របរចិញ្ចឹមឃ្មុំយកទឹកឃ្មុំនៅខេត្ត បាកលៀវ

ឆ្លងតាមរយៈគម្រោង "កសាងគំរូចិញ្ចឹមឃ្មុំយកទឹកឃ្មុំ" ពីផ្កាស្មាច់នៅទីរួមស្រុក ង៉ានយឿ សមាគមកសិករស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) បានវិនិយោគ ៥៤ លានដុងទិញពូជនិងបោះធុងចិញ្ចឹមឃ្មុំ។ សមាជិកទាំងឡាយចូលរួមគម្រោងត្រូវបានហ្វឹកហ្វឺនបច្ចេកទេសពីការរចនាធុង របៀបថែទាំរហូតដល់ប្រមូលផល កែច្នៃបឋមនិងរក្សាទុកទឹកឃ្មុំ...

យោងតាមលោក ហ្វ៊ិញ ថាញ់ញើន ប្រធានក្រុមសហការចិញ្ចឹមឃ្មុំយកទឹកឃុំនៅទីរួមស្រុក ង៉ានយឿ ក្នុងដំណើរការចិញ្ចឹម សមាជិកទាំង ៩ នាក់ក្នុងក្រុមបានចែករំលែក សិក្សាបទពិសោធន៍ទៅវិញទៅមក។

របរចញចមឃមយកទកឃមនៅខេតត បាកលៀវ hinh anh 1គ្រាន់តែក្រោយរយៈពេលជាង ៥ ខែប៉ុណ្ណោះ ក្រុមសហការចិញ្ចឹមឃ្មុំយកទឹកឃ្មុំទីរួមស្រុក ង៉ានយឿ មានធុងចិញ្ចឹមឃ្មុំជិត ២០០ ធុងហើយ បរិមាណទឹកឃ្មុំប្រមូលបានប្រហែល ១.០០០ លីត្រ។ ដោយបានលក់ក្នុងតម្លៃពី ៥០០.០០០ ដល់ ៦០០.០០០ ដុងក្នុងមួយលីត្រ សមាជិកទាំងឡាយនៃក្រុមមានប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារហើយ

គ្រាន់តែក្រោយរយៈពេលជាង ៥ ខែប៉ុណ្ណោះ ក្រុមមានធុងចិញ្ចឹមឃ្មុំជិត ២០០ ធុង បរិមាណទឹកឃ្មុំប្រមូលផលបានប្រហែល ១.០០០ លីត្រ។ ដោយបានលក់តម្លៃពី ៥០០.០០០ ទៅ ៦០០.០០០ ដុងក្នុងមួយលីត្រ សមាជិកទាំងឡាយនៃក្រុមមានប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

របរចញចមឃមយកទកឃមនៅខេតត បាកលៀវ hinh anh 2នៅទីរួមស្រុក ង៉ានយឿ ស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) គំរូចិញ្ចឹមឃ្មុំយកទឹកឃ្មុំថ្វីបើប្រជាជនទើបតែសិក្សាបទពិសោធន៍ហើយអនុវត្តក្តីតែកំពុងពាំនាំមកនូវក្តីរំពឹងជាច្រើនក្នុងការអភិវឌ្ឍទៅថ្ងៃមុខ

ផ្តើមពីប្រសិទ្ធភាពនៃគំរូចិញ្ចឹមឃ្មុំនៅក្រុមសហការចិញ្ចឹមឃ្មុំយកទឹកឃ្មុំទីរួមស្រុក ង៉ានយឿ ប្រជាជនជាច្រើនក្រុមគ្រួសារនៅខេត្ត បាកលៀវ បានក្លាហានហ៊ានវិនិយោគចិញ្ចឹមឃ្មុំដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ យោងតាមលោក ផាម ទន់តាយ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមកសិករខេត្ត បាកលៀវ សមាគមនឹងបន្តបើកបណ្តាថ្នាក់ហ្វឹកហ្វឺន ផ្ទេរបច្ចេកទេសក្នុងគោលបំណងលើកទឹកចិត្តសមាជិកសមាគមអភិវឌ្ឍគំរូចិញ្ចឹមឃ្មុំយកទឹកឃ្មុំ៕

អត្ថបទនិងរូបថត៖ ទន់គៀត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី


សំណើ