កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង រកឃើញមុខសញ្ញាជនជាតិ ចិន ចំនួន ១៣ នាក់លួចឆ្លងដែនខុស ច្បាប់ចូលប្រទេស កម្ពុជា នៅតំបន់ផ្លូវ ទ្រឿងសា ក្រុម លេខ ១ អនុសង្កាត់លេខ ១ សង្កាត់ ផាវដាយ ទីក្រុង ហាទៀន
ចំពោះមុខនឹងស្ថានភាពមនុស្សឆ្លងព្រំដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនភាគនិរតី បង្កប់ហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្ត ក្រុងទាំងឡាយលើភូមិសាស្ត្រ បានប្រមូលផ្តុំរាល់ប្រភពកម្លាំង រឹតបន្តឹង ការត្រួតពិនិត្យ គ្រប់គ្រងតំបន់ ត្រៀមខ្លួនជាស្រេចសម្រាប់ឆ្លើយតប ទប់ទល់ជាមួយនឹងរាល់រាល់ករណី បញ្ហា ដែលអាចកើតឡើងជាយថាហេតុតាមបណ្តោយតាមខ្សែបន្ទាត់ព្រំដែនជាប់នឹងប្រទេស កម្ពុជា ស្ថិតលើនៃ ភូមិសាស្ត្របណ្តាខេត្ត កៀនយ៉ាង អានយ៉ាង ដុងថាប ឡុងអាន ។ល។ យុទ្ធជនទាំងឡាយប្តូរវេនគ្នាប្រចាំការ យាមល្បាត ត្រួតពិនិត្យគ្រប់ច្រកល្ហកដើម្បីរារាំង កុំអោយមនុស្សឆ្លងព្រំដែនខុសច្បាប់ ៕






ដំណឹងនិងរូបថត៖ បូយវ៉ាន់ឡាញ់
ប្រែសម្រួលដោយ៖ ជ័យពិសិដ្ឋ - បឹងបួ