របរធ្វើគ្រឿងកុលាលភាជន៍ប្រពៃណីរបស់ជនជាតិ បាណា

ក៏ប៉ុន្តែ បច្ចុប្បន្ននៅតែបងប្អូនស្រី ២ នាក់ អ៊ីបែរ និង អ៊ីពឺ សមាជិកនៃគ្រួសារ បាណា មួយប្រកបមុខរបរធ្វើគ្រឿងកុលាលភាជន៍ជាច្រើនជំនាន់ហើយរហូតដល់ឥឡូវនៅតែបន្តប្រកបរបរនេះ។ 
ដំណាក់កាលបុកដីឥដ្ឋធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិ បាណា។ រូបថត៖ ក្វាងថាយ
ជនជាតិ បាណា មិនដុតគ្រឿងកុលាលភាជន៍នៅក្នុងឡដុតជំនាញនោះទេតែដុតក្នុងគំនរភ្លើងនៅកណ្តាលវាល។ កន្លែងសម្រាប់ដុតគ្រឿងកុលាលភាជន៍ធម្មតារាងបិទបាំងខ្យល់បន្តិចហើយឃ្លាតឆ្ងាយពីអ្វីៗ ដែលងាយឆាបឆេះ។ រូបថត៖ វ៉ាន់ញឹង

យោងតាមលោកស្រី អ៊ីបែរ (អាយុ ៦៥ ឆ្នាំ) ដើម្បីធ្វើបានផលិតផលកុលាលភាជន៍មួយគឺការជ្រើសរើសដីឥដ្ឋ គឺសំខាន់ជាងគេបំផុត។ មុននោះ ទូទាំងភូមិប្រមូលផ្តុំគ្នាវិញដើម្បីជ្រើសរើសថ្ងៃសែនព្រះធរណី។ ពេលសូនបង្កើតរូបរាងផលិតផល ស្មូនមិនប្រើម៉ាស៊ីនជំនួយទេ ពួកគាត់គ្រាន់តែប្រើថ្មមួយដុំតម្កល់អោយនឹងហើយរេជំហានវិលជុំវិញតាមទិសបញ្ច្រាស់នៃទ្រនិចនាឡិកា។ គ្រាន់តែជាមួយនឹងដំណាក់កាលផលិតដ៏សាមញ្ញៗ ដូច្នេះប៉ុន្តែស្មូនជនជាតិ បាណា បង្កើតបានបណ្តាផលិតផលដ៏សម្បូរបែបដូចជា៖ ពែង ថូផ្កា ឆ្នាំង...។
អ្នកស្រី អ៊ីពឺ រៀនធ្វើគ្រឿងកុលាលភាជន៍ពីបងស្រី អ៊ីបែរ។ រូបថត៖ ប៊ិញអាន

ដោយសារចំណាយកម្លាំងពលកម្មច្រើន ប្រាក់ចំណូលបែរជាទាបទើបបច្ចុប្បន្ននេះមិនសូវមានជនជាតិ បាណា បន្តរក្សាមុខរបរគ្រឿងកុលាលភាជន៍នេះទេ។ ដោយបារម្ភខ្លាចក្រែងភូមិរបរគ្រឿងកុលាលភាជន៍ត្រូវសាបសូន្យ លោកស្រី អ៊ីបែរ មានបំណងចង់បង្រៀនមុខរបរនេះអោយអ្នកភូមិក៏ប៉ុន្តែមានតែប្អូនស្រីគាត់គឺអ្នកស្រី អ៊ីពឺ ដែលប្តេជ្ញាចិត្តរៀនរបរនេះ។
ផលិតផលគ្រឿងកុលាលភាជន៍ត្រូវបានហាលថ្ងៃអោយស្ងួត នៅពេលឃើញ
ផលិតផលបានដល់កម្រិតស្ងួតល្មមហើយ ស្មូនជនជាតិ បាណា នឹងគូរក្បូរក្បាច់
រចនាពីលើនោះរួចយកទៅហាលថ្ងៃបន្ត។  រូបថត៖ វ៉ាន់ញឹង


ការប្រឹងប្រែងរបស់បងប្អូនស្រីជនជាតិ បាណា ទាំងពីរនាក់នេះ បាននិងកំពុងរួមចំណែកថែរក្សារបរគ្រឿងកុលាលភាជន៍នៅភូមិ កនសើមម្លូហ៍៕
អត្ថបទ៖ ប៊ិញអាន

សំណើ

សិល្បករជនជាតិ បាណា ម្នាក់ធ្វើសេដ្ឋកិច្ចពូកែ
មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចទូទាំងប្រទេសលើកទី ២ នឹងប្រារព្ធឡើងនាដើមខែធ្នូខាងមុខនេះ
លោក ដូវ៉ាន់ជៀន រដ្ឋមន្ត្រី ទទួលបន្ទុកប្រធានគណៈកម្មាធិការជនជាតិ អញ្ជើញចូលរួម កម្មវិធី​មហាសាមគ្គី​ប្រជាជាតិ​នៅខេត្ត ហ្វាប៊ិញ
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ត្រឹនថាញ់ម៉ឹន អញ្ជើញចូលរួមកម្មវិធីមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត ទ្វៀនក្វាង
ខេត្ត កៀនយ៉ាង ចាត់តាំងកម្មវិធីសមោសរមហាសាមគ្គីប្រជាជាតិទាំងមូលនៅទីប្រជុំជន
បញ្ចប់ការប្រណាំងទូក ងនិងសប្តាហ៍មហោស្រពពិធីអកអំបុក - ប្រណាំងទូក ងរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង