គាត់ក៏បានរួមចំណែកមិនតិចទេក្នុងការលុបបំបាត់នូវទំលាប់ចាស់គំរឹលជាច្រើនក្នុងការហូបចុក ប្រជុំជីវភាព យឹតយោងអោយសុខភាពប្រជាជនកើនឡើងជាលំដាប់។ បងប្អូនជនជាតិតែងតែហៅគាត់ដោយឈ្មោះយ៉ាងស្និទស្នាលថា “លោកគ្រូសុខភាព” ។
 |
លោកគ្រូពេទ្យ ថាច់ដឿ ពិនិត្យជំងឺ |
ឡាយហ្វ័រ គឺជាឃុំដាច់ស្រយាលនៃទីរួមខេត្ត វិញចូវ ដែលមានបងប្អូនជនជាតិខ្មែរ ប្រមាណ ៨០% ជីវភាពរស់នៅ
ជួបប្រទះការលំបាកច្រើន។ ជាមួយនឹងបំណងប្រាថ្នាចង់ជួយអោយបងប្អូនមាមីងនៅស្រុកកំណើត ក្រោយពេលទទួលសញ្ញាប័ត្រចេញពីសាលាភ្លាមគ្រូពេទ្យ ថាច់ដឿ ស្ម័គ្រចិត្តត្រឡប់មកភូមិស្រុកដើម្បីព្យាបាលជំងឺជូនបងប្អូនអ្នកភូមិ។
 |
ពិនិត្យសុខភាពអោយកុមារមុនពេលចាក់វ៉ាក់សាំងបង្ការជំងឺ |
ហើយក៏ក្នុងអំឡុងពេលនោះ រហូតមកទល់បច្ចុប្បន្ន ទោះបីថ្ងៃក្តៅឬមេឃភ្លៀងក្ដី“លោកគ្រូសុខភាព” ក៏នៅតែទៅដល់គ្រួសារនីមួយៗក្នុងភូមិស្រុកណែនាំ ចលនាបងប្អូនថែទាំសុខភាព។ ឥឡូវនេះ ពេលឈឺថ្កាត់ម្តងៗ បងប្អូនអ្នកភូមិសុទ្ធតែទៅព្យាបាលនៅមណ្ឌលសុខភាព គ្មាននរណាម្នាក់ទៅអញ្ជើញគ្រូហ្មមកព្យាបាលជំងឺទៀតឡើយ ៕
 |
ផ្តោះប្តូរមុខជំនាញការងារនៅមណ្ឌលសុខភាព ឡាយហ្វ័រ |