លោកប្រធានរដ្ឋ ង្វៀនស៊ន់ភុក រួមជាមួយ លោកជំទាវ និងលេខានៃគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ លោក ង្វៀនវ៉ាន់នេន អញ្ជើញទម្លាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់រដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១ - ២០២៦
នាព្រឹកថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ លោកប្រធានរដ្ឋ ង្វៀនស៊ន់ភុក និង លោកជំទាវ បានអញ្ជើញមកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់រដ្ឋសភានីតិកាលទី ១៥ និង ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១ - ២០២៦ នៅមណ្ឌលបោះឆ្នោតលេខ ០៤១ អង្គភាពបោះឆ្នោតលេខ ១០ ទីរួមស្រុក គូជី ទីក្រុង ហូជីមិញ៕




ដំណឹងនិងរូបថត៖ ថុងញឹត
ប្រែសម្រួលដោយ៖ ជ័យពិសិដ្ឋ - បឹងបួ