"រួមផ្ទះតែមួយ" របស់កូនក្មួយបងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង

អតីតជាសាលាបណ្ដុះបណ្ដាលវិក្រឹតការគ្រូបង្រៀននៅតំបន់ចុងកាត់មាត់ញកនិងជនជាតិខេត្ត សុកត្រាំង វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង នៅសង្កាត់លេខ ៣ ទីក្រុង សុកត្រាំង ឥឡូវនេះបានក្លាយជា "រួមផ្ទះតែមួយ" របស់កូនក្មួយបងប្អូនជនជាតិ ខ្មែរ ជាច្រើនជំនាន់នៅខេត្ត សុកត្រាំង។

វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង បច្ចុប្បន្នមានថ្នាក់សិក្សាចំនួន ១៨ សិស្សជាង ៦០០ នាក់ មណ្ឌលអាហារដ្ឋានចំនួន ២ មណ្ឌលអន្តេវាសិកដ្ឋាន មណ្ឌលផ្ទះបាយជាដើម ដោយមានផាសុកភាពគ្រប់គ្រាន់ ឆ្លើយតបតម្រូវការសិក្សារៀនសូត្រនិងការប្រជុំជីវភាពរបស់គ្រូបង្រៀននិងសិស្ស។

"រមផទះតែមយ" របសកនកមយបងបអនជនជាត ខមែរ នៅខេតត សកតរាង hinh anh 1វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង ជា "ផ្ទះរួមតែមួយ" របស់កូនក្មួយបងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

ដោយមានការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូប៉ុន្មានឆ្នាំកន្លងទៅ អត្រាសិស្សប្រឡងជាប់វិទ្យាល័យ មធ្យមសិក្សាចំណេះទូទៅរបស់សាលាសុទ្ធតែសម្រេចបានចំនួន ១០០ ភាគរយ សិស្សមានពិន្ទុគ្រប់គ្រាន់ក្នុងការពិនិត្យចូលមហាវិទ្យាល័យ អនុមហាវិទ្យាល័យជាង ៨៩ ភាគរយ។

"រមផទះតែមយ" របសកនកមយបងបអនជនជាត ខមែរ នៅខេតត សកតរាង hinh anh 2សិស្សនារី ខ្មែរ វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង ស្រស់ប្រិមប្រិយក្នុងសម្លៀកបំពាក់ប្រពៃណី

ជាពិសេស វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង តែងតែមានអត្រាសិស្សពូកែ ជាប់ចំណាត់ថ្នាក់ពីលេខ ៥ ដល់លេខ ៧ ក្នុងខេត្ត។ 

ព្រមជាមួយនឹងការងារបង្ហាត់បង្រៀន សាលាក៏បានចំណាយការយកចិត្តទុកដាក់ជាច្រើនដល់ការងារអប់រំសីលធម៌ ច្បាប់ជូនកម្មាភិបាល គ្រូបង្រៀននិងសិស្សផងដែរ។

ឆ្នាំ ២០១៤ វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិក ជនជាតិ ហ្វ៊ិញកឿង ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង ទទួលស្គាល់សម្រេចស្តង់ដារជាតិ ដល់ឆ្នាំ ២០១៩ ត្រូវបានដាក់ឱ្យដំណើរការស្តង់ដារឡើងវិញ។

"រមផទះតែមយ" របសកនកមយបងបអនជនជាត ខមែរ នៅខេតត សកតរាង hinh anh 3សិស្ស ខ្មែរ ហាត់សមភ្លេងពិណពាទ្យនៅវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង

ជាច្រើនឆ្នាំកន្លងទៅ សាលាបានក្លាយជាកន្លែងបង្កើតប្រភពបណ្តុះបណ្តាលកម្មាភិបាលជូនបណ្តាតំបន់បងប្អូនជនជាតិ៕

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ


សំណើ