វង្សត្រកូលគំរូៗ ក្នុងវិស័យជំរុញការសិក្សា គាំទ្រនិងលើកកម្ពស់អ្នកមានទេពកោសល្យនៅឃុំ ផុងឡាយ

វង្សត្រកូល លៅ ជនជាតិ ម៉ុង នៅឃុំ ផុងឡាយ ស្រុក ធន់ចូវ (ខេត្ត សឺនឡា) គឺជាវង្សត្រកូលគំរូៗ ក្នុងចលនាជំរុញការសិក្សា គាំទ្រនិងលើកកម្ពស់អ្នកមានទេពកោសល្យ កសាងសង្គមរៀនសូត្រនៅមូលដ្ឋាន វង្សត្រកូល លៅ ជនជាតិ ម៉ុង នៅឃុំ ផុងឡាយ ស្រុក ធន់ចូវ (ខេត្ត សឺនឡា) គឺជាវង្សត្រកូលគំរូៗ ក្នុងចលនាជំរុញការសិក្សា គាំទ្រនិងលើកកម្ពស់អ្នកមានទេពកោសល្យ កសាងសង្គមរៀនសូត្រនៅមូលដ្ឋាន

ផ្តើមពីចលនាជំរុញការសិក្សា គាំទ្រនិងលើកកម្ពស់អ្នកមានទេពកោសល្យនៅលើភូមិសាស្ត្រស្រុក ធន់ចូវ (ខេត្ត សឺនឡា) បានលេចឡើងនូវវង្សត្រកូលគំរូៗ ជាច្រើនក្នុងចំណោមនោះ មានវង្សត្រកូល លៅ ជនជាតិ ម៉ុង នៅឃុំ ផុងឡាយ។

វងសតរកលគរៗ កនងវសយជរញការសកសា គាទរនងលើកកមពសអនកមានទេពកោសលយនៅឃ ផងឡាយ hinh anh 1ដោយមានការលើកទឹកចិត្ត ជំរុញស្មារតីពីជីដូនជីតា ឪពុក ម្តាយ កូនចៅទាំងអស់ក្នុងវង្សត្រកូល លៅ ជន ជាតិ ម៉ុង នៅឃុំ ផុងឡាយ ស្រុក ធន់ចូវ (ខេត្ត សឺន ឡា) សុទ្ធតែចូលចិត្តការរៀនសូត្រណាស់ មិនមាននរណាម្នាក់មានគំនិតបោះបង់ការរៀនសូត្រ ហើយពួកគេបានប្រឡងជាប់ចូលមហាវិទ្យាល័យ អនុមហាវិទ្យាល័យផ្សេងៗ ជាបន្តបន្ទាប់...

យោងតាមលោក លៅអាជឺ ប្រធានភូមិ ណឹមយ៉ាត់ វង្សត្រកូល លៅ មានប្រពៃណីស្រឡាញ់ការរៀនសូត្រជាយូរណាស់មកហើយ។ ដោយមានការលើកទឹកចិត្ត ជំរុញស្មារតីពីជីដូនជីតា ឪពុកម្តាយ កូនចៅទាំងអស់ក្នុងវង្សត្រកូល លៅ សុទ្ធតែចូលចិត្តការរៀនសូត្រខ្លាំងណាស់ មិនមាននរណាម្នាក់មានគំនិតបោះបង់ការរៀនសូត្រ ហើយពួកគេបានប្រឡងជាប់ចូលមហា វិទ្យា ល័យ អនុមហាវិទ្យាល័យផ្សេងៗ ជាបន្តបន្ទាប់...។

វងសតរកលគរៗ កនងវសយជរញការសកសា គាទរនងលើកកមពសអនកមានទេពកោសលយនៅឃ ផងឡាយ hinh anh 2វង្សត្រកូល លៅ ជនជាតិ ម៉ុង នៅឃុំ ផុងឡាយ ស្រុក ធន់ ចូវ (ខេត្ត សឺនឡា) គឺជាវង្សត្រកូលគំរូៗ ក្នុងចលនាជំរុញការសិក្សា គាំទ្រនិងលើកកម្ពស់អ្នកមានទេពកោសល្យ កសាងសង្គមរៀនសូត្រនៅមូលដ្ឋាន

មកពីការឧស្សាព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រនោះ បានជាមនុស្សម្នាច្រើននាក់ក្នុងវង្សត្រកូល លៅ បានក្លាយជាមនុស្សជោគជ័យ តួយ៉ាងដូច ជា៖ លោក លៅអាថុង កម្មាភិបាលនៃអយ្យការប្រជាជនស្រុក លោក លៅ អាសួ ដែលកំពុងបំពេញការងារនៅមន្ទីរពេទ្យពហុព្យាបាលស្រុក លោក លៅ សៃជឺ ជាអតីតប្រធានមន្ទីរសុខាភិបាលខេត្ត សឺនឡា…

វងសតរកលគរៗ កនងវសយជរញការសកសា គាទរនងលើកកមពសអនកមានទេពកោសលយនៅឃ ផងឡាយ hinh anh 3បច្ចុប្បន្ននេះ វង្សត្រកូល លៅ ជនជាតិ ម៉ុង នៅឃុំ ផុង ឡាយ ស្រុក ធន់ចូវ (ខេត្ត សឺនឡា) មានសិស្សសាលានៅគ្រប់កម្រិតសិក្សាចំនួន ៦៤ នាក់ តាំងពីមត្តេយ្យសាលា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យរហូតដល់អនុមហា វិទ្យាល័យ មហាវិទ្យាល័យ។ មានក្មួយៗ ជាច្រើននាក់បានបញ្ចប់ការសិក្សា ហើយមានការងារធ្វើទៀងទាត់ស្ថិរភាពនៅតាមស្ថាប័ន អង្គភាពផ្សេងៗ នៅឯក្នុងស្រុក ខេត្ត

អាស្រ័យដោយការរៀនសូត្រដែរ មានក្រុមគ្រួសារជាច្រើននៅក្នុងវង្សត្រកូល លៅ បានផ្លាស់ប្តូរគំនិតក្នុងការបង្កបង្កើនផលក្លៀវក្លាហ៊ានផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម ហើយមានប្រភពចំណូលទៀងទាត់ស្ថិរភាព។ ដោយមានការរួមវិភាគទានយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពជូន សហគមន៍ វង្សត្រកូល លៅ នៅឃុំ ផុងឡាយ ត្រូវបានសមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់នៃខេត្ត សឺនឡា ប្រគល់ប័ណ្ណសរសើរលិខិតសរសើរជាច្រើន៕

អត្ថបទ៖ ហ្វាងតឹម រូបថត៖ ហ្វាងហា

បញ្ចូលទិន្នន៍យដោយ៖  អៀងថាន់


សំណើ