រូបភាពដ៏ស្រស់ស្អាតមួយអំពីមនុស្សវ័យចំណាស់ វៀតណាម

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ លោក ត្រឹនកាង បានសហការជាមួយអង្គការមហាជនផ្សេងៗ និងអាជ្ញាធរមូលដ្ឋានរៀបចំជួយឧបត្ថម្ភដល់មនុស្សចាស់ជរាគ្មានទីពឹង ក្រុមគ្រួសារក្រីក្រ លំបាកលំបិន... ជាង ៤.៥៨០ លើកនាក់ ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ លោក ត្រឹនកាង បានសហការជាមួយអង្គការមហាជនផ្សេងៗ និងអាជ្ញាធរមូលដ្ឋានរៀបចំជួយឧបត្ថម្ភដល់មនុស្សចាស់ជរាគ្មានទីពឹង ក្រុមគ្រួសារក្រីក្រ លំបាកលំបិន... ជាង ៤.៥៨០ លើកនាក់

ដោយបានចូលរួមជាប្រចាំក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ លោក ត្រឹនកាង ជនជាតិ ចិន (កើតឆ្នាំ ១៩២៣) នៅភូមិ ភូ ថាញ់បេ ឃុំ ភូតឹម ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) តែងតែត្រូវបានមនុស្សម្នានៅក្នុងតំបន់គោរព និងស្រឡាញ់រាប់អាន។

របភាពដសរសសអាតមយអពមនសសវយចណាស វៀតណាម hinh anh 1អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង លោកស្រី ហ្វ៊ិញ ធីយៀមង៉ុក អញ្ជើញប្រគល់លិខិតសរសើររបស់លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក ជូនដល់លោក ត្រឹនកាង

ក្នុងរយៈពេលជាង ៣០ ឆ្នាំផ្សារភ្ជាប់ជិតស្និទ្ធជាមួយការងារសប្បុរសធម៌លោក ត្រឹនកាង បានកៀរគរសប្បុរសជនទាំងឡាយ ជួយឧបត្ថម្ភទឹកប្រាក់ជាង ១៧ ពាន់លានដុង ជួយកែលម្អជីវភាពរស់នៅអោយមនុស្ស ចាស់ជរាគ្មានទីពឹង ក្រុមគ្រួសារក្រីក្រលំបាកលំបិន។ល។ ចំនួន ៤.៥៨០ លើកនាក់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ លោកទទួលចិញ្ចឹមមនុស្សចាស់ជរាគ្មានទីពឹងចំនួន ១២០ នាក់ ផ្គត់ផ្គង់អង្ករអោយម្នាក់ៗ ចំនួន ១០ គីឡូក្រាមក្នុងមួយខែ។

របភាពដសរសសអាតមយអពមនសសវយចណាស វៀតណាម hinh anh 2ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ លោក ត្រឹនកាង បានសហការជាមួយអង្គការមហាជនផ្សេងៗ និងអាជ្ញាធរមូលដ្ឋានរៀបចំជួយឧបត្ថម្ភដល់មនុស្សចាស់ជរាគ្មានទីពឹង ក្រុមគ្រួសារក្រីក្រ លំបាកលំបិន... ជាង ៤.៥៨០ លើកនាក់

ថ្វីត្បិតតែមានវ័យចំណាស់ក៏ដោយ លោកក៏នៅតែរៀបចំចែកអង្ករអោយគ្រួសារលំបាកលំបិនទាំងឡាយ ជួយឧបត្ថម្ភអង្ករម្ហូបអាហារអោយផ្ទះបាយសប្បុរសធម៌នៅតាមមន្ទីរពេទ្យ ជាពិសេសគឺក្នុងឱកាសថៃ្ងបុណ្យទានចូលឆ្នាំ។

របភាពដសរសសអាតមយអពមនសសវយចណាស វៀតណាម hinh anh 3ទន្ទឹមនឹងសកម្មភាពសប្បុរសធម៌សង្គម លោក ត្រឹនកាង ថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងមូលនិធិជំរុញការសិក្សាគ្រប់កម្រិតថ្នាក់ ជួយឧបត្ថម្ភអាហារូបករណ៍ សំលៀកបំពាក់អោយប្អូនៗ សិស្សានុសិស្សដែលមានស្ថានភាពរស់នៅលំបាកលំបិន ក្រីក្រជាង ២៥០ នាក់

លោកស្រី ហ្វ៊ិញ ធីយៀមង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានអោយដឹងថា៖ ទង្វើជាវិជមា្ជនរបស់លោក ត្រឹនកាង បានរួមចំណែកជួយឧបត្ថម្ភអ្នកក្រីក្រលំបាកលំបិន គ្មានទីពឹង ជួបគ្រាអាសន្ន ជំងឺតម្កាត់រាប់ពាន់នាក់។ ដោយមានការរួមចំណែកដល់ការងារសប្បុរសធម៌នោះ លោក ត្រឹនកាង ត្រូវបានប្រគល់ជូនរង្វាន់ជាមេដាយ គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ ប័ណ្ណសរសើរជាច្រើន ក្នុងនោះមានលិខិតសរសើររបស់លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួប ៧៣ ឆ្នាំនៃទិវាលោក អ៊ំ ហូ ប្រកាសសេចក្ដីអំពាវនាវប្រលងប្រណាំងស្នេហាជាតិ (ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ១៩៤៨ - ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១)៕

អត្ថបទនិងរូបថត៖  ទ្រុងហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២១ ដោយ៖  ចន្ថា


សំណើ