រួចផុតភាពក្រីក្រដោយចិញ្ចឹមសត្វពាហនៈ

គីសឺន ជាស្រុកព្រំដែនលំបាកលំបិនបំផុតរបស់ខេត្ត ងេអាន។ ដើម្បីជួយបងប្អូនជនជាតិរួចផុតពីភាពក្រីក្រ ស្រុក គីសឺន កំណត់ការចិញ្ចឹមសត្វពាហនៈជាផ្នែកមួយក្នុងចំណោមផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់មូលដ្ឋាន។

ផ្តើមពីការចិញ្ចឹមខ្នាតតូច បងប្អូនជនជាតិបានចេះវិនិយោគទៅលើការចិញ្ចឹមសត្វតាមទិសដៅកសិដ្ឋានលក្ខណៈគ្រួសារ កសិដ្ឋាន បង្រួញខ្លីវដ្តផលិតកម្ម លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចជួយបងប្អូនជនជាតិជាច្រើនក្រុមគ្រួសាររួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

រចផតភាពករករដោយចញចមសតវពាហនៈ hinh anh 1

ដើម្បីជួយបងប្អូនជនជាតិរួចផុតពីភាពក្រីក្រ ស្រុក គីសឺន (ខេត្ត ងេអាន)កំណត់ការចិញ្ចឹមសត្វពាហនៈជាផ្នែកមួយក្នុងចំណោមផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់មូលដ្ឋាន

នៅឃុំ ហួយទូ ស្រុក គីសឺន កន្លែងមានចំនួនប្រជាជនរហូតដល់ ៩៥ ភាគរយជាបងប្អូនជនជាតិ ម៉ុង របរចិញ្ចឹមសត្វពាហនៈបានក្លាយជារបរប្រពៃណី។ ដោយសារតែផ្ទៃដីព្រលែងឃ្វាលកាន់តែត្រូវបង្រួញតូចពីមួយថ្ងៃទៅមួយថ្ងៃ បងប្អូនជនជាតិត្រៀមលក្ខណៈជាមុនដាំស្មៅដំរី ស្មៅគីនេ ពោតដើម្បីបន្ថែមចំណីអោយសត្វពាហនៈ។

រចផតភាពករករដោយចញចមសតវពាហនៈ hinh anh 2

គោក្របីត្រូវបានបងប្អូនជនជាតិនាំយកទៅលក់នៅតាមផ្សារបោះដុំនៅលើភូមិសាស្ត្រស្រុក គីសឺន (ខេត្ត ងេអាន)

មកទល់ពេលនេះ ទូទាំងឃុំមានគោ ក្របីជាង ៣.៥០០ ក្បាល គ្រួសារជាច្រើនឈោងឈានឡើងធូរធារគ្រាន់បើអាស្រ័យដោយចិញ្ចឹមគោក្របី។ តួយ៉ាងគឺក្រុមគ្រួសារ លោក វឺ ញៀលៅ នៅភូមិ ទ្រុងតឹម ចិញ្ចឹមក្របីគោតាមទម្រង់រូបភាពចិញ្ចឹមបន្ធាត់ចំនួន ១៧ ក្បាល ទទួលបានប្រាក់ចំណេញទាំងរយលានដុងក្នុងមួយឆ្នាំ។

រចផតភាពករករដោយចញចមសតវពាហនៈ hinh anh 3ជារៀងរាល់ឆ្នាំ ស្រុក គីសឺន (ខេត្ត ងេអាន) ចាត់តាំងពិធីបុណ្យជល់គោ រួមចំណែកជំរុញផ្សព្វផ្សាយស្វែងរកទីផ្សារសម្រាប់ផ្នែកចិញ្ចឹមសត្វពាហនៈ

បច្ចុប្បន្ន ស្រុក គីសឺន មានហ្វូងគោក្របីសរុបជាង ៥ ម៉ឺនក្បាល។ យោងតាមលោក ថ - បារ៉េ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក គីសឺន ក្នុងរយៈពេលកន្លងទៅ ស្រុកមានគោលនយោបាយជាច្រើនក្នុងគោលបំណងជួយឧបត្ថម្ភបងប្អូនជនជាតិអភិវឌ្ឍហ្វូងពាហនៈក៏ដូចជាការស្វែងរកទីផ្សារក្នុងការលក់ដូរផលិតផល។ ស្រុកកំពុងជំរុញការផលិតបណ្តាផលិតផល OCOP ពីសាច់គោក្របី។ល។ រួមចំណែកបង្កើនប្រាក់ចំណូលដល់អ្នកចិញ្ចឹមសត្វ៕

អត្ថបទនិងរូបថត៖ វ៉ាន់ទី
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី


សំណើ