របៀបលូតកម្ពស់បែបធម្មជាតិ

កម្ពស់ជាបញ្ហាសំខាន់សម្រាប់មនុស្សម្នាក់ៗ ហើយមានវិធីសាស្ត្រមួយចំនួនអាចជាជំនួយក្នុងការជួយពន្លូតកម្ពស់តាមបែបធម្មជាតិបាន។ កម្ពស់របស់មនុស្សមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសកម្មភាពរស់នៅ ទម្លាប់ និងតំណពូជដែលមានឥទ្ធិពលដល់បញ្ហាលូតលាស់នៃរាង្គកាយ។ 

បើអ្នកចង់បានលូតកម្ពស់ ចូរស្វែងយល់និងអនុវត្តន៍ដូចខាងក្រោម៖

ការផ្សំគ្នានៃការហាត់ប្រាណនិងរបបអាហារ គឺជាបញ្ហាសំខាន់បំផុតក្នុងការពន្លូតកម្ពស់។ ជាធម្មតា ការលូតកម្ពស់ច្រើនតែលែងមានប្រសិទ្ធភាព ក្រោយពីអាយុចាប់ពី ២១ ឆ្នាំឡើងទៅ។ ចំពោះអ្នកមានអាយុក្រោម ២១ ឆ្នាំ និងកំពុងតែព្យាយាមពន្លូតកម្ពស់ ពួកគេគួរធ្វើតាមបែបធម្មជាតិដូចជា៖

របៀបលតកមពសបែបធមមជាត hinh anh 1របបអាហារជាវិធីសំខាន់មួយក្នុងការលូតកម្ពស់។ រូបថត៖ អ៊ិនធើណេត

១. លោតអន្ទាក់

ការលោតអន្ទាក់ជួយបង្កើនលំហូរឈាម និងជួយអោយសាច់ដុំលូតលាស់។ វាគឺជាវិធីមួយនៃការហាត់ប្រាណ យ៉ាងសាមញ្ញ ដើម្បីពន្លូតកម្ពស់។

២. ហាត់ទាត់

 នេះជាវិធីហាត់ប្រាណដ៏ល្អបំផុត ដែលជួយអោយផ្នែកខាងក្រោមរបស់ជើងលូតលាស់បាន។ វាគឺជាការហាត់ប្រាណកំដៅសាច់ដុំដ៏សំខាន់ក្នុងការហាត់ក្បាច់គុណ។

៣. ពន្យឺតខ្លួនបែបបញ្ឈរ

ចូរឈរអោយត្រង់ខ្លួន ហើយលើកដៃដាក់លើក្បាល បន្ទាប់មកធ្វើដៃនោះពន្យឺតឡើងខ្ពស់ តាមតែអាចធ្វើទៅបាន។

៤. ហាត់ យ៉ូហ្កា ក្បាច់ Cobra Pose

ចូរដេកផ្កាប់មុខ ហើយព្យាយាមពុត ងើយក្បាលទៅចង្កេះវិញ អោយបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។ ការធ្វើបែបនេះ មានប្រយោជន៍ដល់សាច់ដុំ ផ្នែកខាងលើរបស់រាងកាយ ដើម្បីអាចពន្លូតកម្ពស់បាន។

របៀបលតកមពសបែបធមមជាត hinh anh 2ការហាត់ប្រាណជាកត្តាសំខាន់ក្នុងការជួយលូតលាស់កម្ពស់។ រូបថត៖ អ៊ិនធើណេត

៥. របបអាហារ

ទឹកដោះគោ

ជីវជាតិទាំងបីដូចជា ប្រូតេអ៊ីន វីតាមីន D និងកាលស្យូមក្នុងទឹកដោះគោជួយធ្វើអោយលូតកម្ពស់បាន។
Coral Calcium៖ Coral Calcium គឺជាកាលស្យូមសុទ្ធ ដែលយកចេញពីផ្កាថ្មសមុទ្រ។ វាជួយពន្លូតកម្ពស់ ព្រមទាំងកំហាប់ឆ្អឹងទៀតផង។

ប្រូតេអ៊ីនសាច់

សាច់មាន់ ឬសាច់ដៅសុទ្ធតែជាប្រភេទសាច់សម្បូរប្រូតេអ៊ីន ដែលជួយអោយសាច់ដុំលូតលាស់។ វាគឺជាប្រភពដ៏ ល្អបំផុតនៃប្រូតេអ៊ីនឆៅ ដែលសាច់ដុំត្រូវការដើម្បីលូតលាស់។

ស៊ុត

ជាតិកាលស្យូម ប្រូតេអ៊ីន វីតាមីន D សម្បូរខ្លាំងណាស់ក្នុងស៊ុត។

សណ្តែកសៀង

 សណ្តែកសៀងគឺជាអាហារសម្បូរទៅដោយប្រូតេអ៊ីន ជួយបង្កើនការលូតលាស់សាច់ដុំបាន។

អ្នកអាចសាកល្បងអនុវត្តចំណុចខាងលើនេះ ក្រៅពីអាចជួយឲ្យលូតកម្ពស់ហើយក៏អាចធ្វើឲ្យលោកអ្នកមានសុខភាពល្អផងដែរ។ ចូរអនុវត្តបែបនេះជារៀងរាល់ថ្ងៃ ហើយសង្កេតមើលពីភាពប្រែប្រួលនៃកម្ពស់របស់អ្នក៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ទ រាជនី


សំណើ