លើកកំពស់តម្លៃពាណិជ្ជសញ្ញា ម្នាស់ “កូវឌុក


ផ្នែកកសិកម្មក៏ដូចជាអ្នកដាំម្នាស់ “កូវឌុក” បានខំប្រឹងប្រែងកសាងនូវបណ្តាទំរង់រូបភាពសាកល្បង អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការបង្កបង្កើនផល ប្រយោជន៍ដើម្បីបង្កើនទិន្នផល គុណភាពនិងលើក កំពស់តម្លៃសេដ្ឋកិច្ចរបស់ផ្លែម្នាស់។ 
ដឹកជញ្ជូនផ្លែម្នាស់កូវឌុកទៅកាន់ទីកន្លែងផ្តុំប្រមូលទិញ

កន្លងទៅនេះ មជ្ឈមណ្ឌលពត៌មានិងអនុវត្តវិទ្យាសាស្រ្តបច្ចេកវិជ្ជាខេត្ត ហូវយ៉ាង សហការជាមួយ​សកល​វិទ្យាល័យ កឹនធើ កសាងទំរង់រូបភាពដាំម្នាស់ចំនួនពីរតាមស្តង់ដា VietGAP (ស្តង់ដាអំពីការបង្កបង្កើនផលកសិកម្មល្អនៅ វៀតណាម) នៅឯស្រុក ឡុងមី (២៥ ហិកតា) និងទីក្រុង វីថាញ់ (២៥ ហិកតា) ឆ្ពោះទៅកាន់ការផ្លាស់ប្តូរទម្លាប់វប្បកម្មរបស់បងប្អូនរួមជាតិ ក៏ដូចជាលើកកំពស់គុណភាព តម្លៃ ពាណិជ្ជសញ្ញាម្នាស់ “កូវឌុក”។

ម្នាស់កូវឌុកត្រូវបានដាំតាមស្តង់ដា VietGAP

បណ្តាក្រុមគ្រួសារជនជាតិខ្មែរចូលរួមក្នុងទំរង់រូបភាពនេះត្រូវបានជួយឧបត្ថម្ភ អំពីពូជ ណែនាំបច្ចេកទេសថែទាំ របៀបដាក់ជីជាដើម។ ឆ្នាំ ២០១៤ គិតដោយឡែកតែឃុំ ហ្វាទៀន ជាមួយ ក្រុមគ្រួសារជាង ១.០០០ គ្រួ គឺមានដល់ ៥០% នៃចំនួនក្រុមគ្រួសារឯកវប្បកម្មម្នាស់ អនុវត្តវិទ្យាសាស្រ្តបច្ចេក ទេសអោយចេញផ្លែខុសរដូវ។ អាស្រ័យដូច្នោះ ក្រុមគ្រួសារនៅក្នុងឃុំមិនតិចទដែលទទួលបានចំណូលកើន ឡើងច្រើនជាងដាំម្នាស់ត្រូវរដូវពី ៣០ ទៅ ៤០ លានដុង ទើបជីវភាពរស់នៅបានក្លាយទៅជាធូរធារសម្បូរសប្បាយជាង។
ផ្លែម្នាស់​ “កូវឌុកនារដូវប្រមូលផល

ខេត្ត ហូវយ៉ាង កំពុងដំណើរការពង្រីកផ្ទៃដីដាំម្នាស់ “កូវឌុក” ឡើង ៣.០០០ ហិកតា នាឆ្នាំ ២០១៥ បង្កើត​ជាតំបន់បង្កបង្កើនផលទំនិញប្រមូលផ្តុំទ្រង់ទ្រាយធំ គុណភាពខ្ពស់ ផ្គត់ផ្គង់ដោយស្ថិរភាពនូវតម្រូវការរបស់ទីផ្សារក្នុងស្រុកនិងនាំចេញ បង្កើតប្រភពចំណូលគួរអោយកត់សំគាល់ដល់ជនរួមជាតិ ....៕

ផ្លែម្នាស់កូវឌុករាងធំ ក្រអូប រសជាតិផ្អែម
គ្រួសារកសិករជាច្រើនបានអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការបង្កបង្កើនផល ធ្វើអោយម្នាស់ចេញ ផ្លែខុសរដូវ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
ខេត្ត ហូវយ៉ាង មានផ្ទៃដីដាំម្នាស់ប្រមាណ ២.០០០ ហិកតា ដាំប្រមូលផ្តុំនៅទីក្រុង វីថាញ់ និងស្រុក ឡុងមី
ម្នាស់កូវឌុកត្រូវបានបញ្ជាក់ថាគឺជាដំណាំមួយក្នុងចំណោមដំណាំចំបងរបស់ផ្នែកកសិកម្មខេត្ត ហូវយ៉ាង


សំណើ