លើកតម្កើងតម្លៃវប្បធម៌ប្រពៃណី ខ្មែរ នៅភូមិភាគខាងត្បូង

ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍លើកទី ៨ បងប្អូនជនជាតិ ខ្មែរ ភូមិភាគខាងត្បូង ឆ្នាំ ២០២២ បានប្រព្រឹត្តិឡើងនៅខេត្ត សុកត្រាំង ក្រោមប្រធានបទ "អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិ ខ្មែរ ភូមិភាគខាងត្បូង សមភាព សាមគ្គីភាពសមាហរណកម្មនិងអភិវឌ្ឍន៍"…

ទិវាមហោស្រពមានការចូលរួមរបស់សិប្បករ សិល្បករសិល្បការិនី អ្នកសម្តែងកីឡាករកីឡាការិនី មហាជនចំនួន ២.០០០ នាក់មកពីខេត្ត ក្រុងចំនួន ១២ រួមមាន៖ សុកត្រាំង បាកលៀវ វិញឡុង ត្រាវិញ អានយ៉ាង កៀនយ៉ាង ហូវយ៉ាង កាម៉ៅ តីនិញ ប៊ិញ ភឿក ទីក្រុង កឹនធើ និងទីក្រុង ហូ ជីមិញ។

លើកតមកើងតមលៃវបបធមបរពៃណ ខមែរ នៅភមភាគខាងតបង hinh anh 1ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំងសម្តែងឡើងវិញពិធីកិច្ចរៀបមង្គលការតាមប្រពៃណីរបស់ជនជាតិ ខ្មែរ

ទិវាមហោស្រពគឺជាព្រឹត្តិការណ៍វប្បធម៌មាន អត្ថន័យដ៏សំខាន់ ក្នុងគោលបំណងលើកតម្កើង ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ខ្មែរ ភូមិភាគខាងត្បូងក្នុងខឿនវប្បធម៌ឯកភាព ពិពិធភាពនៃសហគមន៍ជន ជាតិជាបងប្អូនទាំង ៥៤ នៅ វៀតណាម។

លើកតមកើងតមលៃវបបធមបរពៃណ ខមែរ នៅភមភាគខាងតបង hinh anh 2លោក ដូ វ៉ាន់ជៀន លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម អញ្ជើញថ្លែងសុន្ទរកថាចង្អុលបង្ហាញនិងណែនាំនៅពិធីបើកទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ភូមិភាគខាងត្បូងលើកទី ៨ ឆ្នាំ ២០២២

ទន្ទឹមនឹងនោះ អប់រំប្រពៃណីស្នេហា ជាតិ ពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល បង្ហាញការយកចិត្តទុកដាក់របស់ បក្ស រដ្ឋចំពោះវប្បធម៌ ប្រពៃណីរបស់ បងប្អូនជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូង រួមចំណែកជាក់ស្តែងក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ខឿនវប្បធម៌ វៀតណាម ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។

លើកតមកើងតមលៃវបបធមបរពៃណ ខមែរ នៅភមភាគខាងតបង hinh anh 3យុវជន ខ្មែរ ក្លែងខ្លួនជាតួអង្គយក្សក្នុងវប្បធម៌ ខ្មែរ ភូមិភាគខាងត្បូង

ទិវាមហោស្រពប្រព្រឹត្តិឡើងសកម្មភាពជាច្រើនពាំនាំមកពោរ ពេញទៅដោយ អត្តសញ្ញាណរបស់ជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូងដូចជា៖ ដាក់តាំងបង្ហាញ ឧទ្ទេសនាម ផ្សព្វផ្សាយវប្បធម៌ប្រពៃណី សមោសរសិល្បៈមហាជន សម្តែង សម្លៀកបំពាក់ប្រពៃណី... បណ្តាសកម្មភាពប្រកួតកីឡាមានដូចជា៖ ទាញព្រ័ត្រ បាល់ទាត់ រុញដំបង ប្រកួតប៉េតង លេងអុក... សកម្មភាពផ្សព្វផ្សាយ ជំរុញ ទេសចរណ៍ ដាក់តាំងបង្ហាញផលិតផលទេសចរណ៍ ឧទ្ទេសនាមគោលដៅនៃ មូលដ្ឋានផ្សេងៗ... ជាពិសេស ទិវាមហោស្រពមានការគួបផ្សំនៃការរៀបចំ ពិធីប្រណាំងទូក-ង អកអំបុក សុកត្រាំង លើកទី ៥ នៅតំបន់វាលទំនាបទន្លេ គឺវឡុង។

លើកតមកើងតមលៃវបបធមបរពៃណ ខមែរ នៅភមភាគខាងតបង hinh anh 4ភ្ញៀវទេសចរអញ្ជើញទស្សនាស្វែងយល់ពីចំណុចទេសចរណ៍ដ៏ល្អឯករបស់បណ្តាខេត្ត ក្រុងមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ

នៅពិធីបើក លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម លោក ដូ វ៉ាន់ជៀន វាយតម្លៃខ្ពស់ក្រសួង វប្បធម៌ កីឡានិងទេសចរណ៍បានសហការជាមួយខេត្ត សុកត្រាំង រៀបចំទិវា មហោស្រព បង្ហាញពីការយកចិត្តទុកដាក់ គិតគូរនៃគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ចំពោះជីវភាពរស់នៅខាងស្មារតីបងប្អូនជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូង។ ឆ្លងតាមរយៈនោះ បងប្អូនជនជាតិភាគតិចនិយាយរួម បងប្អូនជនជាតិ ខ្មែរ និយាយដោយឡែកមានឱកាសសម្តែងមនោសញ្ចេតនា ទុកចិត្តស្រឡាញ់រាប់ អានរបស់ខ្លួនចំពោះបក្ស រដ្ឋនិងអ៊ំ ហូ ជាទីគោរពស្រឡាញ់ លើកកម្ពស់ស្មារតី ទទួលខុសត្រូវការអភិរក្ស ថែរក្សានិងពង្រីកប្រពៃណីវប្បធម៌ដ៏ល្អប្រពៃ។

លើកតមកើងតមលៃវបបធមបរពៃណ ខមែរ នៅភមភាគខាងតបង hinh anh 5សម្តែងប្រគំភ្លេងប្រពៃណីនៅលំហរវប្បធម៌ខ្មែរ ភូមិភាគខាងត្បូង

អញ្ជើញថ្លែងសុន្ទរកថាអំណរសាទរទិវាមហោស្រព សមាជិកគណៈកម្មាធិការ មជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង លោក ឡឹម វ៉ាន់ម៉ឹន បាន សង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ នាំមកនូវអត្ថន័យខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមមិនត្រឹមតែចំពោះខេត្ត សុកត្រាំង ប៉ុណ្ណោះទេ ថែមទាំងខេត្ត ក្រុង ផ្សេងៗ ដែលមានបងប្អូនជនជាតិ ខ្មែរ ច្រើនកុះករទៀតផង។

លើកតមកើងតមលៃវបបធមបរពៃណ ខមែរ នៅភមភាគខាងតបង hinh anh 6ទិវាមហោស្រពមានសកម្មភាពប្រកួតកីឡាជាច្រើនត្រូវបានប្រព្រឹត្តឡើងដូចជា៖ ទាញព្រ័ត្រ បាល់ទាត់ រុញដំបង ប្រកួតប៉េតង លេងអុក...

ជាឱកាស សម្រាប់បងប្អូនជនជាតិ ខ្មែរ ភូមិភាគខាងត្បូងនិយាយរួម និងខេត្ត សុកត្រាំង និយាយដោយឡែកផ្លាស់ប្តូរ ឧទ្ទេសនាម ផ្សព្វផ្សាយ សាយភាយរាល់តម្លៃ វប្បធម៌ប្រពៃណីដល់ភ្ញៀវទេសចរយ៉ាងច្រើនត្រៀបត្រា។ ក្នុងឱកាសនេះ ខេត្ត សុកត្រាំង ប្រកាសឡូហ្គោទេសចរណ៍របស់ខេត្ត ជំនួសឱ្យវាចាអញ្ជើញ ភ្ញៀវទេសចរពីទីជិត ទីឆ្ងាយ មកកាន់តំបន់ដែនដីប្រកបដោយសក្ដានុពល ប្រៀបខ្លាំងក្នុងការអភិវឌ្ឍទេសចរណ៍៕

អត្ថបទនិងរូបថត៖ ភុកថាញ់
 បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ