![]() |
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ លោក ថងលួន ស៊ីសូលីត។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម |
លោក ង្វៀន ស៊ន់ភុក នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វៀតណាម បានជូនដំណឹងពីការផ្ដល់ជំនួយវេជ្ជសាស្ត្រតម្លៃ ២០០.០០០ ម៉ឺនដុល្លារនេះទៅកាន់សមភាគីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសមភាគីឡាវ លោក ថងលួន ស៊ីសូលីត រួចហើយក្នុងកិច្ចសន្ទនាតាមទូរសព្ទដោយឡែកពីរនៅថ្ងៃទី ២៦ ខែ មីនាកន្លងទៅ។
លោកនាយករដ្ឋមន្ត្រី ង្វៀន ស៊ន់ភុក ក៏បញ្ជាក់ពីការត្រៀមខ្លួនរបស់ វៀតណាម ក្នុងការបញ្ជូនអ្នកជំនាញសុខាភិបាលវៀតណាមមកកាន់កម្ពុជានិងឡាវដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយ ក៏ចង់ឃើញប្រទេសទាំងបីបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងក្របខណ្ឌអាស៊ាន ដោយស្របតាមគោលការណ៍រួបរួមគ្នានិងសាមគ្គីភាពដូចដែលបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍ប្រធានអាស៊ាននាពេលកន្លងមក។
ដោយឡែកក្នុងការជជែកតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាល កម្ពុជា នសម្ដេច តេជោ ហ៊ុន សែន លោក នាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បានសរសើរវិធានការរបស់កម្ពុជាក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺ COVID-19 និងបានបញ្ជាក់ពីភាពចាំបាច់ដែលប្រទេសនានាត្រូវពួតដៃគ្នាតទល់នឹងជំងឺរាតត្បាតនេះ។
![]() |
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បានអញ្ជើញពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជា សម្ដេចតេជោ ហ៊ុនសែន។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម |
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ក៏បញ្ជាក់ដែរថា វៀតណាម ត្រៀមជាស្រេចក្នុងការធ្វើការជាមួយកម្ពុជាដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាជន កម្ពុជា ដែលត្រូវដាក់នៅដាក់ដោយឡែក ហើយបំណង់ចង់ត្រឡប់ទៅកម្ពុជាវិញ។ ជាការឆ្លើយតប សម្ដេច តេជោ ហ៊ុន សែន ក៏បានសរសើរវិធានការរបស់វៀតណាម និងអរគុណ វៀតណាម ដែលឆ្លើយតបនឹងសំណើរបស់កម្ពុជា។
ដោយឡែកក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រី ឡាវ លោក ថងលួន វិញ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វៀតណាម លោក ង្វៀន ស៊ន់ភុក ក៏បានប្រកាសជំហររបស់ វៀតណាម ដែលនឹងបន្តជួយប្រទេស ឡាវ និងឈរជាមួយឡាវដើម្បីដោះស្រាយបញ្ហាជំងឺ COVID-19 នេះឲ្យបានចប់។ នាយករដ្ឋមន្ត្រីវៀតណាម ក៏ឆ្លៀតស្នើឲ្យឡាវសម្រួលដល់សហគមន៍ វៀតណាម នៅប្រទេសឡាវ ដើម្បីពួកគេអាចការពារខ្លួនឯងពីជំងឺ COVID-19 នេះ៕
ដោយឡែកក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រី ឡាវ លោក ថងលួន វិញ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វៀតណាម លោក ង្វៀន ស៊ន់ភុក ក៏បានប្រកាសជំហររបស់ វៀតណាម ដែលនឹងបន្តជួយប្រទេស ឡាវ និងឈរជាមួយឡាវដើម្បីដោះស្រាយបញ្ហាជំងឺ COVID-19 នេះឲ្យបានចប់។ នាយករដ្ឋមន្ត្រីវៀតណាម ក៏ឆ្លៀតស្នើឲ្យឡាវសម្រួលដល់សហគមន៍ វៀតណាម នៅប្រទេសឡាវ ដើម្បីពួកគេអាចការពារខ្លួនឯងពីជំងឺ COVID-19 នេះ៕
បឹងបួ (តាមទីភ្នាក់ងារព័ត៌មានវៀតណាមនិងថ្មីថ្មី)