លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងនៃ AKP៖ ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការងាររៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ របស់វៀតណាម

លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន វៀតណាម។ រូបថត៖ ផាមគៀន -ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន វៀតណាម។ រូបថត៖ ផាមគៀន -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

គណ:ប្រតិភូទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) អញ្ជើញមកទស្សនកិច្ច និងបំពេញការងារនៅវៀតណាម ចំពេលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ កំពុងធ្វើឡើងនៅក្នុងទីក្រុងហាណូយ និងខេត្តមួយចំនួនក្នុងប្រទេសវៀតណាម ។ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន វៀតណាម បានសម្ភាសន៍លោក  ហ៊ុន យុទ្ធគុណ អគ្គនាយករងនៃ AKP ជំវិញការចាប់អារម្មណ៍ពីការរៀបចំស៊ីហ្គេមលើកទី៣១ ទិដ្ឋភាពរួមនៃទឹកដីនិងប្រជាជនវៀតណាម ក៏ដូចជាការងារផលិត ផ្សព្វផ្សាយ និងផ្ដល់ព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងនាមជាទីភ្នាក់ងារព័ត៌មានម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១។

លោក ហន យទធគណ អគគនាយករងនៃ AKP៖ ខញមានចណាបអារមមណយាងខលាងជាមយនងការងាររៀបចពរតតការណកឡាសហគេមលើកទ ៣១ របសវៀតណាម hinh anh 1លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន វៀតណាម។ រូបថត៖ ផាមគៀន -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

*ឆ្លងតាមរយៈដំណើរទសនកិច្ចនៅប្រទេស វៀតណាម ចំពេលព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស៊ីហ្គេមលើកទី ៣១ (ស៊ីហ្គេម ៣១)កំពុងធ្វើឡើងនោះ តើលោកបានទទួលអារម្មន៍យ៉ាងដូចម្ដេចអំពីបរិយាកាសស៊ីហ្គេមនិយាយដោយឡែក ទឹកដីនិងប្រជាជន វៀតណាម និយាយរួម។ តើអ្វីជាចំណាប់អារម្មណ៍ជាងគេបំផុតសម្រាប់លោក?

លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ មុនឆ្លើយសំណួរ ខ្ញុំសូមថ្លែងអំណរគុណចំពោះទីភ្នាក់ងារសារព័ត៌មាន វៀត ណាម ដែលបានផ្ដល់ឱកាសឱ្យខ្ញុំបាទបានមកធ្វើទស្សនកិច្ច ស្វែងយល់ពីការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ ដែលប្រទេស វៀតណាម ធ្វើជាម្ចាស់ផ្ទះ។

លោក ហន យទធគណ អគគនាយករងនៃ AKP៖ ខញមានចណាបអារមមណយាងខលាងជាមយនងការងាររៀបចពរតតការណកឡាសហគេមលើកទ ៣១ របសវៀតណាម hinh anh 2លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន វៀតណាម។ រូបថត៖ ផាមគៀន -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ខ្ញុំធ្លាប់មកទីក្រុង ហាណូយ ៣ ដងទាំងលើកនេះ។ ហើយអ្វីដែលចាប់អារម្មណ៍នៅពេលនេះ ខ្ញុំឃើញទីក្រុង ហា ណូយ មានការរីកចម្រើនខ្លាំង មានអាគារខ្ពស់ៗ ធំៗ ហើយនៅតាមដងផ្លូវអមដោយដើមឈើសងខាងផ្លូវជាច្រើនដែលលម្អទៅដោយការតាក់តែងភ្លើងពណ៌និងបដាផ្សេងៗ ដែលផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ និងមានប្រជាជន វៀតណាម យ៉ាងច្រើនកោះករប្រកបដោយទឹកមុខសប្បាយរីករាយក្នុងការចូលរួមគាំទ្រនូវព្រឹត្តិការណ៍ស៊ីហ្គេមនេះ។

ជាពិសេស ថ្ងៃបើកជាផ្លូវការស៊ីហ្គេមលើកទី ៣១ យើងខ្ញុំសង្កេតឃើញថា មានប្រជាជនយ៉ាងច្រើនកកកុញទាំងខាងក្នុងនិងខាងក្រៅនៃកន្លែងប្រារព្ធពិធីបើកជាផ្លូវការ។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងមួយទៀតនោះគឺការរៀបចំឆាកនិងការសំដែងសិល្បៈ របស់សិល្បករសិល្បការិនី វៀតណាម បានសម្តែងយ៉ាងល្អល្អឥតខ្ចោះនៅក្នុងរាត្រីនោះផងដែរ ។

ហើយចំណាប់អារម្មណ៍របស់ខ្ញុំ ១ ទៀតគឺការរៀបចំ បែងចែកតំបន់និងទីកន្លែងនៃការប្រកួតតាមវិញ្ញាសានីមួយៗ នៅក្នុងទីក្រុង ក៏ដូចជាតាមខេត្តនានាមួយចំនួនដែលរៀបចំបានល្អទាំងទីលានប្រកួតទីកន្លែងធ្វើការសម្រាប់គណៈកម្មការ អ្នកសារព័ត៌មាន ព្រមទាំង ទីកន្លែងស្នាក់នៅរបស់ក្រុមកីឡាករកីឡាការិនី ហើយនិងការសម្រួលដល់អ្នកគាំទ្រនៃប្រទេសនិមួយៗ ដែលបានមកចូលរួមគាំទ្រ។

លោក ហន យទធគណ អគគនាយករងនៃ AKP៖ ខញមានចណាបអារមមណយាងខលាងជាមយនងការងាររៀបចពរតតការណកឡាសហគេមលើកទ ៣១ របសវៀតណាម hinh anh 3

លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា អញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១។ រូបថត៖ បឹងបួ - កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

*តើលោកវាយតម្លៃយ៉ាងដូចម្ដេចអំពីការងារផលិត ផ្សព្វផ្សាយនិងផ្ដល់ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម ក្នុងនាមជាទីភ្នាក់ងារព័ត៌មានម្ចាស់ផ្ទះស៊ីហ្គេម ៣១?

លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ ចំពោះសំណួរដែលពាក់ព័ន្ធនឹងការងារផលិត ផ្សព្វផ្សាយនិងផ្ដល់ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម នោះ គឺឃើញថា ទីភ្នាក់ងារសារព័ត៌មាន វៀតណាម បានរៀបចំភ្នាក់ងារយកព័ត៌មានរបស់ខ្លួននៅតាមគោលដៅនៃការប្រកួតស៊ីហ្គេមលើកទី ៣១ នេះ បានយ៉ាងល្អ។

ហើយការបញ្ជូនព័ត៌មាននិងរូបភាពពីទីលានប្រកួត មកមជ្ឈមណ្ឌលព័ត៌មានកណ្ដាលបានយ៉ាងរហ័សទាន់ចិត្ត ដើម្បីផ្សព្វផ្សាយ ក៏ដូចជាការ ចែកចាយរូបភាពបន្តទៅអោយសារព័ត៌មាននានាក្នុងស្រុកនិងក្រៅប្រទេសតាមរយៈវ៉េបសាយ http://seagames.vnanet.vn ដែលទីភ្នាក់ងារសារព័ត៌មាន វៀតណាម បានបង្កើតឡើងសម្រាប់ចែកចាយព័ត៌មាននិងរូបភាពដោយមិនគិតសេវានៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ នេះ ។

VNA ពិតជាទីភ្នាក់ងារសារព័ត៌មានជាតិមួយដែលមានសមត្ថភាពខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មាននឹងបញ្ជូនរូបភាពបានឆាប់រហ័សដោយរលូន ។

លោក ហន យទធគណ អគគនាយករងនៃ AKP៖ ខញមានចណាបអារមមណយាងខលាងជាមយនងការងាររៀបចពរតតការណកឡាសហគេមលើកទ ៣១ របសវៀតណាម hinh anh 4លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា អញ្ជើញមកស្វែងយល់អំពីសកម្មភាពប្រតិបត្តិការវិជ្ជាជីវៈរបស់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន វៀតណាម។ រូបថត៖ បឹងបួ- កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

*ឆ្លងតាមរយៈដំណើរទសនាមើលការប្រកួតនានានៅតាមតំបន់ ទីលានប្រកួតកីឡាផ្សេងៗ អង្កេតមើលសកម្មភាពប្រតិបត្តិការវិជ្ជាជីវៈនៃមិត្តរួមការងារក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់លើកនេះនឹងជួយអោយលោកមានបទពិសោធន៍អ្វីខ្លះសម្រាប់ការងារផលិតផ្សព្វ ផ្សាយនិងផ្ដល់ព័ត៌មានរបស់ AKP ជាពិសេសនៅពេលដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ ក្នុងឆ្នាំ ២០២៣ ខាងមុខ?

លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ តាមរយ:ដំណើរទស្សនកិច្ច ដកស្រង់បទពិសោធន៍របស់យើងខ្ញុំនៅប្រទេស វៀតណាម លើកនេះ យើងខ្ញុំទទួលបានចំណេះដឹងច្រើនសម្រាប់ជាបទពិសោធន៍និងមានដើមទុនយ៉ាងច្រើនសម្រាប់យកទៅអនុវត្តក្នុងការរៀបចំ ក៏ដូចជាការផ្សព្វផ្សាយផ្ដល់ព័ត៌មាន និងរូបភាពស្ដីពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២៣ខាងមុខនេះ។

*សូមគោរពអរគុណលោក!

លោក ហន យទធគណ អគគនាយករងនៃ AKP៖ ខញមានចណាបអារមមណយាងខលាងជាមយនងការងាររៀបចពរតតការណកឡាសហគេមលើកទ ៣១ របសវៀតណាម hinh anh 5លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា អញ្ជើញផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន វៀតណាម។ រូបថត៖ ផាមគៀន -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ភុកហាំង -បឹងបួ

Tin liên quan

គណៈប្រតិភូទីភ្នាក់ងារសារព័ត៌មានកម្ពុជាធ្វើទស្សនកិច្ចស្វែងយល់នៅទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

នារសៀលថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ គណ:ប្រតិភូទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដឹកនាំដោយ លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជាអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់នៅនាយកដ្ឋានផ្សាយទៅបរទេសនិងនាយកដ្ឋានបច្ចេកទេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) នៅស្នាក់ការកណ្ដាល ទីក្រុងហាណូយ។


អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជាផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម

នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ នៅវិមានកីឡាហែលទឹក ក្នុងទីក្រុងហាណូយ លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មានកម្ពុជា បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននិងទូរទស្សន៍ របស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម (VNA) ស្តីពីចំណាប់អារម្មណ៍និងការដកស្រង់បទពិសោធន៍ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នៅ វៀតណាម។



សំណើ