វ៉ាក់សាំង Pfizer និង Moderna មាន​ប្រសិទ្ធភាព​ខ្ពស់ក្រោយ​ចាក់​មួយ​ដូស​ក្នុង​ការប្រើប្រាស់​ជាក់ស្តែ​ង​

ការសិក្សា​នៅ​ អាម៉េរិក​ រកឃើញ វ៉ាក់សាំង​របស់ Pfizer និង Moderna ប្រសិទ្ធភាព​ខ្ពស់​រហូតដល់ ៩០ ភាគរយ​ក្នុងការ​ទប់ទល់​នឹង​ការ​ឆ្លងកូវី​ដ​-១៩​ ការសិក្សា​នៅ​ អាម៉េរិក​ រកឃើញ វ៉ាក់សាំង​របស់ Pfizer និង Moderna ប្រសិទ្ធភាព​ខ្ពស់​រហូតដល់ ៩០ ភាគរយ​ក្នុងការ​ទប់ទល់​នឹង​ការ​ឆ្លងកូវី​ដ​-១៩​

កាលពីថ្ងៃទី ២៩ ខែ មីនា វ៉ាក់សាំងកូវីដ-១៩ ដែលបង្កើតដោយក្រុមហ៊ុន Pfizer Inc រួមជាមួយក្រុមហ៊ុន BioNTech SE និង វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna Inc បានកាត់បន្ថយហានិភ័យនៃការឆ្លងបាន ៨០ ភាគរយក្នុងពេលពីរសប្តាហ៍ឬច្រើនជាងនេះ បន្ទាប់ពីការចាក់ដូសទីមួយ នេះយោងតាមទិន្នន័យពីការសិក្សាជាក់ស្តែងនៅសហរដ្ឋអាម៉េរិក។

វាកសាង Pfizer នង Moderna មាន​បរសទធភាព​ខពសករោយ​ចាក​មយ​ដស​កនង​ការបរើបរាស​ជាកសតែ​ង​ hinh anh 1ការសិក្សានៅ អាម៉េរិក រកឃើញ វ៉ាក់សាំងរបស់ Pfizer និង Moderna ប្រសិទ្ធភាពខ្ពស់រហូតដល់ ៩០ ភាគរយក្នុងការទប់ទល់នឹងការឆ្លងកូវីដ-១៩

ការសិក្សាលើបុគ្គលិកសុខាភិបាលនិងបុគ្គលិកសង្គ្រោះបន្ទាន់ អាម៉េរិកជិត ៤.០០០ នាក់បានរកឃើញថា ហានិភ័យនៃការឆ្លងបានថយចុះ ៩០ ភាគរយក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីការចាក់ដូសទីពីរ។

លទ្ធផលនេះបានធ្វើឱ្យមានសុពលភាពលើការសិក្សាមុនៗ ដែលបង្ហាញថា វ៉ាក់សាំងទាំងពីរនឹងចាប់ផ្តើមមានប្រសិទ្ធភាពភ្លាម បន្ទាប់ពីការចាក់ដូសទីមួយនិងបញ្ជាក់ថាវ៉ាក់សាំងទាំងពីរក៏ការពារការឆ្លងមេរោគកូរ៉ូណាដែលមិនលេចរោគសញ្ញាផងដែរ។

ប្រទេសខ្លះ ដែលកំពុងដោះស្រាយជាមួយកង្វះវ៉ាក់សាំងបានលុបចោលកាលវិភាគចាក់ដូសទីពីរ ដោយសង្ឃឹមថា នឹងបានចាក់ការពារប្រជាជនបានច្រើនជាងមុន។

ទោះយ៉ាងណា ក្រុមមន្ត្រីសុខភាពសាធារណៈ អាម៉េរិក នៅតែបន្តផ្តល់អនុសាសន៍ ឱ្យចាក់ចំនួនពីរដូសតាមកាលវិភាគដែលអនុញ្ញាតដោយនិយតករដោយផ្អែកលើការសាកល្បងព្យាបាល៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរី


សំណើ