វិធានការចិញ្ចឹមសត្វតាមបែបជីវសាស្ត្រប្រកបដោយសុវត្ថិភាពក្នុងការបង្កើន បង្កើតហ្វូងជ្រូកឡើងវិញ

ពូជជ្រូកដាក់ចូលចិញ្ចឹមត្រូវតែបានត្រួតពិនិត្យគុណភាព មានប្រភពច្បាស់លាស់ សុខភាពមាំមួន ពូជជ្រូកដាក់ចូលចិញ្ចឹមត្រូវតែបានត្រួតពិនិត្យគុណភាព មានប្រភពច្បាស់លាស់ សុខភាពមាំមួន

* អំពីទ្រុងក្រោលនិងគ្រឿងបរិក្ខារចិញ្ចឹមសត្វ៖
- ធ្វើអនាម័យទ្រុងក្រោលអោយបានស្អាតបាតប្រើម្សៅកំបោរស ឬថ្នាំសម្លាប់មេរោគ កម្ចាត់ជាតិពុលក្នុងទ្រុងក្រោលមុនពេលដាក់ជ្រូកចូលចិញ្ចឹម។

វធានការចញចមសតវតាមបែបជវសាសតរបរកបដោយសវតថភាពកនងការបងកើន បងកើតហវងជរកឡើងវញ hinh anh 1ពូជជ្រូកដាក់ចូលចិញ្ចឹមត្រូវតែបានត្រួតពិនិត្យគុណភាព មានប្រភពច្បាស់លាស់ សុខភាពមាំមួន

- បំពាក់សំណាញ់ព័ទ្ធជុំវិញទ្រុង ក្រោលចិញ្ចឹមសម្រាប់ទប់ស្កាត់សត្វល្អិតនិងសត្វដែលជាភ្នាក់ងារចម្លងបន្តឯទៀតដូចជាកណ្តុរ បក្សី រុយ មូស។ល។

- ច្រកចេញចូលទ្រុងក្រោលចិញ្ចឹមសត្វត្រូវរៀបចំរណ្តៅសម្លាប់មេរោគ បំពេញបន្ថែម ឬផ្លាស់ប្តូរថ្នាំសម្លាប់មេរោគនៅរណ្តៅតាមកាលកំណត់ បាញ់ថ្នាំសម្លាប់មេរោគតាមកាលកំណត់នៅជុំវិញតំបន់ចិញ្ចឹមសត្វ ទ្រុងក្រោលចិញ្ចឹមសត្វយ៉ាងតិចបំផុត ២ ដងក្នុងមួយសប្តាហ៍។

- ផ្លាស់សំលៀកបំពាក់ការពារពលកម្ម ស្បែកជើងសម្រាប់អ្នកចេញចូលតំបន់ចិញ្ចឹមសត្វ។

- មានប្រលោះទ្រុងទុកចិញ្ចឹមអោយដាច់ដោយឡែកពីគ្នាដើម្បីចិញ្ចឹមជ្រូកទើបតែនាំចូលថ្មី។

* តម្រូវការអំពីកូនពូជ៖
- ជ្រូកដែលយកចូលមកចិញ្ចឹមត្រូវមានប្រភពច្បាស់លាស់ សុខភាពមាំមួន។

ចំពោះជ្រូកដែលនាំចូលពីខេត្តដទៃត្រូវមានក្រដាស់បញ្ជាក់ពីការធ្វើចត្តាឡីស័កនិងបានចាក់វ៉ាក់សាំងបង្ការ ជំងឺគ្រប់គ្រាន់ហើយ។

- ចិញ្ចឹមអោយនៅដាច់ដោយឡែកពីគ្នាយ៉ាងតិចបំផុត ២ សប្តាហ៍មុនពេលដាក់បញ្ចូលហ្វូង។

* ចំណីនិងទឹកផឹក៖
 - ចំណីត្រូវស្អាត មិនដុះផ្សិត អាស្រ័យទៅតាមអាយុកាលនៃហ្វូងជ្រូកនីមួយៗ។

- ពិនិត្យមើលប្រភពទឹកដើម្បីធានាថាទឹកស្អាតជាពិសេសនៅតំបន់រាំងស្ងួត ទឹកប្រៃ។ ពិនិត្យមើលប្រព័ន្ធចំពួយទឹកផឹកអោយបានទៀងទាត់។

- បំពេញបន្ថែមវីតាមីន ផលិតផលជីវសាស្រ្តកែច្នៃផ្សេងៗ នៅក្នុងចំណីដើម្បីបង្កើនសមត្ថភាពរំលាយអាហារ កម្លាំងការពាររាងកាយអោយសត្វជ្រូក។

* ការថែទាំ ចិញ្ចឹមបំប៉ន៖
- អនុវត្តវិធានការគ្រប់គ្រង "ចូលជាមួយគ្នា - ចេញជាមួយគ្នា" ទៅតាមលំដាប់អាទិភាព៖ ជួរទ្រុង ប្រលោះទ្រុង។

- មានគោលការណ៍ចិញ្ចឹមសត្វសមស្របនឹងប្រភេទជ្រូកនីមួយៗ តាមដំណាក់កាលធំធាត់រីកចម្រើននីមួយៗ របស់ជ្រូក។

- ចាក់វ៉ាក់សាំងគ្រប់គ្រាន់ គ្រប់ប្រភេទ។

- អាចអនុវត្តវិធានការចិញ្ចឹមស្ងួត ដោយប្រើផលិតផលជីវសាស្រ្តកែច្នៃក្នុងសារធាតុទ្រាប់ទ្រុង ទ្រនាប់ក្រាលអោយជ្រូក។

- ធ្វើអនាម័យស្នូកចំណី ស្នូកទឹកជារៀងរាល់ថ្ងៃ មិនទុកអោយកន្ទក់ខះជាប់នៅក្នុងស្នូកចំណី។

- គ្រឿងបរិក្ខារ ឧបករណ៍និងមធ្យោបាយបម្រើការក្នុងការចិញ្ចឹមសត្វត្រូវតែបានកម្ចាត់ជាតិពុលសម្លាប់មេរោគជាប្រចាំ។

- មធ្យោបាយដឹកជញ្ជូនមុននិងក្រោយពេលចូលទ្រុងក្រោលចិញ្ចឹមត្រូវតែសម្លាប់មេរោគ កម្ចាត់ជាតិពុលអោយហើយ។

ជាពិសេស មិនទុកអោយមធ្យោបាយដឹកជញ្ជូនរបស់ឈ្មួញ មធ្យោបាយដឹកជញ្ជូនចំណីទៅដល់កន្លែងចិញ្ចឹមជ្រូកឡើយ។

មធ្យោបាយដឹកជញ្ជូនត្រូវតែចតនៅខាងក្រៅដើម្បីធ្វើអនាម័យ សម្លាប់មេរោគ កម្ចាត់ជាតិពុល ហើយប្រើប្រាស់តែយានយន្តរបស់កសិដ្ឋាន ទ្រុងក្រោលចិញ្ចឹមផ្ទាល់ដើម្បីដឹកជញ្ជូន។

វធានការចញចមសតវតាមបែបជវសាសតរបរកបដោយសវតថភាពកនងការបងកើន បងកើតហវងជរកឡើងវញ hinh anh 2ធានាប្រភពទឹកស្អាតអោយជ្រូកផឹកនិងស្នូកទឹកផឹកស្អាតបាត

- ធ្វើកំណត់ត្រានិងរក្សាទុកទិនានុលេខចិញ្ចឹមសត្វប្រចាំថ្ងៃ៕

អត្ថបទ៖ ហាធុយហាញ់ 
រូបថត៖ វូស៊ិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ


សំណើ