វេជ្ជបណ្ឌិត ខ្មែរ ម្នាក់ជួយមើលថែសុខភាពប្រជាជនដោយអស់ពីចិត្តពីថ្លើម

លោក វេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ កំពុងពិនិត្យមើលជំងឺឲ្យប្រជាជនដែលមានស្ថានភាពរស់នៅលំបាកលំបិនក្នុងបន្ទប់ពិនិត្យជំងឺនៃមជ្ឈមណ្ឌលសុខភាពស្រុក ចូវថាញ់ លោក វេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ កំពុងពិនិត្យមើលជំងឺឲ្យប្រជាជនដែលមានស្ថានភាពរស់នៅលំបាកលំបិនក្នុងបន្ទប់ពិនិត្យជំងឺនៃមជ្ឈមណ្ឌលសុខភាពស្រុក ចូវថាញ់

កើតនិងធំដឹងក្តីនៅសង្កាត់ វិញលើយ ទីក្រុង រ៉ាច់យ៉ា (ខេត្ត គៀនយ៉ាង) លោកវេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ ជនជាតិ ខ្មែរ ឆាប់ចាប់ចិត្តស្រឡាញ់អាវ blouse ពណ៌ស ហើយតែងតែប៉ងប្រាថ្នាជាប្រចាំចង់ក្លាយជាវេជ្ជបណ្ឌិតដើម្បីព្យាបាលជំងឺឲ្យប្រជាជនដែលមានស្ថានភាពរស់នៅលំបាកលំបិន។

វេជជបណឌត ខមែរ មនាកជយមើលថែសខភាពបរជាជនដោយអសពចតតពថលើម hinh anh 1លោក វេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ កំពុងពិនិត្យមើលជំងឺឲ្យប្រជាជនដែលមានស្ថានភាពរស់នៅលំបាកលំបិនក្នុងបន្ទប់ពិនិត្យជំងឺនៃមជ្ឈមណ្ឌលសុខភាពស្រុក ចូវថាញ់

បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថ កឹនធើ វេជ្ជបណ្ឌិត ចូវ ចូលបម្រើការងារនៅមជ្ឈមណ្ឌលសុខភាពស្រុក ចូវថាញ់ ។ ធ្វើការនៅភូមិសាស្ត្រដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ ទោះបីជាជាប់រវល់យ៉ាងណាក៏ដោយ ក៏វេជ្ជបណ្ឌិត ចូវ តែងតែព្យាយាមអស់ពីចិត្តពីថ្លើម ត្រៀមចិត្តជាស្រេចសម្រាប់ទៅដល់លំនៅឋានអ្នកជំងឺ ដើម្បីសួរសុខទុក្ខ និងផ្ដល់ថ្នាំពេទ្យ។

វេជជបណឌត ខមែរ មនាកជយមើលថែសខភាពបរជាជនដោយអសពចតតពថលើម hinh anh 2លោក វេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ អញ្ជើញមកសួរសុខទុក្ខលោក ទ្រិញហ្គេ  អាយុ ៧៨ ឆ្នាំ នៅឃុំ វិញហ្វាហៀប ស្រុក ចូវថាញ់

ក្រៅពីការងារវិជ្ជាជីវៈ វេជ្ជបណ្ឌិត ចូវ ក៏ជាសមាជិកស្នូលរបស់ក្លឹបគ្រូពេទ្យវ័យក្មេងស្រុក ចូវថាញ់ ទៀតផង ហើយត្រៀមខ្លួនជាស្រេចក្នុងការចូលរួមការ ងារឃោសនាផ្សព្វផ្សាយចលនាអ្នកជំងឺ និងសាច់ញាតិអោយគោរពអនុវត្តវិធីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ តាមសារអប់រំទាំង ៥ ចំណុចរបស់ក្រសួងសុខាភិបាល។

វេជជបណឌត ខមែរ មនាកជយមើលថែសខភាពបរជាជនដោយអសពចតតពថលើម hinh anh 3ក្លឹបគ្រូពេទ្យវ័យក្មេងស្រុក ចូវថាញ់ ដែលវេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ ជាសមាជិកស្នូលនោះ បានសហការជាមួយនឹងសាខាសមាគមកាកបាទក្រហមមូលដ្ឋានអញ្ជើញមកពិនិត្យមើលជំងឺជូនអំណោយ ផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃឲ្យលោកស្រី ធីយ៉ាង ជនជាតិ ខ្មែរ នៅភូមិ សួដួ ឃុំ វិញហ្វាហៀប ស្រុក ចូវថាញ់

លោកវេជ្ជបណ្ឌិត ង្វៀនវ៉ាន់អាន នាយករងនៃមជ្ឈមណ្ឌលសុខភាពស្រុក ចូវ ថាញ់ បានមានប្រសាសន៍ឲ្យដឹងថា៖ "វេជ្ជបណ្ឌិត យ៉ាញ់ង៉ុកចូវ ជាអនុប្រធាន នៃផ្នែកពិនិត្យជំងឺ តែងតែធ្វើជាគំរូល្អ បំពេញល្អភារកិច្ចដែលបានប្រគល់ឲ្យ ហើយទទួលបានស្នាដៃឆ្នើមក្នុងសកម្មភាពពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃក្នុងអំឡុងពេលជាច្រើនឆ្នាំជាប់ៗ គ្នា ត្រូវបានប្រជាជនដែលមានស្ថានភាពរស់នៅលំបាក បងប្អូនជនជាតិក្នុងតំបន់ទុកចិត្តស្រឡាញ់រាប់ អានយ៉ាងខ្លាំង"៕

អត្ថបទនិងរូបថត៖ ហុងដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖  អៀងថាន់


សំណើ