វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃ វៀតណាម នឹងសាកពិសោធលើមនុស្សនៅថ្ងៃទី ១៧ ខែ ធ្នូ ខាងមុខ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃ វៀតណាម នឹងសាកពិសោធលើមនុស្សនៅថ្ងៃទី ១៧ ខែ ធ្នូ ខាងមុខ

នាថ្ងៃទី ៩ ខែ ធ្នូ តំណាងក្រុមហ៊ុនភាគហ៊ុនជីវបច្ចេកវិទ្យាឱសថ Nanogen បានអោយដឹងថាវ៉ាក់សាំង Nanocovac ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតអោយធ្វើសាកពិសោធជាក់ស្ដែងលើមនុស្ស ហើយ ដូសវ៉ាក់សាំងដំបូងគេបង្អស់នឹងត្រូវចាក់នៅថ្ងៃទី ១៧ ខែ ធ្នូ ខាងមុខនេះ។

វាកសាងការពារជងកវដ-១៩ នៃ វៀតណាម នងសាកពសោធលើមនសសនៅថងៃទ ១៧ ខែ ធន ខាងមខ hinh anh 1សមិទ្ធិផលដ៏មានសារសំខាន់នៃ វៀតណាម ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០ គឺការបំលែងដោយជ័យវីរុស SARS-CoV-២ ដើម្បីផលិតឧបករណ៍ធ្វើតេស្តិ៍កូវីដ - ១៩ និងបង្កើតនូវបុព្វលក្ខណ្ឌសំខាន់សម្រាប់ការស្រាវជ្រាវ ផលិតវ៉ាក់សាំងកូវីដ-១៩

យោងតាមលោកវេជ្ជបណ្ឌិត ដូមិញស៊ី នាយកស្រាវជ្រាវនិងអភិវឌ្ឍន៍ក្រុមហ៊ុន Nanogen គម្រោងស្រាវជ្រាវផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវបាន Nanogen ដំណើរការចាប់ពីខែ មីនា ដល់ខែ មិថុនា ឆ្នាំ ២០២០ ត្រូវបានក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអនុម័តអនុញ្ញាតឱ្យដាក់ដំណើរការ។

វ៉ាក់សាំងនេះមានឈ្មោះថា Nanocovac ត្រូវបានឆ្នៃបង្កើតដោយជោគជ័យដោយផ្អែកទៅលើបច្ចេកវិទ្យាផលិតកម្មប្រូតេអ៊ីនបន្សំឡើងវិញ។

យោងតាមផែនការដំណើរការនៃការធ្វើសាកពិសោធវ៉ាក់សាំង Nanocovac លើមនុស្សត្រូវបានសច្ចានុមតិដោយក្រសួងសុខាភិបាលដោយមាន ៣ ដំណាក់កាល។

ដំណាក់កាលទី ១ ចាប់ផ្តើមនៅថ្ងៃទី ១៧ ខែ ធ្នូ នឹងត្រូវអនុវត្តចាក់វ៉ាក់សាំងលើមនុស្សចំនួន ៦០ នាក់ (មានអាយុចាប់ពី ១៨ ឆ្នាំទៅ ៥០ ឆ្នាំ) មានសុខភាពល្អមិនមានជំងឺអ្វី។ បច្ចុប្បន្នការជ្រើសរើសអ្នកស្ម័គ្រចិត្តសម្រាប់ដំណាក់កាលសាកពិសោធនេះត្រូវបានបញ្ចប់ហើយ។

យោងតាមថ្នាក់ដឹកនាំនៃក្រុមហ៊ុន Nanogen បន្ទាប់ពីការធ្វើសាកពិសោធលើមនុស្សបានជោគជ័យហើយក្រុមហ៊ុននឹងផលិតវ៉ាក់សាំងសាកល្បងប្រមាណជា ២ លានដូស ដោយមានទម្រង់ផ្សេងៗ សមស្រប ទៅតាមវ័យអាយុនីមួយៗ។ តាមការគ្រោងទុក ចំនួនវ៉ាត់សាំងងដែលអង្គភាពនេះអាចផលិតបានច្រើនបំផុតគឺប្រមាណជា ៥០ លានដូសក្នុងមួយឆ្នាំ៕

ដំណឹងនិងរូបថត៖  ឌិញហាំង - មិញគ្វៀត 


សំណើ