វ៉ាក់សាំង កូវីដ - ១៩ របស់ រុស្ស៊ី ដំណាក់កាលទី ១ សាកល្បងរួចរាល់និងមានសុវត្ថិភាព

វ៉ាក់សាំង កូវីដ - ១៩ របស់ រុស្ស៊ី ដំណាក់កាលទី ១ សាកល្បងរួចរាល់និងមានសុវត្ថិភាព

ការសាកល្បងវ៉ាក់សាំង កូវីដ - ១៩ របស់ រុស្ស៊ី ដែលបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រផ្នែករោគរាតត្បាតនិងមីក្រូជីវសាស្រ្ត រួមជាមួយក្រសួងការពារជាតិរុស្ស៊ី ធ្វើរួចរាល់នៅមន្ទីរពេទ្យយោធាបួដិនកូ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា វ៉ាក់សាំងនេះមានសុវត្ថិភាពនិងអាចជឿទុកចិត្តបាន។

វាកសាង កវដ - ១៩ របស រសស ដណាកកាលទ ១ សាកលបងរចរាលនងមានសវតថភាព hinh anh 1

វ៉ាក់សាំង កូវីដ-១៩ ដំណាក់កាលទីពីរនឹងសាកល្បងរួចរាល់នៅថ្ងៃទី ៣ ខែ សីហា

លោក សឺហ្គី បូរីសេវិច ប្រធានវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកណ្តាលទី ៤៨ នៃក្រសួងការពារជាតិបានប្រាប់ថា “ការសាកល្បងចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់ រុស្ស៊ី បានធ្វើចប់រួចរាល់នៅមន្ទីរពេទ្យ បួដិនកូ។ ថ្ងៃទី ២០ ខែ កក្កដា ក្រុមអ្នកស្ម័គ្រចិត្តទី ២ និងចុងក្រោយដែលមានគ្នា ២០ នាក់កំពុងត្រូវបានឱ្យចាកចេញពីមន្ទីរពេទ្យយោធា”។

យោងតាមលោក បូរីសេវិច គេនៅមានការងារស្រាវជ្រាវជាច្រើនទៀតនៅខាងមុខ ប៉ុន្តែលទ្ធផលគឺច្បាស់លាស់គួរឱ្យទុកចិត្តរួចហើយ។ លោក បូរីសេវិច និយាយ ថា៖ “ថ្ងៃនេះទិន្នន័យតេស្តបញ្ជាក់លទ្ធផលថា អ្នកស្ម័គ្រចិត្តបានផលិតអង្គបដិប្រាណចាំបាច់ប្រឆាំងនឹងមេរោគកូរ៉ូណានិងសមាសធាតុវ៉ាក់សាំងមានសុវត្ថិភាព” ។

លោក គីរីល ឌីមេទ្រីវ នាយកប្រតិបត្តិមូលនិធិវិនិយោគផ្ទាល់នៃសហព័ន្ធរុស្ស៊ី (RDIF) បាននិយាយថា៖ ដំណាក់កាលទីពីរនៃការសាកល្បងវ៉ាក់សាំង ត្រូវបានរំពឹងធ្វើរួចរាល់នៅថ្ងៃទី ៣ ខែ សីហា។

លោក បូរីសេវិច បានមានប្រសាសន៍ថា “សមត្ថភាពរបស់វិទ្យាស្ថាននេះ ដែលពីមុនធ្លាប់ត្រូវបានប្រើដើម្បីបង្កើតវ៉ាក់សាំងជំងឺអេបូឡាចំនួន ២ និងវ៉ាក់សាំងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (ជំងឺមឺស) ចំនួន ១ នឹងអនុញ្ញាតឱ្យអង្គបដិប្រាណបង្កើតឡើង បន្ទាប់ពីវ៉ាក់សាំងត្រូវបានរក្សាក្នុងខ្លួនមនុស្សរយៈពេលយូរ”៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី


សំណើ