរកឃើញនៅលើកោះ វ៉ាយ

ខ្យងបុរាណនេះត្រូវបានប្រទះឃើញនិងចាប់យកពីដុំថ្មជុំវិញដោយនិស្សិតឈ្មោះ ជែក វ៉ុនហ្វូ (Jack Wonfor) អាយុ ១៩ ឆ្នាំ និងនិស្សិតឈ្មោះ ថេអូ វីកឃើ អាយុ ២១ ឆ្នាំ។

បន្ទាប់ពីធ្វើការ ១០ ម៉ោង សំបកខ្យងបុរាណនេះត្រូវបានទាញចេញពីផ្នូររបស់វានៅឯឆកសមុទ្រ ឈែល នៃកោះ វ៉ាយ។

ខ្យងយក្សនេះគឺជាសត្វសមុទ្រផុតពូជនិងជាផ្នែកមួយនៃគ្រួសារខ្យងទូទៅសព្វថ្ងៃដូចជាខ្យងសមុទ្រជាដើម ហើយ វ៉ុនហ្វូ និង វីកឃើ បានហៅសម្បកខ្យងរបស់ពួកគេថាជា "សំណាកគំរូដ៏អស្ចារ្យ"។

ផូស៊ីលទម្ងន់ ៩៦ គីឡូក្រាមនេះត្រូវគេគិតថាមានអាយុកាលប្រហែល ១១៥ លានឆ្នាំ ដោយរស់នៅក្នុងអំឡុងយុគសម័យ ក្រេតេសឺស (Cretaceous)។

អ្នកទាំងពីរ ដែលជាស្ថាបនិកនៃអង្គការ Wight Coast Fossils បានពណ៌នាខ្យងនេះថា "ធំក្រៃលែង" និង "អម្បូរខ្យងធំបំផុត"៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ជ័យពិសិដ្ឋ


សំណើ