រូបភាពមួយចំនួនអំពីសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ ដែលជាប់ពាក់ព័ន្ធដល់ការងារជនជាតិ

រូបភាពមួយចំនួនអំពីសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ ដែលជាប់ពាក់ព័ន្ធដល់ការងារជនជាតិ

សម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ បើកនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ និងបិទបញ្ចប់នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ ជាសម័យប្រជុំពិសេសដែលប្រព្រឹត្តឡើងនៅមុនពេលបើកមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស។ ព្រមទាំង នេះក៏ជាសម័យប្រជុំជិតដំណាច់នៃអាណត្តិ ហេតុដូច្នោះហើយ រដ្ឋសភាបានចំណាយពេលវេលាផ្ដោតទៅលើការពិនិត្យមើល សម្រេចលើកម្មវត្ថុរបៀបវារៈសំខាន់ៗ ជាច្រើនដែលនៅសេសសល់ក្នុងកម្មវិធីការងារនៃអាណតិ្តរដ្ឋសភានីតិកាល ទី ១៤ ។

របភាពមយចននអពសមយបរជលើកទ ១០ រដឋសភានតកាលទ ១៤ ដែលជាបពាកពនធដលការងារជនជាត hinh anh 1

ប្រធានរដ្ឋសភាលោកស្រី ង្វៀនធីគីមង៉ឹន អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅអគាររដ្ឋសភានៅរដ្ឋធានី ហាណូយ

កាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក ទ្រឿងហ្វាប៊ិញ អញ្ជើញឆ្លើយសំណួរចំពោះ ការសួរដេញដោលរបស់មាជិកានៃសភា លោកស្រី វឿងង៉ុកហា (ខេត្ត ហាយ៉ាង) ជំវិញបញ្ហាជាប់ពាក់ព័ន្ធនឹងគោលនយោបាយសម្រាប់បងប្អូនជនជាតិភាគតិច តំបន់ភ្នំ។

ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍អោយដឹងថា រដ្ឋសភាបានអនុម័តឆ្លងសេចក្តីសម្រេចចិត្តលេខ ៨៨/២០១៩/QH១៤ ផ្ដល់សច្ចប័នលើគម្រោងមេស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០៣០។ រដ្ឋាភិបាលក៏បានកសាងសេចក្តីសម្រេចចិត្តលេខ ១២ ដើម្បីដាក់ដំណើរការផ្សព្វផ្សាយអនុវត្ត ហើយភាពជាក់ស្តែងគឺបានចង្អុលបង្ហាញនិងណែនាំដោយពេញទំហឹង។

របភាពមយចននអពសមយបរជលើកទ ១០ រដឋសភានតកាលទ ១៤ ដែលជាបពាកពនធដលការងារជនជាត hinh anh 2

លោក ទ្រឿងហ្វាប៊ិញ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍អញ្ជើញឆ្លើយសំណួរសួរដេញដោលរបស់សមាជិកសភា

យោងតាមឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក ទ្រឿងហ្វាប៊ិញ នេះជាសេចក្តីសម្រេចចិត្តមាន លក្ខណៈជាសញ្ញាសម្គាល់ជប្រវត្តិសាស្ត្របង្ហាញពីឆន្ទៈរបស់បក្សនិងទឹកចិត្តរបស់ប្រជាជន។ គោលដៅគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈស្មារតីរបស់បងប្អូនជនរួមជាតិ លើកកម្ពស់ប្រជាបញ្ញា លទ្ធភាព បង្កើតការងារថ្មី ភ្ជាប់ខ្លួនជាមួយនឹងជំនាញការងារ មុខរបរផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធស្ថាប័នផ្សេងៗ... តាមការគ្រោងទុក គម្រោងការណ៍នេះនឹងចំណាយថវិកាវិនិយោគជាទឹកប្រាក់ចំនួន ១.៤០០ ពាន់លានដុង...។

របភាពមយចននអពសមយបរជលើកទ ១០ រដឋសភានតកាលទ ១៤ ដែលជាបពាកពនធដលការងារជនជាត hinh anh 3

លោក ដូវ៉ាន់ជៀន រដ្ឋមន្ត្រី ទទួលបន្ទុកប្រធានគណៈកម្មាធិការជនជាតិអញ្ជើញឆ្លើយសំណួរសួរដេញដោលរបស់សមាជិករដ្ឋសភា

អញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិការដ្ឋសភានៅថ្ងៃទី ៤ ខែ វិច្ឆិកា ក្នុងសម័យប្រជុំពិភាក្សាអំពីសេដ្ឋកិច្ច - សង្គម កម្មវិធីគោលដៅជាតិ... លោក ដូវ៉ាន់ជៀន រដ្ឋមន្ត្រីទទួលបន្ទុកប្រធានគណៈកម្មាធិការជនជាតិមានប្រសាសន៍អោយដឹងថា៖ "ក្នុងគ្រាអាសន្ន យើងទាំងអស់គ្នាទើបឃើញអស់ពីមនោសញ្ចតនានៃសមមិត្ត ភក្តីភាពនៃបងប្អូនជនរួមជាតិគឺថ្លៃថ្លាប្រសើខ្លាំងណាស់។ ក្នុងភារកិច្ចរបស់ខ្លួន គណៈកម្មាធិការជនជាតិនឹងសហការជាមួយក្រសួងផែនការនិងវិនិយោគ ក្រសួងហិរញ្ញវត្ថុផ្ដល់យោបល់សេនាធិការជូនរដ្ឋាភិបាល នាយករដ្ឋមន្រ្តីនៃ រដ្ឋាភិបាលលើការធ្វើតុល្យាភាពប្រភពថវិកានៃកម្មវិធីគោលដៅជាតិឡើងវិញ អាទិភាព បង្កើនបន្ថែមឲ្យបណ្ដាខេត្ត តំបន់ដែលរងទឹកជំនន់នៅភូមិភាគកណ្តាលដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាលំនៅដ្ឋាននិងស្តារការងាររកស៊ីចិញ្ចឹមជីវិតជួយអោយបងប្អូនជនរួមជាតិលំនឹងជីវភាពរស់នៅអោយបានឆាប់"។

របភាពមយចននអពសមយបរជលើកទ ១០ រដឋសភានតកាលទ ១៤ ដែលជាបពាកពនធដលការងារជនជាត hinh anh 4

ក្នុងកម្មវិធីនៃសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ នាថ្ងៃ ៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅអគាររដ្ឋសភា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក ង្វៀនភូត្រុង អញ្ជើញចូលរួមសម័យប្រជុំពិភាក្សាអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនិងថវិការជាតិឆ្នាំ ២០២០។ ក្នុងរូបថត៖ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក ង្វៀនភូត្រុង នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក ជាមួយនឹងក្រុមប្រតិភូអញ្ជើញចូលរួមសម័យប្រជុំ

នៅសម័យប្រជុំនេះដែរ រដ្ឋសភាបានពិនិត្យមើលនិងអនុម័តឆ្លងគម្រោងច្បាប់ចំនួន ៧ ពង្រាងសេចក្តី សម្រេចចិត្តចំនួន ៣ និងផ្តល់មតិយោបល់ចំពោះគម្រោងច្បាប់ចំនួន ៤ ផ្សេងៗ ទៀត...៕

ផលិតដោយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម - ទ្រីយុង - ត្រុងឌឹក - យាន់តឹន


សំណើ