![]() |
ថ្នាក់មត្តេយ្យរបស់លោកគ្រូ គឺអាយ៉ាង មានសិស្សចំនួន ២៩ នាក់ត្រូវរៀនបណ្តោះអាសន្ននៅសាលាបឋមសិក្សា
|
គឺអាយ៉ាង ត្រូវបានចាត់តាំងអោយចូលចំណុចសាលាដើម្បី បង្កើតថ្នាក់មត្តេយ្យបង្ហាត់ប្អូនៗកុមារជនជាតិ ម៉ុង។ ជាមួយឧត្តម ភាពជាអ្នកក្នុងតំបន់ គឺអាយ៉ាង បង្រៀនភាសាជនជាតិមុន រួច កត់ត្រាតាមសូរសព្ទ ហើយបង្រៀន ភាសាគិញ អោយប្អូនៗជាក្រោយ។
![]() |
ចំពោះលោកគ្រូ គឺអាយ៉ាង ពិបាកបំផុតគឺអោយប្អូនៗ ហូបចុកព្រោះការងារនេះទាមទារនូវការអត់ធ្មត់ខ្ពស់
|
![]() |
ម៉ោងបង្រៀនហាត់ប្រាណរបស់លោកគ្រូ គឺអាយ៉ាង
|
ផ្ដើមពីបណ្ដាថ្ងៃដំបូងមានសិស្សតិចតួចដោយលក្ខខណ្ឌមិនមាន បន្ទប់រៀន មកដល់ពេលនេះ ចំនួន សិស្សសរុបជាប្រចាំក្នុងថ្នាក់មត្តេយ្យឡើងដល់ ២៩ នាក់ សុទ្ធតែក្នុង កំរិតអាយុចូលសាលារៀន។
![]() |
លោកគ្រូ គឺអា យ៉ាង ថែទាំប្អូនៗតាំងពីការចូលដំណេក
|
ក្រៅពីបង្រៀនសិស្ស លោកគ្រូ គឺអាយ៉ាង នៅធ្វើការងារផ្សេងៗ ទៀតដូចជា៖ ណែនាំប្អូនៗ ហូបចុក អោយត្រូវរបៀប ស្របអនាម័យ ដេកមុង...។
![]() |
លោកគ្រូ គឺអាយ៉ាង បានអោយដឹងថា៖ បង្រៀនកុមារត្រូវចេះលួងលោមនិងអត់ធ្មត់។ មានពេលខ្លះ ខ្ញុំត្រូវរ៉ាប់រ៉ងទាំងតួនាទីជា "ឪពុក" ក្នុងថ្នាក់រៀនដើម្បីណែនាំប្អូនៗ រៀនមេរៀន
|
"ជាបុរស យើងអាច ចាញ់សហភាតរៈដែលជានារីភេទ ពីការថែទាំ បងេៀនប្អូនៗ រាំច្រៀងជាដើម ប៉ុន្តែប្តូរមកវិញ ដោយយើងមានកំលាំង អាចលីសែងបានល្អ សង់ផ្ទះ ជួសជុលតុ កៅអីអោយប្អូនៗ បានជាសាមីខ្លួនយើងសប្បាយ ចិត្តនៅពេលដែលលបានផ្សារភ្ជាប់ ជាមួយការងារនេះ" លោកគ្រូ គឺអា យ៉ាង ចែករំលែកយ៉ាងដូច្នេះ៕