វិធានការគ្រប់គ្រងដង្កូវជំងឺមួយចំនួនបង្កការអន្តរាយនៅលើដំណាំក្រូចវល្លិ

១. វិធានការពូជ៖

ការប្រើប្រាស់ដំណាំពូជរបស់បណ្តាសិប្បកម្មផលិតពូជក្នុងស្រុក និងបរទេស មានកិត្យានុភាព គុណភាពល្អ។ បណ្តាពូជដំណាំត្រូវតែធានាបញ្ជាក់មិនមាន មេរោគ ហើយមិនមានផ្ទុកបណ្តាផ្សិតជំងឺចម្លងមេរោគពីដីដូចជា Fusarium Phytophthora ជាដើម។

វធានការគរបគរងដងកវជងមយចននបងកការអនតរាយនៅលើដណាករចវលល hinh anh 1បនា្ទប់ពីប្រមូលផល កាត់តម្រឹមមែកនៅលើផ្ទៃទ្រើងដែលបានផ្តល់ផ្លែទាំងអស់ឮ

២. វិធានការដាំដុះ៖

ក. ដីដាំដំណាំ៖

ប្រមូលសម្អាតស្មៅចង្រៃស្អាតបាត សំណល់រុក្ខជាតិ ដកបណ្តារុក្ខជាតិផ្ទុក មេរោគនិងអន្តរការចម្លងជំងឺដូចជាវល្លិ៍សាវម៉ាវព្រៃ ស្មៅជង្គង់ទា ឃ្លោក ល្ពៅ ត្រសក់ ម្រះ ផ្លែស៊ូ ត្រប់សណ្តាយ ម្ទេសជាដើម លើតំបន់បម្រុង នឹងដាំក្រូចវល្លិ។

ធ្វើប្រព្រឹត្តកម្មសត្វកណ្តៀរ ដង្កូវព្រូននិងសត្វល្អិតចង្រៃក្នុងដីដោយថ្នាំ ការពាររុក្ខជាតិមុនពេលដាំដំណាំ។

សម្លាប់មេរោគដីដោយកំបោរសក្នុងបរិមាណ ០,៥ គីឡូក្រាមក្នុងមួយរណ្តៅមុននឹងដាំដំណាំយ៉ាងហោចណាស់ ១៥ ទៅ ២០ ថ្ងៃ។

ខ. ដង់ស៊ីតេ៖

អាស្រ័យទៅលើលក្ខខណ្ឌដីធ្លី ទម្លាប់ដាំដុះ និងលក្ខខណ្ឌអាកាសធាតុ តំបន់នីមួយៗ ជ្រើសរើសដង់ស៊ីតេសមស្រប ដង់ស៊ីតេដាំពី ៨០០ ទៅ ១.០០០ ដើមក្នុងមួយហិកតា (៤ ម៉ែត្រ x ៣ ម៉ែត្រ, ៣ ម៉ែត្រ x ៣ ម៉ែត្រ)។

គ. ការអនាម័យវាលស្រែ៖

ឧស្សាហ៍ត្រួតពិនិត្យមើលដើម្បីឆាប់រកឃើញ ប្រមូលនិងដុតបំផ្លាញចោល យ៉ាងពេញទំហឹងដើម្បីផ្នែកនៃដើមក្រូចត្រូវឆ្លងដង្កូវជំងឺបំផ្លាញ ជ្រើសចោល និងជំនួសដំណាំវិជ្ជមាននៃជំងឺមេរោគដូចជារួញស្លឹកនិងចុងពណ៌លឿង។

ជារៀងរាល់ឆ្នាំ សម្លាប់មេរោគក្នុងចម្ការដោយកំបោរសក្នុងបរិមាណ ៥០០ គីឡូក្រាមក្នុងមួយហិកតា (ចែកចេញជា ២ ដង) បាចចូលចម្ការទាំងមូលឬ បាចតាមចង្អូររំដោះទឹកដើម្បីសម្លាប់មេរោគប្រភពជំងឺនិងបង្កើន pH នៃដី។

ឃ. បច្ចេកទេសកាត់តម្រឹម៖

បន្ទាប់ពីប្រមូលផលរួច កាត់មែកលើទ្រើងដែលបានផ្តល់ផ្លែទាំងអស់។ ទុកដើមនិងមែកពីផ្ទៃដីទៅទ្រើង។ នៅពេលត្រួយថ្មីទើបលាស់ចេញពី ២ ទៅ ៣ សង់ទីម៉ែត្រត្រូវការបាញ់ថ្នាំបង្ការ កម្ចាត់ដង្កូវជំងឺដើម្បីការពារត្រួយខ្ចី។

ត្រូវតែសម្លាប់មេរោគលើឧបករណ៍កាត់តម្រឹមដោយទឹក javen ១% ឬ ក៏អាល់កុលមុនពេលងាកទៅកាត់តម្រឹមដើមផ្សេងទៀត។ ត្រូវប្រមូលសម្អាត មែក ស្លឹក ផ្លែអោយស្អាតបាតបន្ទាប់ពីកាត់តម្រឹមចេញផុតពីចម្ការ មិនទុក ឬផ្អាប់ផ្ទុកមែកនៅគល់ឡើយ។

វធានការគរបគរងដងកវជងមយចននបងកការអនតរាយនៅលើដណាករចវលល hinh anh 2ប្រើប្រាស់ពូជដំណាំក្រូចវល្លិ៍របស់បណ្តាសិប្បកម្មផលិតពូជក្នុងស្រុក និងបរទេសមានកិត្យានុភាព គុណភាពល្អ

៣. វិធានការជីវសាស្រ្ត៖

ប្រើប្រាស់ផលិតផលជីវសាស្ត្រកែច្នៃផ្ទុកអតិសុខុមប្រាណបដិប័ក្ខដូចជា ផ្សិត Trichoderma ប្រភេទបាក់តេរី Steptomyces បាក់តេរី Bacillus តិណជាតិ លើកលែងតែដង្កូវព្រូនផ្ទុកសារធាតុសកម្ម saponin ankaloid ផ្សិតប៉ារ៉ាស៊ីត Metarhizium... និងអតិសុខុមប្រាណមានប្រយោជន៍ផ្សេងទៀត ដើម្បីបង្ការ កម្ចាត់ផ្សិតនិងដង្កូវព្រូនបង្កការអន្តរាយក្នុងដី។

ផលិតផលជីវសាស្ត្រកែច្នៃអាចដាក់គួបផ្សំជាមួយពេលដាក់ជីម្តងៗ ឬ ក៏បាចផលិតផលជីវសាស្ត្រកែច្នៃ (នៅម្តុំឫស) រួចហើយគ្របដីឡើងមួយ ស្រទាប់។ នៅរដូវប្រាំងអាចលាយច្របល់ជាមួយផលិតផល ជីវសាស្ត្រកែច្នៃ ក្នុងទឹកសម្រាប់ស្រោចស្រព។

ក្នុងអំឡុងកាលមុននិងក្រោយរដូវភ្លៀវគួរតែប្រើប្រាស់ផ្សិត បដិប័ក្ខមេរោគ Trichoderma មានកម្រិតកំហាប់ ០,៥% ស្រោចទៅលើឫសពី ៣ ទៅ ៤ ដង ក្នុងមួយរដូវ ក្នុងមួយលើកៗ គម្លាតពីគ្នាចំនួន ១០ ទៅ ១៥ ថ្ងៃ។

៤. វិធានការគីមីសាស្រ្ត៖

ការប្រើប្រាស់ថ្នាំតាមគោលការណ៍ត្រឹមត្រូវទាំង ៤ ប្រើប្រាស់តែថ្នាំដែល ត្រូវបានចុះឈ្មោះក្នុងបញ្ជីរាយនាមថ្នាំការពាររុក្ខជាតិត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់នៅប្រទេស វៀតណាម។ កម្រិតកំហាប់និងរង្វាស់រង្វាល់តាមការ ផ្ដល់អានុសាសន៍ណែនាំរបស់ផលិតករ។ល។

អត្ថបទ៖ TTKNQG រូបថត៖ គ្វីទ្រុង - ហុងឌៀប
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង


សំណើ