វ៉ាក់សាំង​កូវី​ដ-​១៩៖ វ៉ាក់សាំង​របស់ ​Pfizer ​មាន​ប្រសិទ្ធភាព​លើ ​៩០​%

វ៉ាក់សាំង​កូវី​ដ-​១៩៖ វ៉ាក់សាំង​របស់ ​Pfizer ​មាន​ប្រសិទ្ធភាព​លើ ​៩០​%

ក្រុមហ៊ុនឱសថ Pfizer បានរកឃើញវ៉ាក់សាំងកំពុងពិសោធន៍របស់ខ្លួនមានប្រសិទ្ធភាពលើ ៩០%។ ក្រុមហ៊ុនឱសថនេះនិងដៃគូរបស់វា BioNTech បាននិយាយថា លទ្ធផលបណ្តោះអាសន្នបានបង្ហាញថា ការចាក់វ៉ាក់សាំងរបស់ខ្លួនអាចរារាំងមិនអោយមនុស្សកើតកូវីដ-១៩ បាន។

វាកសាង​កវ​ដ-​១៩៖ វាកសាង​របស ​Pfizer ​មាន​បរសទធភាព​លើ ​៩០​% hinh anh 1

Pfizer និង BioNTech រំពឹងថានឹងផលិតវ៉ាក់សាំង៥០លានដូសនៅឆ្នាំ២០២០ និង១,៣ពាន់លានដូសនៅឆ្នាំ២០២១

វេជ្ជបណ្ឌិត អាល់ប៊ឺត បោឡា ប្រធានក្រុមហ៊ុនឱសថ Pfizer មានប្រសាសន៍ថា "ថ្ងៃនេះជាថ្ងៃអស្ចារ្យមួយសម្រាប់វិទ្យាសាស្ត្រនិងមនុស្សជាតិ"។

នៅពេលលោកសាស្ត្រាចារ្យ គ្រីស វ៉ាយធី មន្ត្រីវេជ្ជសាស្ត្រ អង់គ្លេស បានអោយដឹង ថា ការរកឃើញនេះបង្ហាញ "អំណាចវិទ្យាសាស្ត្រប្រឆាំងនឹងកូវីដ-១៩។ យើងត្រូវពិនិត្យមើលទិន្នន័យសុវត្ថិភាពនិងប្រសិទ្ធភាពចុងក្រោយរបស់វាបន្ថែម តែដំណឹងនេះគួរអោយលើកទឹកចិត្តណាស់"។

វ៉ាក់សាំងនេះត្រូវបានពិសោធន៍លើមនុស្ស ៤៣.៥០០ នាក់នៅ ៦ ប្រទេសនិងមិនបានបង្ហាញផលអវិជ្ជមានលើសុខភាពអ្នកស្ម័គ្រចិត្តពិសោធន៍ទេ។

ទន្ទឹមគ្នានេះ Pfizer និង BioNTech មានផែនការដាក់ពាក្យសុំការអនុម័តផលិតនិងប្រើវ៉ាក់សាំងរបស់ខ្លួននៅចុងខែនេះទៅកាន់រដ្ឋបាលស្បៀងនិងឱសថ អាម៉េរិក។

នៅលើពិភពលោកសព្វថ្ងៃ មានវ៉ាក់សាំងកូវីដ-១៩ ប្រមាណ ១២ ដែលកំពុងត្រូវបានពិសោធន៍នៅដំណាក់កាលចុងក្រោយតែវ៉ាក់សាំងរបស់ Pfizer ជាវ៉ាក់សាំងដំបូងគេដែលរាយការណ៍អំពីលទ្ធផល៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី


សំណើ