លី ហ៊ើស៊ុយ- សិប្បកររក្សាព្រលឹងនៃវប្បធម៌ជនជាតិ ហាញី

នៅភូមិ ចន់ថែន ឃុំ អ៊ីទី ស្រុក បាតសាត (ខេត្ត ឡាវកាយ) សិប្បករ លី ហ៊ើស៊ុយ មិនត្រឹមតែជាគ្រូជំនាញខាងរបរតម្បាញស្ពកធ្វើពីផ្តៅឫស្សីនិងតម្បាញឧបករណ៍ផ្សេងៗ ប៉ុណ្ណោះទេថែមទាំងជាអ្នកយល់ដឹងអំពីទំនៀមទម្លាប់ កាន់ខ្ជាប់ឃ្លាំងរឿងព្រេង ទេវកថា រឿងបុរាណរបស់ជនជាតិ ហាញី ផងដែរ។

បានឈានចូលអាយុ ៧១ ឆ្នាំប្លាយទៅហើយ សិប្បករ លី ហ៊ើស៊ុយ នៅតែព្យាយាមរក្សារាល់តម្លៃវប្បធម៌ប្រពៃណី។ ពេលទំនេរម្តងៗ គាត់បង្រៀនមនុស្សគ្រប់គ្នាពីរបៀបត្បាញឫស្សី ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិដើម្បីអភិវឌ្ឍទេសចរណ៍ រួមចំណែកបង្កើនប្រាក់ចំណូល កែលម្អជីវភាពរស់នៅ។

ល ហើសយ- សបបកររកសាពរលងនៃវបបធមជនជាត ហាញ hinh anh 1ក្នុងអាយុ ៧១ ឆ្នាំប្លាយ សិប្បករ លី ហ៊ើស៊ុយ នៅ ភូមិ ចន់ថែន ឃុំ អ៊ីទី នៅតែព្យាយាមជាមួយនឹងចម្រៀកពក ឫស្សី ត្បាញឧបករណ៍ប្រពៃណីរបស់ជនជាតិ ហាញី
ល ហើសយ- សបបកររកសាពរលងនៃវបបធមជនជាត ហាញ hinh anh 2សិប្បករ លី ហ៊ើស៊ុយ ណែនាំពីរបរត្បាញឧបករណ៍ប្រពៃណីជូនបងស វូលូ ជនជាតិ ហាញី នៅភូមិ ចន់ថែន ឃុំ អ៊ីទី
ល ហើសយ- សបបកររកសាពរលងនៃវបបធមជនជាត ហាញ hinh anh 3ចំពោះអ្នក ហាញី ស្ពក "ហាជី" ជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃមិនអាចខ្វះបាននៃគ្រប់ក្រុមគ្រួសារ ត្រូវបានប្រើប្រាស់ក្នុងរាល់ពិធីសែនថ្វាយរបស់បងប្អូនជនជាតិផង ជាពិសេសពិធីបុណ្យ ខូយ៉ាយ៉ា ថ្លែងអំណរគុណអារក្សព្រៃ

ចូលរួមចំណែកមិនតិចទេក្នុងការរក្សាវប្បធម៌ប្រពៃណី សិប្បករ លី ហ៊ើស៊ុយ ត្រូវបានរដ្ឋទទួលស្គាល់ជាសិល្បករប្រជាប្រិយ ត្រូវបានជូនគ្រឿងឥស្សរិយយស អនុស្សាវរីយ៍ព្រោះបុព្វហេតុសិល្បៈប្រជាប្រិយ។ នេះជាប្រភពលើកទឹកចិត្តដ៏មានតម្លៃសម្រាប់គាត់បន្តការងារថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ហាញី៕

អត្ថបទ៖ ហាយគ្វិញ
រូបថត៖ ត្រុងជិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់


សំណើ