លោកគ្រូជនជាតិ បាណា ម្នាក់ ជាមួយនឹងគំនិតរចនាម៉ូដដ៏ល្អឯក

លោកគ្រូ ទឺយហ៍ រចនាសម្លៀកបំពាក់អោយយុវនារីនៅភូមិ យូរ៍ ឃុំ ហ្ក្លារ៍ ស្រុក ដាក់ឌ័រ (ខេត្ត យ៉ាឡាយ) ពីផ្ទាំងសំពត់សង្កិមផ្សេងៗ លោកគ្រូ ទឺយហ៍ រចនាសម្លៀកបំពាក់អោយយុវនារីនៅភូមិ យូរ៍ ឃុំ ហ្ក្លារ៍ ស្រុក ដាក់ឌ័រ (ខេត្ត យ៉ាឡាយ) ពីផ្ទាំងសំពត់សង្កិមផ្សេងៗ

ដោយបានគួបផ្សំដាក់បញ្ចូលសំពត់សង្កិមក្នុងបណ្តាគំរូម៉ូដែល សំពត់អាពាហ៍ពិពាហ៍ សំពត់រាត្រីសមោសរយ៉ាងប៉ិនប្រសប់ នោះ លោកគ្រូ ទឺយហ៍ (កើតក្នុងឆ្នាំ ១៩៨៨) ជាជនជាតិ បាណា នៅភូមិ យូរ៍ ឃុំ ហ្ក្លារ៍ ស្រុក ដាក់ឌ័រ (ខេត្ត យ៉ា ឡាយ) បានបង្កើតចេញសំពត់ទាំងឡាយប្រកបដោយលក្ខណៈប្រពៃណីផង មានគំរូម៉ូដែលសម័យទំនើបផង ត្រូវបានមនុស្សម្នាជាច្រើន និយមចូលចិត្ត។

បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោកគ្រូ ទឺយហ៍ មកបំពេញការងារនៅសាលាបឋមសិក្សា អៀបាំង ស្រុក ដាក់ឌ័រ។ ក្រៅពីម៉ោងបង្ហាត់បង្រៀន ចលនាកូនសិស្សអោយមកកាន់ថ្នាក់រៀន។ល។ លោកគ្រូ ទឺយហ៍ ចំណាយពេលវេលាទាំងអស់ សម្រាប់ការថតរូបនិងបង្កើតគំនិតរចនាម៉ូដគំរូម៉ូដែលសំពត់អាពាហ៍ពិពាហ៍ សំពត់រាត្រីសមោសរពីសំពត់សង្កិម។

ចាប់ពីឆ្នាំ ២០២០ រហូតមកទល់សព្វថ្ងៃនេះ លោកគ្រូ ទឺយហ៍ បានថតរូបពិធីអាពាហ៍ពិពាហ៍ រូបទុកជាអនុស្សាវរីយ៍ រាប់រយអាល់ប៊ុម ដោយមានគំរូម៉ូដែលផ្សេងៗ ដែលរចនាដោយឡែករបស់ខ្លួនផ្ទាល់។

លោកគរជនជាត បាណា មនាក ជាមយនងគនតរចនាមដដលអឯក hinh anh 1លោកគ្រូ ទឺយហ៍ រចនាសម្លៀកបំពាក់អោយយុវនារីនៅភូមិ យូរ៍ ឃុំ ហ្ក្លារ៍ ស្រុក ដាក់ឌ័រ (ខេត្ត យ៉ាឡាយ) ពីផ្ទាំងសំពត់សង្កិមផ្សេងៗ

ប្អូនស្រី ឌិញ ធីមីយ៉ាង នៅស្រុក ក្បាង បានអោយដឹងថា៖ រូបប្អូននិងមិត្តទាំងអស់គ្នាពិតជាចូលចិត្តម៉ូដអាវដែលរចនាដោយលោកគ្រូ ទឺយហ៍ ព្រោះវារក្សាបានអត្តសញ្ញាណវប្បធម៌ជនជាតិផង ហើយជាម៉ូដទាន់សម័យទៀត ផង។ មិត្តភ័ក្តិរបស់ប្អូនជាច្រើនបានមកជួលសម្លៀកបំពាក់ទាំងនេះដើម្បីថតរូបពិធីអាពាហ៍ពិពាហ៍ ថតរូបទុកជាអនុស្សាវរីយ៍។ 

លោកគរជនជាត បាណា មនាក ជាមយនងគនតរចនាមដដលអឯក hinh anh 2លោកគ្រូ ទឺយហ៍ បំពេញការងារនៅសាលាបឋមសិក្សា អៀបាំង ស្រុក ដាក់ឌ័រ យកចិត្តទុកដាក់អស់ពីចិត្តពីថ្លើមចំពោះការងារពាំនាំអក្សរមកអោយសិស្សសាលាជាជនជាតិភាគតិចខេត្ត យ៉ាឡាយ
លោកគរជនជាត បាណា មនាក ជាមយនងគនតរចនាមដដលអឯក hinh anh 3សំពត់សង្កិមដែលម្តាយរបស់លោកគ្រូ ទឺយហ៍ ត្បាញដើម្បីអោយកូនប្រុសថែរក្សាអត្តសញ្ញាណជនជាតិឆ្លងតាម រយៈឈុតសម្លៀកបំពាក់ទាំងឡាយដែលរចនាឡើងសម្រាប់យុវជនយុវនារីជនជាតិ បាណា យ៉ារាយ ជំនាន់ក្រោយ

ក្រៅពីការរចនាម៉ូដសម្លៀកបំពាក់ លោកគ្រូ ទឺយហ៍ ក៏ចេះត្បាញសំពត់ វាយ គងឃ្មោះហើយឧស្សាហ៍ចូលរួមសកម្មភាព វប្បធម៌ សិល្បៈនៅមូលដ្ឋានទៀត ផង។ រួមជាមួយនឹងសកម្មភាពទាំងនេះ គំនិតរចនាម៉ូដសម្លៀកបំពាក់ដ៏ល្អឯករបស់ លោកគ្រូ ទឺយហ៍ បានរួមចំណែកក្នុងការអភិរក្ស ពង្រីកតម្លៃវប្បធម៌ជនជាតិ បាណា ក៏ដូចជាបណ្តាជនជាតិដទៃទៀតនៅ លើដែនដី តីង្វៀន ដែលមានព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ៕

អត្ថបទនិងរូបថត៖ ហុងឌៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយ៖ 
អៀងថាន់


សំណើ