លក្ខណៈថ្មីនៅភូមិកុលាលភាជន៍មួយនៅជាយក្រុង

លក្ខណៈថ្មីនៅភូមិកុលាលភាជន៍មួយនៅជាយក្រុង

បាតត្រាង ជាភូមិសិប្បកម្មប្រពៃណីមួយដែលមានតាំងពីយូរលង់ហើយបានឆ្លងកាត់ច្រើនដំណាក់កាលឱនភាព រុងរឿងក្នុងអំឡុងកាលនៃប្រវត្តិកកើតនិងអភិវឌ្ឍន៍។

លកខណៈថមនៅភមកលាលភាជនមយនៅជាយករង hinh anh 1ចង្កៀងកុលាលភាជន៍ (ជាប្រភេទកុលាលភាជន៍ពិសេសស្ដើងរហូតដល់ពន្លឺចង្កៀងអាចជះពន្លឺបាន) ជាផលិត ផលថ្មីមួយរបស់ភូមិសិប្បកម្មគ្រឿងកុលាលភាជន៍ បាតត្រាង

ការទទួលស្គាល់គ្រឿងកុលាលភាជន៍ បាតត្រាង ជាផលិតផល OCO P (ផលិតផលពិសេសដាច់ដោយឡែក ប្រៀបខ្លាំងនៃមូលដ្ឋាននីមួយៗ) ជួយកសាងនិងផ្សព្វ ផ្សាយពាណិជ្ជសញ្ញាភូមិសិប្បកម្ម បញ្ជាក់ថា បាតត្រាង ជាមជ្ឈមណ្ឌលដ៏ធំខាងគ្រឿងកុលាលភាជន៍នៃទូទាំងប្រទេសជាជំហានៗ។

លកខណៈថមនៅភមកលាលភាជនមយនៅជាយករង hinh anh 2ផលិតផលគ្រឿងកុលាលភាជន៍ បាតត្រាង ត្រូវបានអតិថិជនជាច្រើនចាប់អារម្មណ៍ និយមចូលចិត្ត

ភូមិកុលាលភាជន៍ បាតត្រាង នៅឃុំ បាតត្រាង ស្រុក យ៉ាឡឹម (ហាណូយ) បច្ចុប្បន្ន មានសហគ្រាសជាង ២០០ និងគ្រួសារផលិតកម្មជាង ១.០០០ គ្រួធ្វើអាជីវកម្មគ្រឿងកុលាលភាជន៍។

បច្ចុប្បន្នឃុំមានសិប្បករចំនួន ១៤០ នាក់និងជាងពូកែៗ ជាច្រើន។ ផលិតផល គ្រឿងកុលាលភាជន៍ បាតត្រាង ត្រូវបានអតិថិជនយ៉ាងច្រើនកុះករនៅប្រទេសជាច្រើនចាប់អារម្មណ៍ និយមចូលចិត្ត...។

លកខណៈថមនៅភមកលាលភាជនមយនៅជាយករង hinh anh 3ផលិតផលគ្រឿងកុលាលភាជន៍ បាតត្រាង ស្រុក យ៉ាឡឹម (ហាណូយ) ជាច្រើនត្រូវបានទទួលស្គាល់ជាផលិតផល OCOP

ទន្ទឹមនឹងការអភិវឌ្ឍផលិតផលពាណិជ្ជកម្មមានសិប្បករជាច្រើននៅភូមិសិប្បកម្ម បាតត្រាង បានស្តារឡើងវិញដោយជោគជ័យនូវបណ្ដាវណ្ណកម្មជាគ្រឿងកុលាលភាជន៍បុរាណ។

ដើម្បីជំរុញផលិតកម្ម ភូមិសិប្បកម្មកំពុងបង្កើនការឃោសនាលើកទឹកចិត្តគ្រួសារប្រជាជន សហគ្រាសទាំងឡាយឆ្ពោះទៅរកគុណភាពផលិតផលសម្រេចបានស្តង់ដារអន្តរជាតិ។

លកខណៈថមនៅភមកលាលភាជនមយនៅជាយករង hinh anh 4ភូមិសិប្បកម្មគ្រឿងកុលាលភាជន៍ បាតត្រាង នៅឃុំ បាតត្រាង ស្រុក យ៉ាឡឹម (ហាណូយ) សព្វថ្ងៃមានសហគ្រាសជាង ២០០ និងគ្រួសារជាង ១.០០០ គ្រួដែលផលិតកម្ម ធ្វើអាជីវកម្មគ្រឿងកុលាលភាជន៍

ថ្មីៗ កន្លងទៅ ភូមិសិប្បកម្ម បាតត្រាង មានសិប្បកម្មជាងដប់កន្លែងត្រូវបានទទួលស្គាល់សម្រេចគុណភាព OCOP៕

អត្ថបទ៖  ទ្រុងស៊ន់ - វៀតគឿង


សំណើ