![]() |
លោក ឡេ ហាយប៊ិញ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម។ រូបថត៖ យ៉នតឹន/ទីភ្នាក់ងារព័ត៌មានវៀតណាម |
ចំពោះសេចក្តីថ្លែងការរបស់អ្នកនាំពាក្យក្រសួងការបរទេស កម្ពុជា ថ្កោលទោសចំពោះបុគ្គលមួយចំនួនដែលបានប្រមាថមើលងាយនៅលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ដ្រីកម្ពុជា ហ៊ុនសែន កាលពីថ្ងៃទី ៣០ ខែ សីហាឆ្នាំ ២០១៦ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ឡេហាយប៊ិញ បញ្ជាក់ច្បាស់ថា៖។
“ការដែលមនុស្សមួយក្រុមត្រូវបានចាត់ទុកថាជាប្រជាជន វៀតណាម បានសម្តែងមតិយោបល់ផ្ទាល់ខ្លួនរបស់ពួកគេក្នុងបណ្តាញសង្គមនោះគឺមិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាល វៀតណាម ឡើយ។ យើងខ្ញុំមិនមានការឯកភាពចំពោះការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីប្រមាថមើលងាយបុគ្គល ឬសម្តែងការនូវអាកប្បកិរិយាញុះញង់ ជ្រុលនិយម បំបែកបំបាក់ មនោសញ្ចេតនាល្អប្រពៃរវាងប្រជាជន នៃប្រទសទាំងពីរនោះទេ។
វៀតណាម ផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព ភូមិផងរបងជាមួយ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា ហើយជាក់ស្តែងក្នុងប៉ុន្មានឆ្នាំកន្លងមកបានខិតខំប្រឹងប្រែងជាមួយភាគីកម្ពុជា រក្សានិងអភិវឌ្ឍន៍ចំណងទំនាក់ទំនងសន្តិភាព មិត្តភាពល្អប្រសើរនេះ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ”។